ហ្សាកាតា៖ មជ្ឈមណ្ឌលព្រមានអំពីរលកយក្សស៊ូណាមិប្រចាំតំបន៉ប៉ាស៊ីហ្វិក បាននិយាយថា រញ្ជួយដីកម្រិត៧ រ៉ិចទ័រ បានវាយប្រហារនៅជិតកោះសូលូម៉ុន បង្កជាររលកដ៏គ្រោះថ្នាក់អាចកើតមានសម្រាប់កោះជាច្រើននៅក្នុងតំបន់ រួមទាំងកោះប៉ាពួញូហ្គីណេ និងកោះវ៉ានូអាទូ។
បើយោងតាមការព្យាករណ៍របស់មជ្ឍមណ្ទលឧតុនិយមសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅព្រឹក ថ្ងៃអង្គារ ក្នុងចម្ងាយប្រហែល៥៦គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីហូនៀរ៉ា កើតឡើងក្រោយរញ្ជួយដីកម្រិត៦រិចទ័រ ប្រហែល៣០នាទីក្រោយមក ដែលបានចុះខ្សោយទៅវិញនៅក្នុងតំបន់នេះ។
ការិយាល័យនាយករដ្ឋមន្ត្រីនៃកោះ សូលូម៉ុន លោក ម៉ាណាសេស សូហ្គាវ៉ារ៉េ (Manasseh Sogavare) បាននិយាយថា មិនមានការខូចខាតអ្វីធំដុំនៅក្នុងរដ្ឋធានីនោះទេ ហើយក៏មិនបានកត់សម្គាល់ពីអ្នកស្លាប់ និងរបួសដែរ ប៉ុន្តែលោកបានបន្ថែមថា ការរញ្ជួយដីបានបង្កឲ្យមានដាច់ចរន្តអគ្គិសនី។ ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារផ្សាយផ្លូវការរបស់កោះ សូលូម៉ុន បានរាយការណ៍ថាសេវាវិទ្យុទាំងអស់បានកាត់ផ្តាច់
មជ្ឈមណ្ឌលព្រមានអំពីរលកយក្សស៊ូណាមិប្រចាំប៉ាស៊ីហ្វិករបស់អាមេរិក បានចេញសេចក្តីណែនាំថា រលកយក្សស៊ូណាមិដ៏គ្រោះថ្នាក់ កើតឡើងបន្ទាប់ពីរញ្ជួយដី ដោយនិយាយថា រលកសមុទ្រអាចឡើងដល់កម្ពស់មួយម៉ែត្រពីលើកម្រិតជំនោរសម្រាប់កផះសាឡូម៉ូន និងរហូតដល់កម្ពស់កន្លៈម៉ែត្រនៅតាមឆ្នេរសមុទ្រកផះប៉ាពួញូហ្គីណេ និងកផះវ៉ានូអាទូ។
ទោះបីជាយ៉ាងណាក៏ដោយ សេវាឧតុនិយមនៃកោះ សូលូម៉ុន ក្រោយមកបាននិយាយថា មិនមានហានិភ័យនៃរលកយក្សស៊ូណាមិនោះទេ ទោះបីជាទីភ្នាក់ងារនេះនៅតែព្រមានអំពីចរន្តទឹកសមុទ្រខ្លាំង ខុសធម្មតានៅក្នុងតំបន់ឆ្នេរមួយចំនួនក៏ដោយ។
កោះ សូលូម៉ុន ស្ថិតនៅលើតំបន់ ដែលងាយនឹងរញ្ជួយដីរបស់អូស្ត្រាលី ដែលគេស្គាល់ថា ជាខ្សែបន្ទាត់បន្ទុះភ្នំភ្លើង។
ការរញ្ជួយដីដ៏ធំមួយ នៅព្រឹកថ្ងៃអង្គារនេះ បានកើតឡើងតិចជាងមួយថ្ងៃបន្ទាប់ពីការរញ្ជួយដីកម្រិត៥.៦ រិចទ័រ បានវាយប្រហារប្រទេសឥណ្ឌូនេស៊ី ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់បន្ទុះភ្នំភ្លើង ដោយបានសម្លាប់មនុស្សជាង១៦២នាក់ និងរបួសរាប់រយនាក់។
ភាគច្រើននៃអ្នកស្លាប់ និងរបួស បណ្តាលមកពីការដួលរលំអគារ ហើយគិតត្រឹមព្រឹកថ្ងៃអង្គារនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែស្វែងរកនៅក្រោមគំនរបែកបាក់នៅឡើយ។
រញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សចំនួន១៦២នាក់ និងរាប់រយនាក់ទៀតរងរបួស ហើយក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត ដែលជាប់គាំងនៅក្រោមគំនរអគារបែកបាក់។
ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ គឺកើតឡើងនៅជិតទីក្រុង សៀនជួ ដែលមានប្រជាជនរស់នៅជាង២.៥លាននាក់ ស្ដិតក្នុងចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា។
ប្រទេសឥណ្ឌូនេស៊ីនមានប្រជាជនជាង២៧០លាននាក់ បានរងការវាយប្រហារជាញឹកញាប់ដោយរញ្ជួយដី ការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ ដោយសារតែទីតាំងរបស់ប្រទេសនេះនៅលើខ្សែបន្ទាត់ជួរភ្នំភ្លើង៕