អន្តរជាតិ៖ នៅក្នុងការនិយាយគ្នាតាមទូរស័ព្ទរយៈពេលពីរម៉ោងរវាងមេដឹកនាំទាំងពីរ ជុំវិញភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងគម្រោងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ពីសឋម៊ំណាក់ប្រធានសភាអាមេរិក លោក ស៊ី ជីនភីង (Xi Jinping) ប្រាប់លោក ចូ បាយដិន (Joe Biden) ថាកុំលេងភ្លើងឲ្យសោះ។
ប្រធានាធិបតីចិន បានព្រមានសមភាគីអាមេរិកថា កុំលេងភ្លើងឲ្យសោះ ចំពោះករណីកោះតៃវ៉ាន់ ល្នុងពេលអ្នកទាំងពីរ និយាយគ្នាតាមទូរស័ព្ទលើកទីប្រាំនៅក្នុងពេលភាពតានតឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ កាន់តែខ្លាំងឡើងៗ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា លោក ស៊ី ជីនភីង បានប្រាប់លោក ចូល បាយដិន ថា សហរដ្ឋអាមេរិកគួរតែគោរពគោលការណ៍ចិនតែមួយ ហើយបានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការទាមទារឯករាជ្យរបស់ឲកោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។
លោក ស៊ី ជីនភីង បានប្រាប់លោក ចូ បាយដិន ថា «អ្អ្នកលេងភ្ភ្លើងនឹងបានត្រឹមតែរលាកប៉ុណ្ណោះ។ យើងសង្ឃឹមថា ភាគីអាមេរិកអាចមើលឃើញរឿងនេះបានច្បាស់»។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ចូ បាយដិន បានប្រាប់លោក ស៊ី ជីនភីង វិញថា គោលនយោបាយរបស់សហរដ្ឋអាមេរិកមិនផ្លាស់ប្តូរទេ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬធ្វើឲ្យខូចដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
ការជជែកគ្នាមានរយៈពេលជាងពីរម៉ោង កាលពីថ្ងៃព្រហស្បតិ៍ បានកើតឡើងនៅពេលលោក ចូ បាយដិន មានគោលបំណងស្វែងរកវិធីថ្មី ដើម្បីធ្វើការជាមួយប្រទេសចិនចំពេលមានការកើនឡើងនៃការប្រកួតប្រជែងជាសកល និងភាពតានតឹងរវាងប្រទេសទាំងពីរ ជុំវិញបញ្ហាសិទ្ធិមនុស្ស សុខភាពពិភពលោក និងគោលនយោបាយសេដ្ឋកិច្ច។
ថ្មីៗនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានចេញការព្រមានបន្ថែមទៀតជុំវិញផែផែនការទស្សនកិចកោះតៃវ៉ាន់របស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ដោយនិយាយថា ខ្លួននឹងចាត់ទុកការធ្វើដំណើរបែបនេះជាការបង្កហេតុ លើកោះចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
លោក ចាវ លីជៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានកាលពីដើមសប្តាហ៍នេះថា «ប្រសិនបើសហរដ្ឋអាមេរិកទទូចដើរតាមផ្លូវរបស់ខ្លួន និងហួសលើបន្ទាត់ចុងក្រោយរបស់ប្រទេសចិន យើង ប្រាកដជាឆ្លើយតបដោយកម្លាំង។ ចំណែករាល់ផលវិបាកជាបន្តបន្ទាប់ទៀត គឺកើតឡើងដោយសហរដ្ឋអាមេរិកជាអ្នកបង្ក»។
លោកស្រី ណាន់ស៊ី ប៉ប៉េឡូស៊ី គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលចង់ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ចាប់តាំងពីលោក ញូត ជីងរិច (Newt Gingrich) អតីតប្រធានសភាមកពីគណបក្សសាធារណរដ្ឋ បានធ្វើទស្សនកិច្ចនៅក្នុងឆ្នាំ១៩៩៧។ លោក ចូ បាយដិន កាលពីសប្តាហ៍មុន បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីយោធាអាមេរិកជឿថា វាមិនមែនជាគំនិតល្អសម្រាប់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ក្នុងការទៅលឹងកោះតៃវ៉ាន់ នៅពេលនេះទេ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ចូ បាយដិន បានហៅទូរស័ព្ទទៅលោក ស៊ី ជៅនភីង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងផ្នែកការទូត ដែលធ្លាប់កើតមានមួយរយៈរួចមកហើយ ហើយបានបង្កបញ្ហាថែមទៀត ក្នុងគម្រោងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី។
មន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយថ្ងៃលោក ចូ បាយដិន និង ស៊ី ជីនភីង ការពិភាក្សាទល់មុខគ្នារវាងមេដឹកនាំទាំងពីរ អាចរៀបចំឡើងនៅពេលខាងមុខ។
លោក ចន គើប៊ី (John Kirby) អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក បាននិយាយនៅសប្តាហ៍នេះថា ការជជែកគ្នាតាមទូរស័ព្ទនេះ មានសារៈសំខាន់សម្រាប់លោក ចូ បាយដិន និងលោក ស៊ី ជីភីង ដោយលោកពណ៌នាថា ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គឺជា ទំនាក់ទំនងទ្វេភាគីដ៏មានផលវិបាកបំផុតមួយនៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ”។
លោកបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃពុធថា «លោកប្រធានាធិបតីចង់ធ្វើប្រាកដថា ទំនាក់ទំនងជាមួយប្រធានាធិបតី លោក ស៊ី ជីនភីង នៅតែបើកចំហរ ព្រោះអ្នកទាំងពីរត្រូវការគ្នាទៅវិញទៅមក។ មានការងារខ្លះយើងអាចសហការជាមួយចិន ហើយមានបញ្ហាប៉ះពាល់គ្នាខ្លះដែរ រួមនឹងភាពតានតឹងផងដែរ»។
ក្រសួងការបរទេសចិន បានបញ្ជាក់បន្ថែមកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានគូសបញ្ជាក់នៅក្នុងការហៅទូរស័ព្ទជាមួយលោក ចូ បាយដិន ថាដើម្បីចូលឲ្យជិត និងកំណត់ពីស្ថានភាពទំនាក់ទំនងចិន-អាមេរិក ក្នុងលក្ខខណ្ឌនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ហើយចាត់ទុកប្រទេសចិន ជាគូប្រជែងធំជាងគេ ហើយក៏ជាបញ្ហាប្រឈមរយៈពេលវែងបំផុត គឺការយល់ខុសចំពោះប្រទេសចិន និងការអភិវឌ្ឍន៍របស់ប្រទេសចិន៕