ប្រធានាធិបតីរុស្ស៊ីបញ្ជាឲ្យបង្កើនទ័ពពី១៣៧.០០០នាក់ ដល់១,១៥លាននាក់ នៅឆ្នាំ២០២៣
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យយោធារុស្ស៊ី បង្កើនចំនួនទាហានរបស់ខ្លួន ពី១៣៧,០០០ ដល់ចំនួនទាហានសរុប១,១៥លាននាក់ នៅឆ្នាំ២០២៣ ខាងមុខនេះ ស្របពេលយោធារបស់រុស្ស៊ី ចូលឈ្លានពាន អ៊ុយក្រែន។ ក្រឹត្យរបស់ពូទីន ដែលនឹងចូលធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ…
ឃ្លាំងគ្រាប់ទីបី របស់រុស្ស៊ី នៅជាប់ព្រំដែនអ៊ុយក្រែន ផ្ទុះឆេះគ្មានសល់ សង្ស័យអ៊ុយក្រែនវាយប្រហារ
មូស្គូ៖ ឃ្លាំងគ្រាប់មួយកន្លែងរបស់រុស្ស៊ី ស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែន បានឆាបឆេះ កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ធ្វើឲ្យអ្នករស់នៅជិតខាងភ័យរត់ចោលផ្ទះសម្បែងគ្រប់ៗគ្នា ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត។ មន្ត្រីរុស្ស៊ី បានិយាយថា សេវាសង្គ្រោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយមូលហេតុនៃការឆះឃ្លាំងគ្រាប់កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចាប់តាំងពីការចាប់ផ្តើមឈ្លានពានរបស់កងទ័ពរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ទាហាមអ៊ុក្រែនបានវាយប្រហារជាច្រើនលើកលើការតាំងឃ្លាំងគ្រាប់ និងប៉ុស្តិ៍ត្រួតពិនិត្យរាមព្រំដែនរបស់ប្រទេសរុស្ស៊ី ដែលការវាយប្រហារភាគច្រើន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំភ្លើងត្បាល់…
ការចរចាកម្រិតខ្ពស់ ថ្នាក់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ផ្តល់លទ្ធផលតិចតួច
អ៊ុយក្រែន៖ មេដឹកនាំទួរគី និងប្រមុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅប្រទេសអ៊ុយក្រែន ជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymir Zelensky) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយសង្រ្គាម ដែលបានកើតឡើងជិតប្រាំមួយខែហើយ ប៉ុន្តែផ្តល់លទ្ធផលបន្តិចបន្តួចបំផុត។ ប្រធានាធិបតីទួរគី លោក រ៉េសេប តាយយីប…
គ្រាប់បែកជាច្រើនគ្រាប់ ផ្ទុះបន្តបន្ទាប់គ្នាកក្រើកភាគខាងត្បូងប្រទេសថៃ អមដោយការដុតបំផ្លាញ
បាងកក៖ អាជ្ញាធរថៃបាននិយាយថា ការបំផ្ទុះគ្រាប់បែក និងការដុតបំផ្លាញ បានឆាបឆេះយ៉ាងហោចណាស់១៧ទីតាំង នៅភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃពុធ ដែលជាការវាយប្រហារព្រមគ្នាបណ្តាលឲ្យមនុស្សប្រាំពីរនាក់រងរបួស។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស និងយោធាថៃ បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយដុតបំផ្លាញនេះ បានកើតឡើងបន្តបន្ទាប់គ្នា នារំលងអធ្រាត្រ យប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅតាមហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ…
យន្តហោះចម្បាំងចិន បញ្ចេញសំឡេងនៅច្រកសមុទ្រតៃវ៉ាន់ មុនពេលប្រធានសភាអាមេរិកធ្វើទស្សនកិច្ចនៅកោះនេះ
តៃប៉ិ៖ ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ដែលគេរំពឹងទុកថា នឹងមកដល់ទីក្រុងតៃប៉ិ នៅចុងថ្ងៃអង្គារនេះ អ្នកតាមដានសភាពការណ៍បាននិយាយថា យន្តហោះចម្បាំងរបស់ចិនជាច្រើនគ្រឿង បានហោះទៅជិតខ្សែបន្ទាត់ ដែលការបែងចែកច្រកសមុទ្រតៃវ៉ាន់។ រដ្ឋាភិបាលចិន បានព្រមានម្តងហើយម្តងទៀត អំពីការត្រៀមសកម្មភាពទប់ទល់នឹងលោក ណាន់ស៊ី ប៉េឡូស៊ី ក្នុងដំណើរទៅកាន់កោះតៃវ៉ាន់…
ប្រធានាធិបតីចិនព្រមានប្រធានាធិបតីអាមេរិក កុំឲ្យលេងជាមួយភ្លើង ប្រយ័ត្នរលាក
អន្តរជាតិ៖ នៅក្នុងការនិយាយគ្នាតាមទូរស័ព្ទរយៈពេលពីរម៉ោងរវាងមេដឹកនាំទាំងពីរ ជុំវិញភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងគម្រោងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ពីសឋម៊ំណាក់ប្រធានសភាអាមេរិក លោក ស៊ី ជីនភីង (Xi Jinping) ប្រាប់លោក ចូ បាយដិន (Joe Biden) ថាកុំលេងភ្លើងឲ្យសោះ។ ប្រធានាធិបតីចិន បានព្រមានសមភាគីអាមេរិកថា កុំលេងភ្លើងឲ្យសោះ ចំពោះករណីកោះតៃវ៉ាន់…
ឧត្តមសេនីយ៍កំពូលរបស់អាមេរិកព្រមានថា ចិនកាន់តែព្រហើនឡើងៗ
វ៉ាស៊ីនតោន៖ ឧត្តមសេនីយកំពូលរបស់អាមេរិក កំពុងតែប្រកាសអាសន្នចំពោះយោធាចិន ដោយនិយាយថា កាន់តែព្រហើននៅពើបប្រទះជាមួយកងកម្លាំងយោធាមកពីប្រទេសផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្លាយជាការគំរាមកំហែងកាន់តែខ្លាំងចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី លោកឧត្តមសេនីយឯក ម៉ាក មីល្លី (Mark Milley) ប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា «សាររបស់ខ្ញុំ គឺយោធាចិនទាំងនៅក្នុងអាកាស និងនៅលើសមុទ្រ កាន់តែព្រហើន…
ទាហានវាយឆ្មក់កម្ទេចចោលជំរំអ្អ្នកតវ៉ាស្រីលង្កា និងចាប់ខ្លួនមេដឹកនាំបាតុករ នៅទីក្រុងកូឡុំបូ
កូឡុំបូ៖ ទាហានប្រទេសស្រីលង្កា នៅយប់ថ្ងៃសុក្រនេះ បានដណ្តើមយកមកវិញនូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី បន្ទាប់ពីបានវាយសម្រុកចូលយ៉ាងព្រៃផ្សៃ លើជំរុំប្រមូលផ្តុំរបស់ក្រុមលើបាតុករ ហើយបានបំផ្លាញចោលតង់ និងចាប់ខ្លួនមេដឹកនាំបាតុករជាច្រើននាក់។ ការវាយឆ្មក់ចូលរបស់ទាហាន បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមបាតុករ បានដកខ្លួនចេញពីជំរំនៅមុខភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី ហើយបានសន្យាដកខ្លួនចេញពីមុខវិមានប្រធានាធិបតីនៅថ្ងៃព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។ បាតុករម្នាក់បាននិយាយថា «នៅពាក់កណ្តាលអធ្រាត្រ យើងបានឮថា មានាជាច្រើនកំពុងធ្វើដំណើរឆ្ពោះខាងមុខវិមានរដ្ឋាភិបាល…
បាតុករចាប់ផ្តើមតវ៉ាឲ្យប្រធានាធិបតីថ្មីស្រីលង្កា ចុះចេញពីតំណែងដូចប្រធានាធិបតីមុន ដោយចោទថា ជាបក្ខពួកតែមួយ
កូឡុំបូ៖ លោក រ៉ានិល វិករ៉េម៉េសីងហេ (Ranil Wickremesinghe) នៅថ្ងៃព្រហស្បតិ៍នេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី ប្រទេសស្រីលង្កា ស្របពេលការតវ៉ាឲ្យនាយករដ្ឋមន្ត្រីប្រាំមួយសម័យកាល និងជាអ្នកនយោបាយជើងចាស់ រូបនេះចុះចេញតំណែងពីតំណែង ដោយក្រុមបាតុករចោទថា ជាមនុស្សតែមួយដូចប្រធានាធិបតីមុន។ លោក រ៉ានិល វិករ៉េម៉េសីងហេ វ័យ៧៣ឆ្នាំ ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី៦ដង បានស្បថចូលកាន់តំណែងជាប្រធានាធិបតី…
បេក្ខជនឈរឈ្មោះនាយករដ្ឋមន្ត្រីអង់គ្លេសពីររូប ចូលដល់វគ្គផ្តាច់ព្រ័ត្រពីរដើម្បីដឹកនាំប្រទេសអង់គ្លេស
ឡុងដ៍៖ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក រិស្ស៊ី សូណាក់ (Rishi Sunak) និងរដ្ឋលេខាធិការក្រសួងការបរទេសលោកស្រី លីស ត្រាស់ (Liz Truss) កំពុងប្រកួតប្រជែងគ្នា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី របស់អង់គ្លេស បន្ទាប់ពីបានឈ្នះការបោះឆ្នោតសមាជិកសភាចុងក្រោយ ខណៈការប្រកួតប្រជែងបានបង្ហាញការប្រេះឆានៅក្នុងគណបក្សកាន់អំណាច ចំពោះលើការប្រកួតប្រជែងភាពជាអ្នកដឹកនាំ ដើម្បីជំនួសលោក បូរីស…
