អ៊ុយក្រែន ដាច់ភ្លើងនៅទូទាំងប្រទេស ចំណែកម៉ុលដូវី ក៏ដាច់ភ្លើងច្រើនដែរ ដោយសារការវាយប្រហាររបស់រុស្ស៊ី
ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ បន្ទាប់ពីការទម្លាក់គ្រាប់បែកបណ្ដាលឲ្យដាច់ភ្លើងនៅទូទាំងប្រទេសអ៊ុយក្រែន។ យ៉ាងហោចណាស់ជនស៊ីវិលប្រាំមួយនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ហើយក្រុមមន្ត្រីអ៊ុយក្រែន បានបង្ខំឲ្យបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនបីកន្លែង ដោយសារតែការដាច់ចរន្តអគ្គិសនី។ ចំណែកប្រទេសម៉ុលដូវី ដែលជាប្រទេសជិតខាងអ៊ុយក្រែន ក៏ជួបប្រទះនឹងការដាច់ភ្លើងដែរ ប៉ុន្តែមិនត្រូវបានប៉ះពាល់ដោយផ្ទាល់ទេ។ ជាមួយនឹងរដូវរងាចូលមកដល់ ទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីរបស់អ៊ុយក្រែន។…