ទីផ្សារផ្លែស្រកានាគរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុត នៅចុងឆ្នាំ២០២៥
ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ របស់ប្រទេសចិន បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ…
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដណ្តើមគ្នាចុះបញ្ជីផ្លែទុរេន ជាផ្លែឈើរបស់ជាតិ
ក្រុងប៉េតាលីងចាយ៉ា៖ ផ្លែទុរេន ដែលជាស្តេចផ្លែឈើ គឺជាពាក្យមានន័យដូចគ្នា ស្របពេលប្រជាជនម៉ាឡេស៊ីគ្រប់រូបនឹងយល់ស្របដូច្នេះដែរ ប៉ុន្តែសម្រាប់ប្រជាជនឥណ្ឌូណេស៊ីវិញ កំពុងតវ៉ាប្រឆាំងម៉ាឡេស៊ីក្នុងការចុះបញ្ជីផ្លែទុរេន ជាផ្លែឈើជាតិរបស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី មិនឯកភាពតាមសំណើរបស់ម៉ាឡេស៊ីទេ ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីមានចម្ការទុរេនច្រើនជាងប្រទេសម៉ាឡេស៊ី ដូច្នេះគួរតែចុះបញ្ជីជាផ្លែឈើជាតិរបស់ឥណ្ឌូណេស៊ី។ លោកបានមានប្រសាសន៍ថា «ប្រទេសឥណ្ឌូណេស៊ី បានផលិតផ្លែទុរេនជិតពីរលានតោន ក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។…
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ផ្តល់អនុសាសន៍សំខាន់ៗ ៥ចំណុចសម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាព និងពិចារណាក្នុងការវិនិយោគដើម្បីអនាគត នៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជាឆ្នាំ២០២៥ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណាក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០…
ហ្វីលីពីនជំរុញពាណិជ្ជកម្មកសិកម្ម កាន់តែច្រើនជាមួយប្រទេសទួរគី
ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងតែប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកផលិតផលកសិកម្មជាមួយប្រទេសទួរគី ព្រមទាំងចង់ពង្រីកពាណិជ្ជកម្មផ្នែកបសុបក្សី អាហារសមុទ្រ និងផលិតផលផ្លែឈើ ដែលមានវិញ្ញាបនបត្រហាឡាល់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុន ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា មន្ត្រីរបស់ខ្លួនទើបតែបានជួបជាមួយមន្ត្រីមកពីស្ថានទូតទួរគី ប្រចាំទីក្រុងម៉ាកីល ដើម្បីពិភាក្សាគ្នាផ្តោតលើការបង្កើនសន្តិសុខស្បៀងអាហារ និងបើកទីផ្សារថ្មី សម្រាប់ការនាំចេញផលិតផលរបស់ប្រទេសហ្វីលីពីន។ ក្រសួងកសិកម្ម បាននិយាយដូច្នេះថា «ហ្វីលីពីនមើលឃើញសក្តានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់មួយសម្រាប់ផលិតផលចំណីអាហារ ដែលមានវិញ្ញាបនបត្រហាឡាល់ ដោយរួមបញ្ចូលគ្នានូវការផលិតពោតក្នុងស្រុក ព្រមទាំងបង្កើតជំនាញផ្នែកផលិតចំណីរបស់ប្រទេសទួរគី»។…
នគរបាលវៀតណាម ចាប់ខ្លួនស្ត្រីម្នាក់ ពីបទហាលស្រូវលើផ្លូវ បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដំណើរ
ហាណូយ៖ ស្ត្រីជនជាតិវៀតណាមអាយុ៦៧ឆ្នាំម្នាក់ រស់នៅក្នុងខេត្តនិញប៊ិញ ភាគខាងជើងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីគាត់បានបិទផ្លូវសាធារណៈសម្រាប់ហាលសម្ងួតស្រូវសើម ដែលនាំឱ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់អ្នកជិះម៉ូតូម្នាក់។ សារព័ត៌មានវៀតណាម អេចប្រេស បានចេញផ្សាយថា នគរបាលវៀតណាម ក្នុងខេត្តនិញប៊ិញ (Ninh Binh) បានប្រកាសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ពួកគេកំពុងតែស៊ើបអង្កេតប្រមូលភស្តុតាមចោទប្រកាន់ស្ត្រីរូបនេះពីបទរារាំងចរាចរណ៍សាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកធ្វើដំណើរ។ យោងតាមការស៊ើបអង្កេតបឋម…
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យចំនួនបីនៃស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល វិទ្យាល័យ ហ៊ុន សែន …
ហ្វីលីពីនរៀបចំគោលការណ៍ណែនាំថ្មី សម្រាប់មន្ត្រីត្រួតពិនិត្យផលិតផលសាច់សត្វ
ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនកំពុងតែចាត់វិធានការរឹតបន្តឹងសុវត្ថិភាពសាច់សត្វទូទាំងប្រទេស ដោយបង្កើតគោលការណ៍ណែនាំថ្មីមួយ សម្រាប់ការតែងតាំងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និងធ្វើអធិការកិច្ចសាច់សត្វនៅតាមមូលដ្ឋាន ដែលពង្រឹងការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីធ្វើឱ្យសាច់សត្វមានសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។ នៅក្នុងសារាចរណែនាំអំពីសេវាត្រួតពិនិត្យសាច់សត្វ បានលើកឡើងថា ខ្លួននឹងទទួលយកមតិយោបល់ពីសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងគោលការណ៍ណែនាំថ្មីនេះ។ សារាចរនេះបាននិយាយថា “គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើប្រវត្តិរូប ការតែងតាំង និងការលើកទឹកចិត្តរបស់មន្ត្រីអង្គភាពត្រួតពិនិត្យសាច់សត្វរបស់រដ្ឋបាលមូលដ្ឋាន ដែលនឹងធ្វើអធិការកិច្ច និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសាច់ នៃការត្រួតពិនិត្យដោយផ្ទាល់របស់សេវាត្រួតពិនិត្យសាច់សត្វ។ សេចក្តីព្រាងសារាចរនេះមានគោលបំណងដោះស្រាយគម្លាតកម្លាំងពលកម្ម និងធានាការអនុលោមតាមស្ថាប័នគ្រប់គ្រងសាច់សត្វ…
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍ ន៍ជនបទនិងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ…
អាម៉េរិកគំរាមឈប់ធ្វើអាជីវកម្មប្រេងឆាជាមួយចិន ដោយសារខឹងចិនមិនទិញសណ្តែកសៀង
ប៉េកាំង៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងគិតឈប់ធ្វើអាជីវកម្មជាមួយប្រទេសចិន ទាក់ទងនឹងប្រេងឆា នៅក្នុងការសងសឹកចំពោះសកម្មភាពរបស់ចិន ដែលមិនទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក។ សារព័ត៌មាន ក្លូបល ថែមស៍ របស់ចិន បានចេញផ្សាយដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ បាននិយាយថា គួរតែបន្ទោសពន្ធដ៏ច្រើនរបស់សហរដ្ឋអាម៉េរិក ចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន ហើយការរឹតបន្តឹង និងការគំរាមកំហែងមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះក្រុងប៉េកាំង នឹងមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់កសិករអាម៉េរិកតែប៉ុណ្ណោះ។ ប្រធានាធិបតីអាម៉េរិក លោក…
ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យ អំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a…
