Month: November 2022

អ៊ុយក្រែនគ្រោងដណ្តើមទឹកដីគ្រីមៀ ពីរុស្ស៊ីមកវិញនៅឆ្នាំ២០២៣

ទីក្រុងគៀវ៖ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការសម្រាប់ការវាយលុកលើតំបន់គ្រីមៀ ដើម្បីដណ្តើមយកឧបទ្វីប ដែលបានបោះឆ្នោតឲ្យរួបរួមគ្នាជាមួយរុស្ស៊ី ក្នុងឆ្នាំ២០១៤។ រដ្ឋាភិបាលទីក្រុងមូស្គូធ្លាប់បានអះអាងថា ការភ័យខ្លាចបែបនេះ គឺជាហេតុផលមួយនៅពីក្រោយការវាយលុករបស់យោធារុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ អតីតមេបញ្ជាការអ៊ុយក្រែន បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការនេះត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ អតីតមេបញ្ជាការការទ័ពតាមអាកាស អ៊ុយក្រែន បានប្រាប់សារព័ត៌មានថា ប្រសិនបើកងទពប្រកាសពីចេតនារបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម…

បាល់សម្រាប់ប្រកួតផ្លូវការ World Cup ក្នុងប្រទេសកាតា ផលិតនៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ក្រុមកីឡាករបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី ប្រហែលជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតដណ្តើមយកពានរង្វាន់ World Cup បានទេ ប៉ុន្តែក្រុមហ៊ុនមានទីតាំងនៅកោះជ្វាខាងកើត កំពុងបន្សល់ទុកនូវអត្តសញ្ញាណជាតិ ក្នុងនាមជាអ្នកបង្កើតបាល់សម្រាប់ប្រកួតផ្លូវការរបស់ប្រទេសកាតា។ ផលិតផលបាល់ឈ្មោះ អាល់ រីឡា (Al Rihla) ដែលជាបាល់ទាត់ផ្លូវការសម្រាប់ប្រទេសកាតា នៅឆ្នាំ២០២២នេះ ត្រូវបានផលិតនៅកោះជ្វាខាងកើត នៃប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនផលិតសម្ភារៈកីឡារបស់ប្រទេសឥណ្ឌូនេស៊ី…

អំពើកុប្បកម្មផ្ទុះនៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីម៉ារ៉ុកផ្តួលបែលហ្ស៊ិក ក្នុងការប្រកួត World Cup

ក្រុងប្រ៊ុចសែល៖ ប៉ូលិសបានបិទផ្នែកខ្លះនៃកណ្តាលទីក្រុងប្រ៊ុចសែល បានដាក់ពង្រាយកាណុងបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សកាលពីថ្ងៃអាទិត្យបន្ទាប់ពីមានអំពើហិង្សាក្នុងអំឡុងពេល និងបន្ទាប់ពីការទទួលជ័យជម្នះ ២-០ របស់ម៉ារ៉ុក លើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍ World Cup។ ប៉ូលីសបានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីហ្វូងមនុស្សបង្កការបំផ្លិចបំផ្លាញនៅកណ្តាលទីក្រុង ប្រ៊ុចសែល បន្ទាប់ពីក្រុមកីឡាកររបស់ប្រទេសម៉ារ៉ុក ប្រកួតឈ្នះក្រុមកីឡាករ បែលហ្ស៊ិក ក្នុងការប្រកួតយប់មិញ នៅប្រទេសកាតា។ កុប្បកម្ម​រាប់សិប​នាក់​…

ក្រុមអាល្លឺម៉ង់​ស៊ុត​បញ្ចូល​ទី​ នៅតង់ទីពីរធ្វើឲ្យស្មើក្រុម​អេស្ប៉ាញ ១-១

ក្រុងដូហា៖ កីឡាករ នីកូឡាស ហ្វុលរុក (Nicolas Fullkrug) បានសង្គ្រោះ​មួយ​ពិន្ទុ​សម្រាប់​ក្រុមអាឡឺម៉ង់ បន្ទាប់​ពីកីឡារ អាល់វ៉ារ៉ូ ម៉ូរ៉ាតា (Alvaro Morata បានជួយឲ្យ​អេស្ប៉ាញ​នាំ​មុខ​ ក្នុង​ការ​ប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទាត់ពិភពលោក នៅក្នុងប្រទេសកាតា។ កីឡាករបម្រុង នីកូឡាស ហ្វុលរុក បានស៊ុតបញ្ចូលទីយ៉ាងល្អ នៅពាក់កណ្តាលតង់ទីពីរ…

ប្រធានាធិបតី​តៃវ៉ាន់​ លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​ បន្ទាប់​ពី​ចាញ់​ឆ្នោតនៅថ្នាក់មូលដ្ឋាន​

ក្រុងតៃប៉ិ៖ ប្រធានាធិបតីកោះ​តៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​​គណបក្ស​ប្រជាធិបតេយ្យរីកចម្រើន បន្ទាប់ពីយុទ្ធសាស្រ្តរបស់លោកស្រីក្នុងការរៀបចំការបោះឆ្នោតក្នុងស្រុកដើម្បីបង្ហាញពីការប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសចិន បានបរាជ័យ និងទទួលបានការគាំទ្រពីសាធារណៈជនតិចតួច។ លោកស្រីបានប្រកាសលាលែងពីតំណែងក្នុងសុន្ទរកថាបែបប្រពៃណី កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបាត់បង់ការគាំទ្រច្រើននៅថ្នាក់មូលដ្ឋាន ក្នុងរយៈពេលដ៏ខ្លីមួយ។ ​លោកស្រី សៃ អ៊ីងវិន បាន​មានប្រសាសន៍​ថា «ខ្ញុំ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​អស់។ …

តារា​ចម្រៀង​ប៉ុប​ កាណាដា ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក១៣ឆ្នាំ​ ពី​បទ​ចាប់​រំលោភ​នៅ​ប្រទេស​ចិន

ក្រុងប៉េកាំងៈ តុលាការ​ចិន​ បាន​កាត់ទោស​តារា​ចម្រៀង​ប៉ុប​ជនជាតិ​កាណាដា​ដើម​កំណើត​ចិន គ្រីស អ៊ូ (Kris Wu) ឲ្យ​ជាប់​ពន្ធនាគាររយៈពេល១៣ឆ្នាំ​ បន្ទាប់​ពី​រក​ឃើញ​ថា លោកមាន​ពិរុទ្ធ​បទ​ឧក្រិដ្ឋ​ រួម​ទាំង​ការ​រំលោភ​សេពសន្ថវៈ​ តែ​ក្នុងរយៈពេលជាង​មួយ​ឆ្នាំ​ បន្ទាប់​ពី​ការ​ចាប់ខ្លួននៅ​ប្រទេស​ចិន ជា​កន្លែងកំណើត និង​បង្កើត​អាជីព​រក​ប្រាក់​កម្រៃ។ តុលាការនៅក្នុងខណ្ឌ ឆាវយ៉ាង (Chaoyang) ទីក្រុងប៉េកាំង បាននិយាយថា…

បាតុករ​នៅក្នុងប្រទេសចិន ស្រែកទាមទារឲ្យ​លោក ស៊ី ជីនភីង លាលែង​ពី​តំណែង​ ព្រោះខឹងនឹងវិធានការទប់ស្កាត់​ជំងឺកូវីដ​-១៩

ប៉េកាំង៖ បាតុកម្មនៅក្នុងប្រទេសចិនប្រឆាំងនឹងវិធានការណ៍កូវីដ-១៩ ដ៏តឹងរឹងរបស់រដ្ឋាភិបាលចិន បានកើនឡើងកាន់តែច្រើនឡើង ដោយមនុស្សមួយចំនួនបានបញ្ចេញកំហឹងជាសាធារណៈទៅលើមេដឹកនាំបក្សកុម្មុយនិស្ត។ បាតុកររាប់ពាន់នាក់ បានចេញមុខតវ៉ានៅទីក្រុងសៀងហៃ ដែលបាតុករមួយចំនួនត្រូវចាប់ខ្លួន។ ចំណែកក្រុមនិស្សិត​ក៏​បាន​ធ្វើ​បាតុកម្ម​ នៅ​តាមសាកល​វិទ្យាល័យ​ក្នុង​ទីក្រុង​ប៉េកាំង និង​នៅក្រុងណានជីង។ ភាពចលាចលចុងក្រោយបង្អស់ បានកើតឡើងបន្ទាប់ពីការតវ៉ានៅទីក្រុង អ៊ូរុមជី ភាគពាយ័ព្យប្រទេសចិន ដែលជាកន្លែងបិទខ្ទប់តឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩។ ក្នុងអំឡុងពេលតវ៉ា កាលពីយប់ថ្ងៃសៅរ៍ នៅទីក្រុងសៀងហៃ…

លោក អាន់វ៉ា អ៊ីប្រាហ៊ីម របស់ម៉ាឡេស៊ី ចាប់ផ្តើមការងារថ្ងៃទីមួយ ដោយសន្យាថា រដ្ឋាភិបាលនឹងសន្សំសំចៃ

កូឡាឡាំពួរ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានចាប់ផ្តើមការងារជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីបានសន្យាថា នឹងដឹកនាំរដ្ឋាភិបាលមួយ ដែលរួមបញ្ចូលមនុស្សគ្រប់រូបនៅមកពីពហុជាតិសាសន៍ និងពហុសាសនា។ លោកបាន​ចូល​កាន់​តំណែង​នៅ​ម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ ក្នុង​ររដ្ឋធានីពុត្រាចាយ៉ា (Putrajaya) បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​តំតំណែចំពោះព្រះភក្ត្រព្រះមហាក្សត្រ​។ នៅក្នុងសន្និសីទសារព័ត៌មានលើក…

មេបក្សប្រឆាំងម៉ាឡេស៊ី ត្រូវព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីថ្មី ជំនួសមេបក្សធ្លាប់កាន់អំណាច

កូឡាឡាំពួ៖ លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) អ្នកនយោបាយជើងចាស់របស់ម៉ាឡេស៊ី ទីបំផុតទទួលបានតំណែងកំពូល បន្ទាប់ពីការបោះឆ្នោត ដែលនាំឲ្យមានការឈ្លោះប្រកែកគ្នា និងអន្តរាគមន៍ពីព្រះមហាក្សត្រ។ លោក អានវ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី តែងតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសម៉ាឡេស៊ី…

ស្ត្រី​បី​នាក់​ ត្រូវ​ក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​ ចងវាយ​ជា​សាធារណៈ ព្រោះមានស្នហាខុសសីលធម៌

កាប៊ុល៖ មនុស្ស១២នាក់ រួមទាំងស្ត្រីបីនាក់ ត្រូវបានចាប់ចងវាយដំ នៅចំពោះមុខមហាជនរាប់ពាន់នាក់ នៅឯកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសារខុសសីលធម៌អ៊ីស្លាម។ មន្ត្រី​តាលីបង់​ម្នាក់​ បាន​និយាយ​ថា ក្រុម​នេះ​មាន​ទោសពីបទរំលោភក្រមសីលធម៌​ចែចែងក្នុងគុម្ពីរ៊គូរ៉ាន់ដូចជាអំពើ​ផិត​ក្បត់ លួចប្លន់ និង​ការ​រួម​ភេទ​ជា​មួយមនុស្សភេទ​ដូច​គ្នា។ ទារុណកម្មបែបនេះ​ ត្រូវ​បាន​គេ​គិត​ថា​ ជា​លើក​ទី​ពីរ​ហើយ ក្នុង​រយៈ​ពេល​មួយ​ខែ​ ដែល​ក្រុម​អ៊ិស្លាម​និយម​ជ្រុល បាន​ចាប់ចងមនុស្សវាយដំជា​សាធារណៈ។ ការផ្លាស់ប្តូរនេះអាចបង្ហាញពីការវិលត្រឡប់ទៅកាន់ការអនុវត្តដ៏តឹងរឹង…

You missed