Latest Post

វៀតណាមចាប់ខ្លួនបុរសពីនាក់ រត់ពន្ធសារធាតុគីមីពីថៃ​ សម្រាប់បន្ទុំផ្លែទុរេន​ និងលាបកុំឱ្យឆាប់ស្អុយរលួយ កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ កម្ពុជា​ហាមឃាត់ការនាំចូលពីថៃ នូវសត្វពាហនៈ និងផលិតផលសាច់សត្វ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើគោក្របី នាយករដ្ឋមន្ត្រីឱ្យក្រសួងជំនាញរឹតបន្តឹងការនាំចូលបន្លៃ​សាច់​ ខូចគុណភាព​ និងមានផ្ទុកសារធាតុគីមី​ នាំកើតជំងឺមហារីក ម្ចាស់ដីស្របច្បាប់ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីទប់ស្កាត់ទង្វើ និងការប្រមូលផ្ដុំគ្នាបែបអាណាធិបតេយ្យ នៅខេត្តបន្ទាយមានជ័យ

វៀតណាមចាប់ខ្លួនបុរសពីនាក់ រត់ពន្ធសារធាតុគីមីពីថៃ​ សម្រាប់បន្ទុំផ្លែទុរេន​ និងលាបកុំឱ្យឆាប់ស្អុយរលួយ

វៀតណាម៖ អាជ្ញាធរមូលដ្ឋានរបស់វៀតណាម នៅតំបន់ខ្ពង់រាបកណ្តាល កំពុងតែស៊ើបអង្កេតករណីបុរសវៀតណាមពីរនាក់ ដែលរងការចោទប្រកាន់ពីបទរត់ពន្ធសារធាតុគីមី ប្រើសម្រាប់បន្ទុំផ្លែទុរេន និងរក្សាទុកផ្លែទុរេនឲ្យបានយូរ ដោយមានតម្លៃជាទឹកប្រាក់ជិតសរុប១០០០លានដុង ឬស្មើនឹង៣,៩លានដុល្លារ។ យោងតាមការផ្សាយរបស់សារព័ត៌មាន វៀតណាម អេក្សប្រេស (Vietnam Express) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានធ្វើសេចក្តីរាយការណ៍ថា​ កម្លាំងមន្ត្រីនគរបាលខេត្តដាក់ឡាក់ របស់វៀតណាម…

កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ

ខារ៉ូឡាយណាខាងជើង៖ បន្ទាប់ពីការដំឡើងពន្ធរបស់អាម៉េរិក ប្រទេសចិនបានព្យាករណ៍ថា ខ្លួននឹងកាត់បន្ថយការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ដូចជាសាច់ជ្រូក និងសណ្តែកសៀង រួមទាំងទំនិញកសិឧស្សាហកម្មសំខាន់ៗជាច្រើនទៀត ដែលមានប្រភពពីក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង របស់សហរដ្ឋអាម៉េរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិក បានឱ្យដឹងថា នាយកដ្ឋានកសិកម្ម និងសេវាកម្មអតិថិជន ប្រចាំរដ្ឋខារ៉ូឡាយណាខាងជើង បាននិយាយថា ទីផ្សារនាំចេញដ៏ធំសម្រាប់កសិករ និងអាជីវកម្មកសិឧស្សាហកម្ម នៅរដ្ឋខារ៉ូឡាយណាខាងជើង គឺនៅក្រៅសហរដ្ឋអាម៉េរិក…

កម្ពុជា​ហាមឃាត់ការនាំចូលពីថៃ នូវសត្វពាហនៈ និងផលិតផលសាច់សត្វ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើគោក្របី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ឱ្យអនុវត្តវិធានការហាមឃាត់ជាបណ្តោះរវាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វគោក្របី នៅក្នុងខេត្តមួយ នាភាគឦសានប្រទេសថៃ មានព្រំប្រទល់ជាប់ប្រទេសឡាវ។​ វិធានការហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វនេះ​ ត្រូវបានធ្វើឡើងបន្ទាប់ពីបុរសជនជាតិថៃម្នាក់ នៅក្នុងខេត្ត មុខដាហាន​ បានស្លាប់ដោយសារជំងឺឈាមខ្មៅ…

នាយករដ្ឋមន្ត្រីឱ្យក្រសួងជំនាញរឹតបន្តឹងការនាំចូលបន្លៃ​សាច់​ ខូចគុណភាព​ និងមានផ្ទុកសារធាតុគីមី​ នាំកើតជំងឺមហារីក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រាប់ឱ្យក្រសួងជំនាញសហការគ្នារឹតបន្តឹងការនាំចូលផលិតផលកសិកម្មខូចគុណភាព​ និង​មានផ្ទុកសារធាតុគីមី ដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០»​​ ដោយលើកឡើងថា ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ ទី១ រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយ…

ម្ចាស់ដីស្របច្បាប់ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីទប់ស្កាត់ទង្វើ និងការប្រមូលផ្ដុំគ្នាបែបអាណាធិបតេយ្យ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ម្ចាស់ដីនៅក្នុងខេត្តបន្ទាយមានជ័យម្នាក់ នាពេលថ្មីៗនេះ បានដាក់សំណើរជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអន្តរាគមន៍​មក​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ធ្វើសកម្មភាព​ទប់​ស្កាត់​​សកម្មភាព​​អនាធិប​តេយ្យ និង​ការ​ធ្វើបាតុកម្មខុស​ច្បាប់​​លើ​ដី​​​​កម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក ដែលត្រូវគេបំពានចូលកាន់កាប់ដោយខុសច្បាប់។ ក្នុងលិខិតចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោក យឹម សំណាង បានផ្ញើជូន ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាស្ដាអភិវឌ្ឍវិស័យកសិកម្ម និងជនបទ រដ្ឋបាលខេត្តបន្ទាយមានជ័យ សុំធ្វើអន្តរាគមន៍​ដើម្បី​ទប់​ស្កាត់​​សកម្មភាព​​អនាធិប​តេយ្យ…

រុស្ស៊ី​បន្ទោស​អ៊ុយក្រែន ចំពោះការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​ ធ្វើឲ្យឆេះ​ឃ្លាំង​ស្តុក​ប្រេងនៅ​គ្រីមៀ

មូស្គូ៖​ អភិបាលក្រុងលើកបន្តុបដោយរុស្ស៊ី បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនបានបណ្តាលឲ្យមានអគ្គីភ័យឆេះឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី នៅកំពង់ផែគ្រីមៀក្នុងទីក្រុងសេវ៉ាស្តូប៉ូល (Sevastopol) ដោយធ្វើឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ដ៏ធំមួយងងឹតមេឃតែម្តង។ លោក មីខាអ៊ែល រ៉ាសវ៉ូឆេវ (Mikhail Razvozhaev) អភិបាលក្រុងសេវ៉ាស្តូប៉ូល បាននិយាយកាលពីថ្ងៃសៅរ៍ថា «អ្នកជំនាញបានពិនិត្យទីតាំងជាក់ស្តែង ហើយដឹងយ៉ាងច្បាស់ថា មានតែយន្តហោះដ្រូនមួយប៉ុណ្ណោះ ដែលអាចវាយប្រហារដល់ឃ្លាំងស្តុកប្រេងនេះបាន»។ លោក​បាន​និយាយទៀត​ថា គ្មាន​នរណា​ម្នាក់​រង​របួស​ក្នុង​អគ្គិភ័យ​នេះ​ទេ…

ស៊ីរ៉ែនជូនដំណឹងពីការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ី បន្លឺឡើងទូទាំងប្រទេសអ៊ុយក្រែន មនុស្សបីនាក់ស្លាប់ ប្រាំនាក់រងរបួស

ក្រុងគៀវ៖ តាមសេចក្តីរាយការណ៍ជាច្រើន បានឲ្យដឹងនៅព្រឹកថ្ងៃនេះថា សំឡេង​ផ្ទុះគ្រាប់ផ្លោង និងគ្រាប់មីស៊ីល ​បានឮខ្ទរ​ទីក្រុង​ភាគ​កណ្តាល និង​ភាគ​ខាង​ត្បូងអ៊ុយក្រែន បន្ទាប់ពីស៊ីរ៉ែនផ្តល់ដំណឹងពីការ​វាយឆ្មក់​តាម​អាកាស​របស់រុស្ស៊ី បាន​បន្លឺ​ឡើង​ពាសពេញ​ប្រទេស។ អាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងជាបឋមថា មនុស្សយ៉ាងហោចណាស់បីនាក់បានស្លាប់ និងប្រាំនាក់រងរបួស ក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោអដ្រូននេះ ក្នុងនោះមានស្ត្រី​ម្នាក់​ និង​កូន​បី​នាក់របស់គាត់ ​បានស្លាប់​នៅ​ក្នុង​ទីក្រុងឌីនីប្រូ។ ទីភ្នាក់ងារព័ត៌មាន អ៊ីថឹហ្វាក់…

ប្រធានាធិបតីរុស្ស៊ីផ្លាស់ប្តូរមេបញ្ជាការកងនាវាចម្បាំងប្រចាំសមុទ្របាល់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី នៅចុងសប្តាហ៍នេះ បានតែងតាំងនាយទាហានជាន់ខ្ពស់ពីររូបឲ្យឡើងជាមេបញ្ជាការកងនាវាចម្បាំងប្រចាំសមុទ្របាល់ទិក និងម្នាក់ទៀតឲ្យទទួលបន្ទុកជាមេបញ្ជាការកងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ដែលកងនាវាចម្បាំងមួយនេះ បានបាត់បង់សមត្ថភាពប្រយុទ្ធជាច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែន។ យោងតាមទីភ្នាក់ងារព័ត៌មានរបស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា លោកឧត្តមនាវីឯក វិចទ័រ លីណា (Viktor Liina) ត្រូវបានតែងតាំងឲ្យឡើងកាន់តំណែងមេបញ្ជាការកងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ជំនួសលោកឧត្តមសេនីយ ស៊ើគេ អាវ៉ាក់យ៉ាន់…

អាមេរិក និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារកូរ៉េខាងត្បូង ប្រឆាំងការវាយប្រហារពីកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីម្សិលមិញ បានយល់ព្រមដាក់ពង្រាយនាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែររបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជា​ថ្នូរ​ឲ្យកូរ៉េ​ខាង​ត្បូង​យល់​ព្រម​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ប្រធានាធិបតីអាមេរិកលោក ចូ បាយដិន (Joe Biden) បាននិយាយថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់ការវាយប្រហារដោយអាវុធងនុយក្លេអែរណាមួយពីរប្រទេសកូរ៉េខាងជើង។ ការលើកឡើងបែបនេះកើតឡើង ស្របពេលក្តី​បារម្ភ​បាន​និង​កំពុង​កើន​ឡើង​​អំពី​ការ​គំរាម​កំហែង​ប្រើអាវុធនុយក្លេអ៊ែរ ​ដែល​បង្ក​ឡើង​ដោយប្រទេស​កូរ៉េ​ខាង​ជើង ដែលរហូតពេលនេះ រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង…

ឆ្មាំសមុទ្រហ្វីលីពីន ប្រឈមមុខដាក់គ្នាជាមួយឆ្មាំសមុទ្រចិន តាមជួរកោះប៉ប៉្រិបថ្ម ក្នុងសមុទ្រចិនខាងត្បូង

ម៉ានីល៖ ឆ្មាំសមុទ្រហ្វីលីពីន បាននិយាយនៅថ្ងៃនេះថា នាវាល្បាតរបស់ខ្លួនពីរគ្រឿង បានប្រឈមមុខដាក់គ្នាជាមួយនាវាកងទ័ពជើងទឹកចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានជម្លោះ ហើយចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ នៅតំបន់ជួរកោះត្រួតសិទ្ធិគ្នាកាន់កាប់។ ឆ្មាំសមុទ្រហ្វីលីពិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ថា ឧប្បត្តិហេតុដំបូងបានកើតឡើងនៅពេលកប៉ាល់កងទ័ពជើងទឹកចិន ធ្វើដំណើរឆ្លងកាត់គន្លងនាវារបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ស្ថិតក្នុងចម្ងាយ១៣គីឡូម៉ែត្រ ពីបន្តុំជួរកោះប៉ប៉្រិបថ្ម កាលពីថ្ងៃទី២១…

You missed