តៃប៉ិ៖ ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ដែលគេរំពឹងទុកថា នឹងមកដល់ទីក្រុងតៃប៉ិ នៅចុងថ្ងៃអង្គារនេះ អ្នកតាមដានសភាពការណ៍បាននិយាយថា យន្តហោះចម្បាំងរបស់ចិនជាច្រើនគ្រឿង បានហោះទៅជិតខ្សែបន្ទាត់ ដែលការបែងចែកច្រកសមុទ្រតៃវ៉ាន់។

រដ្ឋាភិបាលចិន បានព្រមានម្តងហើយម្តងទៀត អំពីការត្រៀមសកម្មភាពទប់ទល់នឹងលោក ណាន់ស៊ី ប៉េឡូស៊ី ក្នុងដំណើរទៅកាន់កោះតៃវ៉ាន់ ដែលចិនអះអាងថាជាចំណែកដែនដីរបស់ខ្លួន ហើយសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងមិនភ័យព្រួយអ្វីឡើយ ចំពោះការព្រមានរបស់ចិនចិន ជុំវិញដំណើរទស្សនកិច្ចនេះទេ។

ប្រភពជាប្រើនបាននិយាយថា ក្រៅពីយន្តហោះរបស់ចិន ដែលហោះហើរនៅជិតខ្សែបន្ទាត់បែងចែកផ្លូវទឹកនៅចំណុចប្រទាញប្រទង់នេះ នៅព្រឹកថ្ងៃអង្គារ នាវាចម្បាំងចិនជាច្រើនគ្រឿង នៅតែចតជិតបន្ទាត់បែងចែកផ្លូវទឹកក្រៅផ្លូវការចាប់តាំងពីថ្ងៃចន្ទ។

ប្រភពទាំងនេះបាននិយាយថា ទាំងនាវាចម្បាំង និងយន្តហោះចម្បាំងរបស់ចិន នៅប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនទឹកអន្តរជាតិ កាលពីព្រឹកថ្ងៃអង្គារ ដែលជាសកម្មភាពមិនធម្មតា ធ្វើឲ្យមានការពិពណ៌នាថា ជាសកម្មភាពបង្កហេតុខ្លាំងណាស់។

ប្រភពបាននិយាយទៀតថា យន្តហោះចម្បាំងចិនបានប្រើកលល្បិចម្តងហើយម្តងទៀត ដោយប៉ះលើខ្សែបន្ទាត់ព្រំដែនទឹកអន្តរជាតិ ហើយហោះឆ្លងទៅខ្សែបន្ទាត់ព្រំដែនម្ខាងទៀតនៃច្រកសមុទ្រអន្តរជាតិ នាព្រឹកថ្ងៃអង្គារនេះ ខណៈដែលយន្តហោះចម្បាំងតៃវ៉ាន់ កំពុងតែឈរជើងរង់ចាំនៅក្បែរចំណុចនេះដែរ។

ប្រភពម្នាក់ដែលដឹងច្បាស់ពីគម្រោងផ្លូវហោះហើររបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បាននិយាយថា កម្មវិធីប្រជុំភាគច្រើន ដែលបានគ្រោងទុករបស់លោកស្រី ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ សៃ អ៊ឹងវិន (Tsai Ing-wen) ត្រូវបានកំណត់ពេលសម្រាប់ថ្ងៃពុធ ហើយវាអាចទៅរួចដែលគណៈប្រតិភូរបស់នាងនឹងទៅដល់តៃវ៉ាន់នៅព្រឹកថ្ងៃពុធ ប៉ុន្តកម្មវិធីប្រជុំនេះ ហាក់ដូចជាមិនទាន់ច្បាស់លាស់ឡើយ។

សូមរំឭកថា លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី កាលពីថ្ងៃចន្ទ ហើយគ្រោងទៅដល់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនផងដែរ ប៉ុន្តែមិនបាននិយាយអំពីដំណើរទស្សនកិច្ចរបស់តៃវ៉ាន់នោះទេ។

ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ខ្លួនមិនបកស្រាយអំពីផែនការមកដល់របស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទេ ចំណែកសេតវិមាន ក៏បដិសេធមិនបញ្ជាក់អំពីការធ្វើដំណើរនេះដែរ បាននិយាយថា លោកស្រីប្រធានសភាមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។

ជាការឆ្លើយតបរបស់រដ្ឋាភិបាលចិន ចំពោះដមណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី អាចរាប់បញ្ចូលទាំងការធ្វើសមយុទ្ធបាញ់កាំជ្រួច នៅជិតកោះតៃវ៉ាន់ សកម្មភាពផ្លូវអាកាស ឬកងទ័ពជើងទឹកទ្រង់ទ្រាយធំ នៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។

នៅក្នុងការនិយាយគ្នាតាមទូរស័ព្ទរយៈពេលពីរម៉ោងរវាងមេដឹកនាំទាំងពីរ ជុំវិញភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងគម្រោងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ពីសឋម៊ំណាក់ប្រធានសភាអាមេរិក លោក ស៊ី ជីនភីង (Xi Jinping) ប្រាប់លោក ចូ បាយដិន (Joe Biden) ថាកុំលេងភ្លើងឲ្យសោះ។

ប្រធានាធិបតីចិន បានព្រមានសមភាគីអាមេរិកថា កុំលេងភ្លើងឲ្យសោះ ចំពោះករណីកោះតៃវ៉ាន់ ល្នុងពេលអ្នកទាំងពីរ និយាយគ្នាតាមទូរស័ព្ទលើកទីប្រាំនៅក្នុងពេលភាពតានតឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ កាន់តែខ្លាំងឡើងៗ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា លោក ស៊ី ជីនភីង បានប្រាប់លោក ចូល បាយដិន ថា សហរដ្ឋអាមេរិកគួរតែគោរពគោលការណ៍ចិនតែមួយ ហើយបានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការទាមទារឯករាជ្យរបស់ឲកោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។

លោក ស៊ី ជីនភីង បានប្រាប់​លោក ចូ បាយដិន ថា «​អ្អ្នកលេង​ភ្ភ្លើងនឹងបានត្រឹមតែរលាកប៉ុណ្ណោះ។ យើងសង្ឃឹម​ថា​ ភាគី​អាមេរិក​អាច​មើល​ឃើញ​រឿង​នេះ​បាន​ច្បាស់»។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ចូ បាយដិន បានប្រាប់លោក ស៊ី ជីនភីង វិញថា គោលនយោបាយរបស់សហរដ្ឋអាមេរិកមិនផ្លាស់ប្តូរទេ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬធ្វើឲ្យខូចដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ការជជែកគ្នាមានរយៈពេលជាងពីរម៉ោង កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងនៅពេលលោក ចូ បាយដិន មានគោលបំណងស្វែងរកវិធីថ្មី ដើម្បីធ្វើការជាមួយប្រទេសចិនចំពេលមានការកើនឡើងនៃការប្រកួតប្រជែងជាសកល និងភាពតានតឹងរវាងប្រទេសទាំងពីរ ជុំវិញបញ្ហាសិទ្ធិមនុស្ស សុខភាពពិភពលោក និងគោលនយោបាយសេដ្ឋកិច្ច៕

By Ana

You missed