រុស្ស៊ីបន្ទោសអ៊ុយក្រែន ចំពោះការវាយប្រហារដោយយន្តហោះដ្រូន ធ្វើឲ្យឆេះឃ្លាំងស្តុកប្រេងនៅគ្រីមៀ
មូស្គូ៖ អភិបាលក្រុងលើកបន្តុបដោយរុស្ស៊ី បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនបានបណ្តាលឲ្យមានអគ្គីភ័យឆេះឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី នៅកំពង់ផែគ្រីមៀក្នុងទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដោយធ្វើឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ដ៏ធំមួយងងឹតមេឃតែម្តង។ លោក មីខាអ៊ែល រ៉ាសវ៉ូឆេវ (Mikhail Razvozhaev) អភិបាលក្រុងសេវ៉ាស្តូប៉ូល បាននិយាយកាលពីថ្ងៃសៅរ៍ថា «អ្នកជំនាញបានពិនិត្យទីតាំងជាក់ស្តែង ហើយដឹងយ៉ាងច្បាស់ថា មានតែយន្តហោះដ្រូនមួយប៉ុណ្ណោះ ដែលអាចវាយប្រហារដល់ឃ្លាំងស្តុកប្រេងនេះបាន»។ លោកបាននិយាយទៀតថា គ្មាននរណាម្នាក់រងរបួសក្នុងអគ្គិភ័យនេះទេ…