ជប៉ុននឹងធ្វើជាប្រធានកិច្ចពិភាក្សារបស់រដ្ឋមន្ត្រីហិរញ្ញវត្ថប្រទេស G7 ដើម្បីរកវិធីដាក់សម្ពាធលើរុស្ស៊ី
ក្រុងញូវដែលី៖ មេដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នឹងជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាគ្នារកវិធានការដាក់សម្ពាធលើរដ្ឋាភិបាលក្រុងម៉ូស្គូ ឲ្យបញ្ចប់សង្រ្គាមបង្ហូរឈាមនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ហ្ស៊ូនីជី ស៊ុយហ្ស៊ុគី (Shunichi Suzuki) នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីប្រទេស G7 ដែលគ្រោងធ្វើឡើងនៅទីក្រុង បេងហ្គាឡារូ ប្រទេសឥណ្ឌា។ …