Category: កសិកម្ម

ទីផ្សារផ្លែស្រកានាគរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុត នៅចុងឆ្នាំ២០២៥

ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ​ របស់ប្រទេសចិន​ បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២​ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ…

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដណ្តើមគ្នាចុះបញ្ជីផ្លែទុរេន ជាផ្លែឈើរបស់ជាតិ

ក្រុងប៉េតាលីងចាយ៉ា៖ ផ្លែទុរេន ដែលជាស្តេចផ្លែឈើ គឺជាពាក្យមានន័យដូចគ្នា ស្របពេលប្រជាជនម៉ាឡេស៊ីគ្រប់រូបនឹងយល់ស្របដូច្នេះដែរ ប៉ុន្តែសម្រាប់ប្រជាជនឥណ្ឌូណេស៊ីវិញ កំពុងតវ៉ាប្រឆាំងម៉ាឡេស៊ីក្នុងការចុះបញ្ជីផ្លែទុរេន ជាផ្លែឈើជាតិរបស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី មិនឯកភាពតាមសំណើរបស់ម៉ាឡេស៊ីទេ ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីមានចម្ការទុរេនច្រើនជាងប្រទេសម៉ាឡេស៊ី ដូច្នេះគួរតែចុះបញ្ជីជាផ្លែឈើជាតិរបស់ឥណ្ឌូណេស៊ី។ លោកបានមានប្រសាសន៍ថា «ប្រទេសឥណ្ឌូណេស៊ី បានផលិតផ្លែទុរេនជិតពីរលានតោន ក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។…

ហ្វីលីពីនជំរុញពាណិជ្ជកម្មកសិកម្ម កាន់តែច្រើនជាមួយប្រទេសទួរគី

ម៉ានីល៖ ប្រទេសហ្វីលីពីនកំពុងតែប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកផលិតផលកសិកម្ម​ជាមួយប្រទេសទួរគី​ ព្រមទាំងចង់ពង្រីកពាណិជ្ជកម្មផ្នែកបសុបក្សី អាហារសមុទ្រ និងផលិតផលផ្លែឈើ​ ដែលមានវិញ្ញាបនបត្រហាឡាល់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុន ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា មន្ត្រីរបស់ខ្លួនទើបតែបានជួបជាមួយមន្ត្រីមកពីស្ថានទូតទួរគី ប្រចាំទីក្រុងម៉ាកីល ដើម្បីពិភាក្សាគ្នាផ្តោតលើការបង្កើនសន្តិសុខស្បៀងអាហារ និងបើកទីផ្សារថ្មី សម្រាប់ការនាំចេញផលិតផលរបស់ប្រទេសហ្វីលីពីន។ ក្រសួងកសិកម្ម បាននិយាយដូច្នេះថា «ហ្វីលីពីនមើលឃើញសក្តានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់មួយសម្រាប់ផលិតផលចំណីអាហារ ដែលមានវិញ្ញាបនបត្រហាឡាល់ ដោយរួមបញ្ចូលគ្នានូវការផលិតពោតក្នុងស្រុក ព្រមទាំងបង្កើតជំនាញផ្នែកផលិតចំណីរបស់ប្រទេសទួរគី»។…

នគរបាលវៀតណាម​ ចាប់ខ្លួនស្ត្រីម្នាក់​ ពីបទហាលស្រូវលើផ្លូវ បង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដំណើរ

ហាណូយ៖ ស្ត្រីជនជាតិវៀតណាមអាយុ៦៧ឆ្នាំម្នាក់​ រស់នៅក្នុងខេត្តនិញប៊ិញ ភាគខាងជើងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីគាត់បានបិទផ្លូវសាធារណៈសម្រាប់ហាលសម្ងួតស្រូវសើម ដែលនាំឱ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់អ្នកជិះម៉ូតូម្នាក់។ សារព័ត៌មាន​វៀតណាម​ អេចប្រេស​ បានចេញផ្សាយថា នគរបាលវៀតណាម​ ក្នុងខេត្តនិញប៊ិញ (Ninh Binh) បានប្រកាស​កាលពីថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ពួកគេកំពុងតែស៊ើបអង្កេតប្រមូលភស្តុតាមចោទប្រកាន់ស្ត្រីរូបនេះ​ពីបទរារាំងចរាចរណ៍សាធារណៈ ដែលបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកធ្វើដំណើរ។ យោងតាមការស៊ើបអង្កេតបឋម​​…

ហ្វីលីពីនរៀបចំគោលការណ៍ណែនាំថ្មី សម្រាប់មន្ត្រីត្រួតពិនិត្យផលិតផលសាច់សត្វ

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនកំពុងតែចាត់វិធានការរឹតបន្តឹងសុវត្ថិភាពសាច់សត្វទូទាំងប្រទេស ដោយបង្កើតគោលការណ៍ណែនាំថ្មីមួយ សម្រាប់ការតែងតាំងមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកត្រួតពិនិត្យ និងធ្វើអធិការកិច្ចសាច់សត្វនៅតាមមូលដ្ឋាន ដែលពង្រឹងការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹងជាងមុន ដើម្បីធ្វើឱ្យសាច់សត្វមានសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។ នៅក្នុងសារាចរណែនាំអំពីសេវាត្រួតពិនិត្យសាច់សត្វ បានលើកឡើងថា ខ្លួននឹងទទួលយកមតិយោបល់ពីសាធារណៈ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងគោលការណ៍ណែនាំថ្មីនេះ។ សារាចរនេះបាននិយាយថា “គោលការណ៍ណែនាំនេះនឹងគ្របដណ្តប់លើប្រវត្តិរូប ការតែងតាំង និងការលើកទឹកចិត្តរបស់មន្ត្រីអង្គភាពត្រួតពិនិត្យសាច់សត្វរបស់រដ្ឋបាលមូលដ្ឋាន ដែលនឹងធ្វើអធិការកិច្ច និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសាច់ នៃការត្រួតពិនិត្យដោយផ្ទាល់របស់សេវាត្រួតពិនិត្យសាច់សត្វ។ សេចក្តីព្រាងសារាចរនេះមានគោលបំណងដោះស្រាយគម្លាតកម្លាំងពលកម្ម និងធានាការអនុលោមតាមស្ថាប័នគ្រប់គ្រងសាច់សត្វ…

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍ ន៍ជនបទនិងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនេះ​ ក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ…

អាម៉េរិកគំរាមឈប់ធ្វើអាជីវកម្មប្រេងឆាជាមួយចិន ដោយសារខឹងចិនមិនទិញសណ្តែកសៀង

ប៉េកាំង​៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងគិតឈប់ធ្វើអាជីវកម្មជាមួយប្រទេសចិន ទាក់ទងនឹងប្រេងឆា នៅក្នុងការសងសឹកចំពោះសកម្មភាពរបស់ចិន ដែលមិនទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក។ សារព័ត៌មាន ក្លូបល ថែមស៍​ របស់ចិន​ បានចេញផ្សាយដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ បាននិយាយថា គួរតែបន្ទោសពន្ធដ៏ច្រើនរបស់សហរដ្ឋអាម៉េរិក ចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន ហើយការរឹតបន្តឹង និងការគំរាមកំហែងមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះក្រុងប៉េកាំង នឹងមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់កសិករអាម៉េរិកតែប៉ុណ្ណោះ។ ប្រធានាធិបតីអាម៉េរិក លោក…

នគរបាលវៀតណាមរឹបអូសសាច់គោជប៉ុនក្លែងក្លាយ៦៤តោន និងចាប់ខ្លួនមនុស្សបួននាក់

ហាណូយ៖ នគរបាលវៀតណាមក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ខ្លួនឈ្មួញទុច្ចរិតបួននាក់ និងរឹបអូសបានសាច់គោជប៉ុនក្លែងក្លាយជាង៦៥តោន ដែលកែច្នែពីសាច់ក្របីតាមរយៈការចាក់បញ្ចូលសារធាតុគីមី។ សារព័ត៌មានវៀតណាម​ អេចប្រេស​ បានចេញផ្សាយកាលពីនៅថ្ងទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា នាយកប្រតបត្តិក្រុមវៀតណាម ឈ្មោះ ហីដា ហ្វូដ ជេអេសស៊ី (HIDA FOOD JSC) ឈ្មោះ…

នីហ្សេរីយ៉ាចាប់ផ្តើមគម្រោងចំណាយ១៩,៧លានដុល្លារ សម្រាប់ដាំប៉េងប៉ោះ និងខ្ញី

រដ្ឋាភិបាលប្រទេសអាឡឺម៉ង់ និងនីហ្សេរីយ៉ា សហការជាមួយសហភាពអឺរ៉ុប បានចាប់ផ្តើមគម្រោងផ្លាស់ប្តូរប្រព័ន្ធកសិកម្មសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយគ្រោងចំណាយថវិកាអស់ចំនួន១៩,៧លានដុល្លារ សម្រាប់បង្កើតខ្សែសង្វាក់តម្លៃប៉េងប៉ោះ និងខ្ញី នៅក្នុងប្រទេសនីហ្សេរីយ៉ា។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា កម្មវិធីនេះនឹងត្រូវបានអនុវត្តក្រោមកម្មវិធីសហប្រតិបត្តិការអន្តរជាតិរបស់អាឡឺម៉ង់ ដោយសហការជាមួយស្ថាប័នជាតិធំៗពីររបស់នីហ្សេរីយ៉ា គឺក្រសួងថវិកា និងផែនការជាតិ រួមជាមួយក្រសួងកសិកម្ម និងសន្តិសុខស្បៀង ដោយគ្រោង ចាប់ផ្តើមចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែកញ្ញា…

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ស្រុកខ្សាច់កណ្ដាល ខេត្កកណ្ដាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុនសែន រ៉ូតា ខ្សាច់កណ្ដាល។ នៅក្នុងពិធីសំណេះសំណាលនេះ…