អំពើកុប្បកម្មផ្ទុះនៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីម៉ារ៉ុកផ្តួលបែលហ្ស៊ិក ក្នុងការប្រកួត World Cup
ក្រុងប្រ៊ុចសែល៖ ប៉ូលិសបានបិទផ្នែកខ្លះនៃកណ្តាលទីក្រុងប្រ៊ុចសែល បានដាក់ពង្រាយកាណុងបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្សកាលពីថ្ងៃអាទិត្យបន្ទាប់ពីមានអំពើហិង្សាក្នុងអំឡុងពេល និងបន្ទាប់ពីការទទួលជ័យជម្នះ ២-០ របស់ម៉ារ៉ុក លើបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍ World Cup។ ប៉ូលីសបានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីហ្វូងមនុស្សបង្កការបំផ្លិចបំផ្លាញនៅកណ្តាលទីក្រុង ប្រ៊ុចសែល បន្ទាប់ពីក្រុមកីឡាកររបស់ប្រទេសម៉ារ៉ុក ប្រកួតឈ្នះក្រុមកីឡាករ បែលហ្ស៊ិក ក្នុងការប្រកួតយប់មិញ នៅប្រទេសកាតា។ កុប្បកម្មរាប់សិបនាក់…
