អាមេរិក និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារកូរ៉េខាងត្បូង ប្រឆាំងការវាយប្រហារពីកូរ៉េខាងជើង
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីម្សិលមិញ បានយល់ព្រមដាក់ពង្រាយនាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែររបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជាថ្នូរឲ្យកូរ៉េខាងត្បូងយល់ព្រមមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ប្រធានាធិបតីអាមេរិកលោក ចូ បាយដិន (Joe Biden) បាននិយាយថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់ការវាយប្រហារដោយអាវុធងនុយក្លេអែរណាមួយពីរប្រទេសកូរ៉េខាងជើង។ ការលើកឡើងបែបនេះកើតឡើង ស្របពេលក្តីបារម្ភបាននិងកំពុងកើនឡើងអំពីការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ ដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង ដែលរហូតពេលនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង…