ទីក្រុងអង់ការ៉ា៖ ប្រទេសទួរគី បានបើកការស៊ើបអង្កេតស្វែងរកអ្នកទទួលខុសត្រូវចំពោះការដួលរលំអគារ នៅក្នុងការរញ្ជួយដី កាលពីសប្តាហ៍មុន ហើយចេញ

បញ្ជាឲ្យចាប់ខ្លួនជនសង្ស័យចំនួន១១៣នាក់ ដែលជាម្ចាស់គម្រោងសាងសង់សំណង់ទាំងនេះ។

 អនុប្រធានាធិបតីទួរគី លោក ហ្វួត អូកតៃ (Fuat Oktay) បាននិយាយកាលពីចុងសប្តាហ៍មុនថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន១៣១នាក់ ត្រូវបានគេកំណត់ថា ជាអ្នកទទួលខុសត្រូវចំពោះការដួលរលំនៃអគារមួយចំនួន ដែលបាក់រាបដល់ដី នៅក្នុងខេត្តចំនួន១០ ដែលរងផលប៉ះពាល់ដោយការរញ្ជួយដីធ្ងន់ធ្ងរជាងគេ។

 លោកអនុប្រធានាធិបតី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​ ដីកាបង្គាប់ឲ្យ​ឃុំខ្លួន​មានអស់រួចហើយ ​សម្រាប់​ជនសង្ស័យ​ចំនួន១១៣នាក់ ក្នុងចំណោមជនសង្ស័យ១៣១នាក់

​។ យើងនឹងតាមដានរឿងនេះឲ្យបានល្អិតល្អន់ រហូតដល់តុលាការ បញ្ចប់ការស៊ើបសួរ និងបើកសវនាការ ជាពិសេសសម្រាប់ម្ចាស់សំណង់អគារ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរជាគេ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសច្រើន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសទួរគី បានសន្យាថា នឹងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរលើអ្នកទទួលខុសត្រូវ ហើយរដ្ឋអាជ្ញាបានចាប់ផ្តើមប្រមូលសំណាករបស់អគារ ដើម្បីធ្វើជាភស្តុតាងបញ្ជាក់ពីសម្ភារៈប្រើប្រាស់ក្នុងការសាងសង់។

បន្ទាប់គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង គ្រួសារជនរងគ្រោះ អ្នកជំនាញ និងប្រជាជននៅទូទាំងប្រទេសទួរគី កំពុងនិយាយដាក់កំហុសលើម្ចាស់អគារថា សាងសង់សំណង់គ្មានគុណភាពត្រឹមត្រូវ។

 ចំណែករដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ទួរគី បាននិយាយថា ផ្អែកតាមការវាយតម្លៃនៃគុណភាពសំណង់ជាង១៧០ ០០០អគារ ក្នុងចំណោមសំណង់ជាង២៤ ៩២១អគារ នៅទូទាំងតំបន់រងគ្រោះ បានដួលរលំ ឬត្រូវបានខូចខាតយ៉ាងខ្លាំង ព្រោះគុណភាពសំណង់អន់ពេក។

ក្រុមអ្នកជួយសង្គ្រោះ នៅតែស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក នៅក្នុងប្រទេសស៊ីរី និងប្រទេសតួរគី ដែលរហូតមកដល់វេលានេះ ចំនួនអ្នកស្លាប់បានកើនឡើងជាង២៩ ០០០នាក់ ហើយតួលេខនេះនឹងកើនឡើងបន្ថែមទៀត។

គណបក្សប្រឆាំងបានចោទប្រកាន់រដ្ឋាភិបាលរបស់ ទួរគី ថាមិនបានអនុវត្តតាមច្បាប់ស្តីពីសាងសង់ឲ្យបានតឹងតែង។ ទីភ្នាក់ងារព័ត៌មានរបស់ទួរគី បានធ្វើសេចក្តីរាយការណ៍ថា នៅក្នុងការស៊ើបអង្កេតលើអគារបាក់រលំខាងលើនេះ រដ្ឋអាជ្ញាបានដីកាឲ្យចាប់ខ្លួនមនុស្ស១០៧នាក់ ដែលជាម្ចាស់អគារនៅក្នុងតំបន់រងគ្រោះធ្ងន់ធញងរ។

 លោក​អនុប្រធានាធិបតី ទួរគី បាន​និយាយ​ថា តំបន់​​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ មាន​ទំហំ៥០០គីឡូម៉ែត្រក្រឡា និងមាន​ប្រជាជនរស់នៅជាង១៣,៥ លាន​នាក់៕

By Ana

You missed