Category: ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ផ្តល់អនុសាសន៍សំខាន់ៗ ៥ចំណុចសម្រាប់សហគ្រិន​អាចពិនិត្យលទ្ធភាព និងពិចារណា​ក្នុងការវិនិយោគ​​ដើម្បីអនាគត នៅកម្ពុជា

ភ្នំពេញ៖ ​ ​​ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជា​ឆ្នាំ​២០២៥​ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០…

ហ្វីលីពីនជំរុញពាណិជ្ជកម្មកសិកម្ម កាន់តែច្រើនជាមួយប្រទេសទួរគី

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងតែប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកផលិតផលកសិកម្ម​ជាមួយប្រទេសទួរគី​ ព្រមទាំងចង់ពង្រីកពាណិជ្ជកម្មផ្នែកបសុបក្សី អាហារសមុទ្រ និងផលិតផលផ្លែឈើ​ ដែលមានវិញ្ញាបនបត្រហាឡាល់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុន ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា មន្ត្រីរបស់ខ្លួនទើបតែបានជួបជាមួយមន្ត្រីមកពីស្ថានទូតទួរគី ប្រចាំទីក្រុងម៉ាកីល ដើម្បីពិភាក្សាគ្នាផ្តោតលើការបង្កើនសន្តិសុខស្បៀងអាហារ និងបើកទីផ្សារថ្មី សម្រាប់ការនាំចេញផលិតផលរបស់ប្រទេសហ្វីលីពីន។ ក្រសួងកសិកម្ម បាននិយាយដូច្នេះថា «ហ្វីលីពីនមើលឃើញសក្តានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់មួយសម្រាប់ផលិតផលចំណីអាហារ ដែលមានវិញ្ញាបនបត្រហាឡាល់ ដោយរួមបញ្ចូលគ្នានូវការផលិតពោតក្នុងស្រុក ព្រមទាំងបង្កើតជំនាញផ្នែកផលិតចំណីរបស់ប្រទេសទួរគី»។…

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួនបីនៃស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន …

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍ ន៍ជនបទនិងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនេះ​ ក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ…

ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥

 ភ្នំពេញ៖​ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យ​ អំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a…

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ស្រុកខ្សាច់កណ្ដាល ខេត្កកណ្ដាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតា ខ្សាច់កណ្ដាល។ នៅក្នុងពិធីសំណេះសំណាលនេះ…

សណ្តែកបណ្តុះវៀតណាមរាប់ពាន់តោន មានផ្ទុកសារធាតុគីមី បង្កឱ្យអ្នកបរិភោគស្លាប់

ទីក្រុងហាណូយ៖ កាលពីសប្តាហ៍មុន អាជ្ញាធរ​វៀតណាម​បាន​ឆ្មក់ចូលឆែកឆេរសិប្បកម្មបណ្តុះសណ្តែងដ៏ធំពីរ​កន្លែង​​ នៅក្នុងប្រទេសវៀតណាម ដោយសង្ស័យថា ​មានប្រើប្រាស់សារធាតុ​អ័រម៉ូន​ខុសច្បាប់ ​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុងសណ្តែកបណ្ដុះ ព្រោះវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព​អ្នកបរិភោគ។ នៅក្នុងការឆ្មក់ចូលឆែកឆេរទីតាំងបណ្តុះសណ្តែក​ ស្ថិតនៅក្នុងខេត្តភាគខាងជើងប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ប្រទេសចិន កាលពីថ្ងៃទី២៣​ ខែឧសភា មន្ត្រីនគរបាលវៀតណាម​ បានរឹបអូសយកធុងសម្រាប់បណ្តុះសណ្តែកចំនួន៨៧០ធុង ក្នុងនោះមានសណ្តែកបណ្តុះសរុបជាងបីតោន។ ម្ចាស់សិប្បកម្មសណ្តែកបណ្តុះទាំងពីរកន្លែងខាងលើ បានសារភាពប្រាប់មន្ត្រីនគរបាលថា ពួកគាត់បានត្រាំសណ្តែកបណ្តុះនៅក្នុងទឹកសារធាតុគីមីម្យ៉ាង ឈ្មោះ…

កម្ពុជា​ហាមឃាត់ការនាំចូលពីថៃ នូវសត្វពាហនៈ និងផលិតផលសាច់សត្វ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើគោក្របី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ឱ្យអនុវត្តវិធានការហាមឃាត់ជាបណ្តោះរវាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វគោក្របី នៅក្នុងខេត្តមួយ នាភាគឦសានប្រទេសថៃ មានព្រំប្រទល់ជាប់ប្រទេសឡាវ។​ វិធានការហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វនេះ​ ត្រូវបានធ្វើឡើងបន្ទាប់ពីបុរសជនជាតិថៃម្នាក់ នៅក្នុងខេត្ត មុខដាហាន​ បានស្លាប់ដោយសារជំងឺឈាមខ្មៅ…

ម្ចាស់ដីស្របច្បាប់ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីទប់ស្កាត់ទង្វើ និងការប្រមូលផ្ដុំគ្នាបែបអាណាធិបតេយ្យ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ម្ចាស់ដីនៅក្នុងខេត្តបន្ទាយមានជ័យម្នាក់ នាពេលថ្មីៗនេះ បានដាក់សំណើរជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអន្តរាគមន៍​មក​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ធ្វើសកម្មភាព​ទប់​ស្កាត់​​សកម្មភាព​​អនាធិប​តេយ្យ និង​ការ​ធ្វើបាតុកម្មខុស​ច្បាប់​​លើ​ដី​​​​កម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក ដែលត្រូវគេបំពានចូលកាន់កាប់ដោយខុសច្បាប់។ ក្នុងលិខិតចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោក យឹម សំណាង បានផ្ញើជូន ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាស្ដាអភិវឌ្ឍវិស័យកសិកម្ម និងជនបទ រដ្ឋបាលខេត្តបន្ទាយមានជ័យ សុំធ្វើអន្តរាគមន៍​ដើម្បី​ទប់​ស្កាត់​​សកម្មភាព​​អនាធិប​តេយ្យ…

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក ​​(RMA Cambodia Plc.) ទទួលសិទ្ធិផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅកម្ពុជា ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក​ (RMA Cambodia Plc.) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីក្រុមហ៊ុន Mercedes-Benz នៅក្រៅប្រទេសដោយគិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣​​​​​នេះតទៅ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់រថយន្តប្រភេទប្រណីតមានសុវត្ថិភាពគ្រប់គ្រាន់…