ហ្សាការតា៖ យ៉ាងហោចណាស់មនុស្ស១៥នាកបានស្លាប់ និងរាប់សិបនាក់ទៀត បានបាត់ខ្លួន កាលពីម្សិលមិញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងរអឹលបាក់ដី នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

រូបភាព និងឃ្លីបវីដេអូ ពីទីភ្នាក់ងារឡ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបង្ហាញពីដីរអិលបាក់ហូរកាត់ព្រៃឈើភ្នំ ចំណែកភក់ល្បាប់ និងកម្ទេចកម្ទី បានគ្របលិចផ្ទះរាប់សិបខ្នង នៅលើកោះមួយស្ថិតនៅជាប់មាត់សមុទ្រ។

ពីទីភ្នាក់ងារឡ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយទៀតថា ទីតាំងនៃការរអឹលបាក់ដី មានភ្លៀងកំពុងបន្តធ្លាក់ឥតឈប់ ធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកជនសង្គ្រោះ ម្យ៉ាងទៀតប្រព័ន្ធទំនាក់ទំនងក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

ក្រុមអ្មករុករក និងជួយសង្គ្រោះ ដែលមានគ្នាទាំងអស់៦០នាក់ បានចេញដំណើរទៅកាន់កោះនេះ កាលពីរសៀលថ្ងៃច័ន្ទ ដោយការធ្វើដំណើរត្រូវចំណាយពេលពី៧ទៅ៨ម៉ោង ទើបដល់គោលដៅដោយទូកល្បឿនលឿន។

៊អ្នកនាំពាក្យពីទីភ្នាក់ងារឡ្រប់គ្រងគ្រោះមហន្តរាយ
បាននិយាយថា ឧទ្ធម្ភាគចក្រនឹងត្រូវដាក់ពង្រាយនៅថ្ងៃអង្គារ ដើម្បីជួយដឹកជញ្ជូនដឹកជញ្ជូនជនរងគ្រោះ។

ផ្លូវសំខាន់មួយក្នុងតំបន់នេះ ក៏ត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុងផងដែរ ដោយសារតែការរអិលបាក់ដី ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការជម្លៀសមនុស្សទៅកាន់ទីសុវត្ថិភាព។

ប្រទេសឥណ្ឌូណេស៊ីងាយរងគ្រោអដោយមានការរអឹលបាក់ដីណាស់ ជាពិសេសនៅក្នុងរដូវវស្សា ដែលគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរនៅតាមកន្លែងខ្លះ គឺដោយសារការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ នៅតំបន់ប្រជុំកោះមួយចំនួន។

អ្នក​ជំនាញ​និយាយ​ថា គ្រោះ​មហន្តរាយ​ ដែល​ទាក់​ទង​នឹង​អាកាសធាតុនៅក្នុងប្រទេសឥណ្ឌូណេស៊ី ប្រហែល​ជាកាន់​តែ​អាក្រក់​ឡើងៗ ដោយ​ការ​ប្រែប្រួល​អាកាសធាតុ នៅលើពិភពលោក៕

Indonesian Red Cross search for victims buried by landslides in Sumedang, West Java Province, Indonesia, January 10, 2021, in this photo taken by Antara Foto/Novrian Arbi via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY THIRD PARTY. MANDATORY CREDIT. INDONESIA OUT.

By Ana

You missed