ប្រធានាធិបតីហ្វីលីពីន ឈប់ត្រូវការតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីចាញ់បណ្តឹងឧទ្ធរណ៍ ករណីសង្គ្រាមគ្រឿងញៀន
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos Jr) បាននិយាយថា លោកនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីតុលាការនេះបានច្រានចោលបណ្តឹងឧទ្ធរណ៍ ដែលសុំឲ្យបញ្ឈប់ការស៊ើបអង្កេតលើសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់អតីតប្រធានាធិបតី។ ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ ដែលភាគច្រើនជាឈ្មួញ និងអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវនគរបាលបង្ក្រាបគ្រឿងញៀនបាញ់សម្លាប់ អំឡុងពេលយុទ្ធនាការបង្រ្កាបដ៏ខ្លាំងក្លារបស់ប្រធានាធិបតីមុន គឺលោក រ៉ូទ្រីហ្គូ ឌូធើតេ (Rodrigo…