នាវាដឹកអ្នកទោសសង្គ្រាមជាង១ ០០០នាក់ ដែលលិចក្នុងសម័យសង្គ្រាមលោកលើកទី២ រកឃើញនៅសមុទ្រចិនខាងត្បូង
កង់បេរ៉ា៖ កប៉ាល់ពាណិជ្ជកម្មរបស់ជប៉ុនមួយគ្រឿង ដឹកអ្នកទោសសង្គ្រាមជាង១ ០០០នាក់ ហើយបានលិចធ្វើឲ្យអ្នកទោសកំឡុងសង្គ្រាមលោកលើកទី២ស្លាប់ទាំងអស់ ត្រូវបានរកឃើញនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ។ ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក រីឆាដ ម៉ាលីស (Richard Marles) បានបញ្ជាក់នៅក្នុងឃ្លីបវីដេអូ បង្ហោះផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះថា នាវាដឹកទំនិញឈ្មោះ ម៉ុនតេវីដេអូ ម៉ារ៉ុ…