រុស្ស៊ីចោទ អាមេរិក និងអង់គ្លេស ចង់បង្កើតសង្រ្គាមពិតប្រាកដ រវាងរុស្ស៊ី និងអឺរ៉ុប

ម៉ូស្គូ៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅថ្ងៃនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសថា ចង់ធ្វើឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្លាយទៅជាការប្រឈមមុខដាក់គ្នាកាន់តែធំរវាងរុស្ស៊ី និងបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ហើយបង្កើតបានជាសង្គ្រាមទ្រង់ទ្រាយធំមួយ រាលដាលចេញពីប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គី ឡារ៉ូវ (Sergey Lavrov) បានមានប្រសាសន៍ថា «អាមេរិក និងអង់គ្លេស ដោយមានការគាំទ្រពីអាល្លឺម៉ង់…

សភាស្រីលង្កា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ជាប្រធានាធិបតីថ្មី ខណៈបាតុករនឹងទាមទារឲ្យលាលែងទៀត

កូឡុំបូ៖ សមាជិកសភារបស់ប្រទេសស្រីលង្កា នៅថ្ងៃនេះ បានបោះឆ្នោតជ្រើសរើសលោក រ៉ានិល វិករ៉េម៉េសីងហេ (Ranil Wickremesinghe) ជាប្រធានាធិបតីថ្មី ដើម្បីដឹកនាំប្រទេសចេញពីវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចដ៏យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រជាជនស្រីលង្កា កង្វះខាតប្រេងឥន្ធនៈ ស្បៀងអាហារ និងសម្ភារៈសំខាន់ៗ ផ្សេងទៀត បន្ទាប់ពីទុនបម្រុងរបស់ខ្លួនរលាយហិនហោចអស់។ គណៈកម្មាធិការជាន់ខ្ពស់របស់ប្រទេសឥណ្ឌា នៅក្នុងប្រទេសស្រីលង្កា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥណ្ឌាគាំទ្រការសម្រេចនូវសេចក្តីប្រាថ្នារបស់ប្រជាជនស្រីលង្កា…

អាឡឺម៉ង់មិនអាចផ្តល់សព្វាវុធឲ្យអ៊ុយក្រែនបានច្រើនទេ ព្រោះខ្លាចអស់សម្រាប់ខ្លួនឯង

ប៊ែកឡាំង៖ រដ្ឋាភិបាលអាឡឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន នាពេលអនាគត ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាមប្រិច (Christine Lambrecht) បាននិយាយថា ទាក់ទងនឹងការផ្គត់ផ្គង់សព្វាវុធ គឺមិនអាចផ្តល់ឲ្យច្រើនទេ។ លោកស្រីបានបញ្ជាក់ថា អាឡឺម៉ង់ បានផ្តល់អាវុធធុនធ្ងន់ទំនើបៗមួយចំនួនដល់រដ្ឋាភិបាលក្រុងកៀវ ដូចជារថគ្រោះ ប្រភេទ Panzerhaubitze 2000…

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បណ្តេញមន្ត្រីជាន់ខ្ពស់ពីរនាក់ចេញពីតំណែង និងចោទប្រកាន់ពីបទក្បត់ជាតិ

គៀវ៖ កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី បាននិយាយថា លោក អ៊ីវ៉ាន់ បាកាណូវ (Ivan Bakanov) ត្រូវបានដកចេញពីតំណែងជាប្រធានទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន ចំណែកលោកស្រី អ៊ីរីណា វ៉េណេឌិកតូវ៉ា (Iryna Venediktova) ត្រូវបានដកចេញពីតំណែងជាអគ្គព្រះរាជអាជ្ញា ដោយលើកឡើងពីករណីរាប់សិប…

សេតវិមានចោទអ៊ីរ៉ង់គ្រោងបញ្ជូនដ្រូនចម្បាំងឲ្យរុស្ស៊ី ដើម្បីវាយប្រហារអ៊ុយក្រែន វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមាន កាលពីថ្ងៃ

វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមាន កាលពីថ្ងចន្ទ បាននិយាយថា ខ្លួនជឿជាក់ថា រុស្ស៊ីកំពុងងាកទៅរកអ៊ីរ៉ង់ដើម្បីសុំទិញយន្តហោះគ្មានមនុស្សបើក ឬហៅថា ដ្រូន រាប់រយគ្រឿង ដែលមានសមត្ថភាពអាចបំពាក់អាវុធសម្រាប់ប្រយុទ្ធ នៅក្នុងសង្គ្រាមអ៊ុយក្រែន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយថា វាមិនច្បាស់ទេថា តើអ៊ីរ៉ង់បានផ្តល់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ីរួចហើយឬក៏អត់…

អតីតនាយករដ្ឋមន្ត្រី ជប៉ុន ផុតដង្ហើម ក្រោយរបួសពីគេបាញ់ពេលកំពុងថ្លែងសុន្ទរកថា

តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្សីនហ្ស៊ូ អាបេ (Shinzo Abe) បានទទួលមរណភាព បន្ទាប់ពីត្រូវគេបាញ់សម្លាប់ពេលកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅភាគខាងលិចប្រទេសជប៉ុន។ លោក ង្សីន្ហស៊ូ អាបេ អាយុ៦៧ឆ្នាំ បានដួលភ្លាមៗ ហើយត្រូវបានគេឃើញហូរឈាមមុនពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅមុននេះបន្តិចនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា…

អ៊ុយក្រែនខឹងទីភ្នាក់ងារព័ត៌មានបារាំង ហើយចោទស្ថាប័ននេះថា កាន់ជើងរុស្ស៊ី

គៀវ៖ រដ្ឋមន្ត្រីសួងការបរទេស អ៊ុយក្រែន លោក អូឡេក នីកូឡេនកូ (Oleg Nikolenko) កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ទីភ្នាក់ងារព័ត៌មានបារាំង Agent France-Presse- AFP ថា ជាអ្នកផ្សាយឃោសនារបស់រុស្ស៊ី បន្ទាប់ទីស្ថាប័នផ្សព្វផ្សាយនេះ ហៅកងទ័ពនៃសាធារណរដ្ឋប្រជាមានិត លូហាន់ ( Luhansk)…

កំពូលអ្នកទី២លើពិភពលោក រិះគន់ប្រធានាធិបតីអាមេរិក ករណីសុំបញ្ចុះតម្លៃប្រេង និងបញ្ហាអតិផរណា

អាមេរិក៖ ស្ថាបនិកក្រុមហ៊ុន អាម៉ាហ្ស៊ូន (Amazon) លោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលកំពូលអ្នកមានទ្រព្យស្ម្បត្តិលេខ៣ លើពិភពលោក បានចេញមុខនិយាយរិះគន់ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) ចំពោះការអំពាវនាវឲ្យក្រុមហ៊ុនឲ្យស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងសហរដ្ឋអាមេរិកបញ្ចុះតម្លៃឲ្យទាបជាងមុន។ នៅក្នុងសារបង្ហោះលើ ទ្វីតធើ…

ចិនចំអកអាមេរិក អំពីរបៀបប្រើយន្តយោធា ក្នុងប្រទេសអាហ្វហ្គានីស្ថាន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន ចំអកឲ្យសហរដ្ឋអាមេរិកអំពីការប្រើប្រាស់យន្តធុនធំរបស់កងទ័ព រវាងការដកទព័ចេញពីប្រទេសអាហ្វហ្គានីស្ថាន យ៉ាងតក់ក្រហល់ និងការដឹកសម្ភារៈជំនួសង្គ្រោះដល់ជនជាតិអាហ្វហ្ឡានីស្ថាន ដែលរងគ្រោះដោយសាររញ្ជួយដី។ លោក ចាវ លីជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីម្សិលមិញ បានផ្សាយសារនៅធ្វីទ័រថា យន្តហោះប្រភេទដូចគ្នានេះ គឺផ្ទុយពីជំនួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងចំពោះប្រទេសរងគ្រោះដោយសាររញ្ជួយដី និងការដកទ័ពរបស់សហរដ្ឋអាមេរិកយ៉ាងប្រញាប់ប្រញាល់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលពួកជីវពលតាលីបង់ឡើងកាន់អំណាច។ លោក ចាវ…

ក្រុមជួយសង្គ្រោះ ជីកកកាយរកអ្នកនៅ ក្រោមគនរបែកបាក់ដោយសារមីស៊ីលរុស្ស៊ីវាយប្រហារផ្សារទំនើបរបស់អ៊ុយក្រែន

(កៀវ)៖ ក្រុមពន្លត់អគ្គីភ័យ និងទាហាន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ កំពុងតែជីកកាយរកអ្នករស់រានមានជីវិត ក្នុងគំនរបាក់បែកនៃផ្សារទំនើបមួយ នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១៨នាក់ និងមនុស្សរាប់សិបនាក់រងរបួស និងបាត់ខ្លួន។ ការវាយប្រហារដោយមីស៊ីលដ៏សាហាវនេះ បានរងការថ្កោលទោសយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងពីប្រទេសលោកខាងលិច។ នៅថ្ងៃនេះ សមាជិកគ្រួសារអ្នកបាត់ខ្លួន បានឈរតម្រង់ជួរតាមផ្លូវ មុខសណ្ឋាគារមួយ…