គ្រោះរញ្ជួយដីនៅកោះជ្វា ប្រទេសឥណ្ឌូនេស៊ី សម្លាប់មនុស្សជិត៥០នាក់ និងរាប់រយនាក់រងរបួស
ហ្សាការតា៖ ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដីមួយបានវាយប្រហារលើកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជិត៥០នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ គ្រោះរញ្ជួយដីកម្រិត៥.៦ រ៉ិចទ័រ បានវាយប្រហារទីក្រុង សៀនជួ ភាគខាងលិចកោះជ្វា ក្នុងជម្រៅដី ១០គីឡូម៉ែត្រ នេះបើយោងតាមទិន្នន័យស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក។ ការរញ្ជួយនេះ អាចរង្គើដល់រដ្ឋធានីហ្សាកាតា ដែលមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ជាកន្លែងដែលមនុស្សរស់នៅក្នុងអគារខ្ពស់ៗត្រូវបានជម្លៀសចេញ។ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បានព្រមានថា…