Month: November 2025

ទីផ្សារផ្លែស្រកានាគរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុត នៅចុងឆ្នាំ២០២៥

ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ​ របស់ប្រទេសចិន​ បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២​ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ…

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដណ្តើមគ្នាចុះបញ្ជីផ្លែទុរេន ជាផ្លែឈើរបស់ជាតិ

ក្រុងប៉េតាលីងចាយ៉ា៖ ផ្លែទុរេន ដែលជាស្តេចផ្លែឈើ គឺជាពាក្យមានន័យដូចគ្នា ស្របពេលប្រជាជនម៉ាឡេស៊ីគ្រប់រូបនឹងយល់ស្របដូច្នេះដែរ ប៉ុន្តែសម្រាប់ប្រជាជនឥណ្ឌូណេស៊ីវិញ កំពុងតវ៉ាប្រឆាំងម៉ាឡេស៊ីក្នុងការចុះបញ្ជីផ្លែទុរេន ជាផ្លែឈើជាតិរបស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី មិនឯកភាពតាមសំណើរបស់ម៉ាឡេស៊ីទេ ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីមានចម្ការទុរេនច្រើនជាងប្រទេសម៉ាឡេស៊ី ដូច្នេះគួរតែចុះបញ្ជីជាផ្លែឈើជាតិរបស់ឥណ្ឌូណេស៊ី។ លោកបានមានប្រសាសន៍ថា «ប្រទេសឥណ្ឌូណេស៊ី បានផលិតផ្លែទុរេនជិតពីរលានតោន ក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។…

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ផ្តល់អនុសាសន៍សំខាន់ៗ ៥ចំណុចសម្រាប់សហគ្រិន​អាចពិនិត្យលទ្ធភាព និងពិចារណា​ក្នុងការវិនិយោគ​​ដើម្បីអនាគត នៅកម្ពុជា

ភ្នំពេញ៖ ​ ​​ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជា​ឆ្នាំ​២០២៥​ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០…

ហ្វីលីពីនជំរុញពាណិជ្ជកម្មកសិកម្ម កាន់តែច្រើនជាមួយប្រទេសទួរគី

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងតែប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកផលិតផលកសិកម្ម​ជាមួយប្រទេសទួរគី​ ព្រមទាំងចង់ពង្រីកពាណិជ្ជកម្មផ្នែកបសុបក្សី អាហារសមុទ្រ និងផលិតផលផ្លែឈើ​ ដែលមានវិញ្ញាបនបត្រហាឡាល់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុន ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា មន្ត្រីរបស់ខ្លួនទើបតែបានជួបជាមួយមន្ត្រីមកពីស្ថានទូតទួរគី ប្រចាំទីក្រុងម៉ាកីល ដើម្បីពិភាក្សាគ្នាផ្តោតលើការបង្កើនសន្តិសុខស្បៀងអាហារ និងបើកទីផ្សារថ្មី សម្រាប់ការនាំចេញផលិតផលរបស់ប្រទេសហ្វីលីពីន។ ក្រសួងកសិកម្ម បាននិយាយដូច្នេះថា «ហ្វីលីពីនមើលឃើញសក្តានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់មួយសម្រាប់ផលិតផលចំណីអាហារ ដែលមានវិញ្ញាបនបត្រហាឡាល់ ដោយរួមបញ្ចូលគ្នានូវការផលិតពោតក្នុងស្រុក ព្រមទាំងបង្កើតជំនាញផ្នែកផលិតចំណីរបស់ប្រទេសទួរគី»។…

នគរបាលវៀតណាម​ ចាប់ខ្លួនស្ត្រីម្នាក់​ ពីបទហាលស្រូវលើផ្លូវ បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដំណើរ

ហាណូយ៖ ស្ត្រីជនជាតិវៀតណាមអាយុ៦៧ឆ្នាំម្នាក់​ រស់នៅក្នុងខេត្តនិញប៊ិញ ភាគខាងជើងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីគាត់បានបិទផ្លូវសាធារណៈសម្រាប់ហាលសម្ងួតស្រូវសើម ដែលនាំឱ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់អ្នកជិះម៉ូតូម្នាក់។ សារព័ត៌មាន​វៀតណាម​ អេចប្រេស​ បានចេញផ្សាយថា នគរបាលវៀតណាម​ ក្នុងខេត្តនិញប៊ិញ (Ninh Binh) បានប្រកាស​កាលពីថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ពួកគេកំពុងតែស៊ើបអង្កេតប្រមូលភស្តុតាមចោទប្រកាន់ស្ត្រីរូបនេះ​ពីបទរារាំងចរាចរណ៍សាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកធ្វើដំណើរ។ យោងតាមការស៊ើបអង្កេតបឋម​​…

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួនបីនៃស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន …

ហ្វីលីពីនរៀបចំគោលការណ៍ណែនាំថ្មី សម្រាប់មន្ត្រីត្រួតពិនិត្យផលិតផលសាច់សត្វ

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនកំពុងតែចាត់វិធានការរឹតបន្តឹងសុវត្ថិភាពសាច់សត្វទូទាំងប្រទេស ដោយបង្កើតគោលការណ៍ណែនាំថ្មីមួយ សម្រាប់ការតែងតាំងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និងធ្វើអធិការកិច្ចសាច់សត្វនៅតាមមូលដ្ឋាន ដែលពង្រឹងការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីធ្វើឱ្យសាច់សត្វមានសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។ នៅក្នុងសារាចរណែនាំអំពីសេវាត្រួតពិនិត្យសាច់សត្វ បានលើកឡើងថា ខ្លួននឹងទទួលយកមតិយោបល់ពីសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងគោលការណ៍ណែនាំថ្មីនេះ។ សារាចរនេះបាននិយាយថា “គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើប្រវត្តិរូប ការតែងតាំង និងការលើកទឹកចិត្តរបស់មន្ត្រីអង្គភាពត្រួតពិនិត្យសាច់សត្វរបស់រដ្ឋបាលមូលដ្ឋាន ដែលនឹងធ្វើអធិការកិច្ច និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសាច់ នៃការត្រួតពិនិត្យដោយផ្ទាល់របស់សេវាត្រួតពិនិត្យសាច់សត្វ។ សេចក្តីព្រាងសារាចរនេះមានគោលបំណងដោះស្រាយគម្លាតកម្លាំងពលកម្ម និងធានាការអនុលោមតាមស្ថាប័នគ្រប់គ្រងសាច់សត្វ…