Category: ព័ត៌មានអន្តរជាតិ

ចិនដកមន្ត្រីការទូតចេញពីក្រុង ម៉ែនឆេស្ទើ របស់អង់គ្លេស បន្ទាប់ពីមានការវាយតប់លើជនជាតិចិនហុងកុង

ក្រុងឡុងដ៍ៈ ប្រទេស​ចិន​បាន​ដក​មន្ត្រី​ការទូតប្រាំមួយនាក់​ ចេញ​ពីប្រទេសអង់គ្លេស រួមទាំងមន្ត្រីការទូតជាន់ខ្ពស់ម្នាក់​ផង​ដែរ បន្ទាប់​ពី​មានអំពើ​ហិង្សា​នៅ​ស្ថាន​កុងស៊ុលរបស់ខ្លួន ប្រចាំទីក្រុង ម៉េនឆេស្ទើ។ មុននឹងការដកមន្ត្រីទូតមកកាន់ប្រទេសចិនវិញ ចក្រភព​អង់គ្លេស​បានទាមទារឲ្យដកអភ័យឯកសិទ្ធិ​អ្នកការទូតពីមន្ត្រីចិនសិន ដើម្បីបើកផ្លូវឲ្យអ្នក​ស៊ើបអង្កេត​អាចសាកសួរអំពី​ឧប្បត្តិហេតុ​ កើតឡើង កាលពី​ខែតុលា​ ឆ្នាំ២០២២។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ចេម ក្លេវើលី (James Cleverly) បានសម្តែងការខកចិត្ដដោយសារគ្មាននរណាម្នាក់…

អាមេរិកប្តឹងបណ្តាញទំនាក់ទំនងសង្គមរបស់ចិន តិកតុក ទៅតុលាការ ពីបទប៉ះពាល់សន្តិសុខឯកជន

វ៉ាស៊ីនតោន៖ អគ្គរដ្ឋអាជ្ញា នៅក្នុងរដ្ឋឥណ្ឌាណា សហរដ្ឋអាមេរិក បានប្តឹងចោទប្រកាន់ក្រុមហ៊ុនម្ចាស់បណ្តាញទំនាក់ទំនងសង្គម តិកតុក របស់ចិន (TikTok) ពីបទរំលោភលើច្បាប់ការពារអ្នកប្រើប្រាស់។ ពាក្យបណ្តឹងចំនួនពីរ ត្រូវបានប្តឹងចូលតុលាការ នៅក្នុងរដ្ឋ ឥណ្ឌាណា កាលពីថ្ងៃម្សិលមិញ ដោយបណ្តឹងទីមួយ បានអះអាងថា បណ្តាញទំនាក់ទំនងសង្គមមួយនេះ បង្ហាញអ្នកប្រើប្រាស់វ័យក្មេង ចំពោះមាតិកាមិនសមរម្យជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។…

 ធានាធិបតី​ប៉េរូ ​ទើប​ធ្លាក់ពី​តំណែង ​ត្រូវ​នគរបាលចាប់​ឃុំខ្លួន​ ក្នុង​ទីក្រុង​លីម៉ា ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ

ទីក្រុង​លីម៉ា៖ អតីតប្រធានាធិបតីប្រទេសប៉េរូ លោក ផេដ្រូ កាស្ទីឡូ (Pedro Castillo) ត្រូវនគរបាលចាប់ឃុំខ្លួន ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីបរាជ័យមិនអាចរំលាយរដ្ឋសភា ដែលទីបំផុតបណ្តេញលោកចេញពីតំណែងទៅវិញ។ លោក ផេដ្រូ កាស្ទីឡូ ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ នៅក្នុងការតវ៉ាចុងក្រោយ ដើម្បីគេចចេញពីការចោទប្រកាន់ ពីបទប្រព្រឹត្តអំពើពុករលួយ។  អនុប្រធានាធិបតី គឺលោកស្រី…

FIFA ពិន័យ​កីឡាករក្រូអាត​ ព្រោះអ្នកគាំទ្រ​ប្រមាថមើលងាយ ប្រកាន់ពូជសាសន៍ ចំពោះអ្នកចាំទី​កាណាដា

ក្រុងដូហា៖ គណៈកម្មការបាល់ទាត់អន្តរជាតិ (FIFA) បាន​ដាក់​ទណ្ឌកម្ម​ក្រុម​កីឡាករប្រទេសក្រូអាត​ ដែល​ចូល​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ នៃ​ព្រឹត្តិការណ៍ World Cup ពី​បទ​បំពានអ្នក​ចាំទីកីឡាករ កាណាដា​ អំឡុង​ការ​ប្រកួត​ក្នុង​ពូពូលរវាងប្រទេស​ទាំង​ពីរ​ ក្នុង​ប្រទេស​កាតា​ កាលពី​ខែ​មុន។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បាននិយាយ កាលពីថ្ងៃនេះថា គណៈកម្មាធិការវិន័យបានពិន័យសហព័ន្ធបាល់ទាត់ប្រទេសក្រូអាត ជាទឹកប្រាក់ចំនួន៥៣ ០០០ដុល្លារ ទាក់ទងនឹងអាកប្បកិរិយារបស់អ្នកគាំទ្រប្រទេសកីឡាករប្រទេសក្រូអាត…

ឥណ្ឌូណេស៊ី​ ដោះលែង​អ្នកទោសបោកគ្រាប់បែកនៅកោះ​បាលី​ សម្លាប់អស់មនុស្សជាង២០០នាក់

ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះ បានដោះលែងអ្នកទោសម្នាក់ ជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកនៅកោះបាលី កាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សជាង២០០នាក់ បន្ទាប់ពីបានអនុវត្តទោសក្នុងគុកបានត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះ។ លោក អ៊ូម៉ា ប៉ាតេក (Umar Patek) អាយុ៥២ឆ្នាំ គឺសមាជិកក្រុមអង្គការ ឥស្លាមជ្រុលនិយម ចេម៉ាអះ ឥស្លាមីយះ (Jemaah Islamiyah)…

អាល្លឺម៉ង់ចាប់ខ្លួនមនុស្ស២៥នាក់ ពីបទរៀបផែនការធ្វើរដ្ឋប្រហារយោធា

ប៊ែរឡាំង៖ មនុស្សចំនួន២៥នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចាប់ នៅទូទាំងប្រទេសអាល្លឺម៉ង់ ពីបទសង្ស័យរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល ដោយរដ្ឋប្រហារយោធា។ សេចក្តីការណ៍របស់សារព័ត៌មានអាល្លឺម៉ង់ បាននិយាយថា ក្រុមឥស្សរជនស្តាំនិយម និងអតីតយោធាជាន់ខ្ពាស់ គ្រោងនឹងវាយប្រហារចូលកាន់កាប់អគាររដ្ឋសភា និងដណ្តើមអំណាចពីរដ្ឋាភិបាល។ បុរសជនជាតិអាឡឺម៉ង់ម្នាក់ ត្រូវបានគេហៅថា ជាព្រះអង្គម្ចាស់មួយអង្គ ដែលមានឈ្មោះថា ហែនរីក ទី១៣ (Heinrich XIII)…

បុរស​ម្ម្នាក់ស្លាប់​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដោយសារអបអរ​សាទរក្រុម​បាល់ទាត់ជម្រើសជាតិប្រកួតចាញ់អាមេរិក

ក្រុងតេអ៊ីរ៉ង់៖ បុរស​ម្នាក់ត្រូវ​បានកងកម្លាំង​សន្តិសុខ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ង់ បាញ់សម្លាប់ខណៈ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល ប្រមូលផ្តុំគ្នាអបអរសាទរ ចំពោះ​ការ​ដកក្រុមបាល់ទាតជម្រើសជាតិអ៊ីរ៉ង់ ចេញ​ពី​ការ​ប្រកួត World Cup ក្រោយប្រកួតចាញ់អាមេរិក។ ក្រុមអ្នកតវ៉ា បាននិយាយថា លោក មេរ៉ាន់ សាម៉ាក់ (Mehran Samak) ត្រូវបានបាញ់ចំក្បាល បន្ទាប់ពីគាត់បានចុចស៊ីផ្លេរថយន្តរបស់គាត់ កាលពីយប់ថ្ងៃអង្គារ ដើម្បីអបអរសាទរក្រុមជម្រើមជាតិប្រកួតចាញ់គេ។…

លោក ចាង ហ្សេមីន អតីត​មេដឹកនាំ​ចិន​ទទួល​មរណភាព​ ក្នុង​ជន្មាយុ៩៦​ឆ្នាំ ដោយមហារីកគ្រាប់ឈាម

ប៉េកាំង៖ អតីតមេដឹកនាំចិន លោក ចាង ហ្សេមីន (Jiang Zemin ដែលបានឡើងកាន់អំណាចបន្ទាប់ពីការតវ៉ានៅទីលានធានអានមេន បានទទួលមរណភាពក្នុងអាយុ៩៦ឆ្នាំ នៅក្នុងប្រទេសចិន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់ចិន បាន​និយាយ​ថាលោកបាន​ស្លាប់​ នៅ​រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុង​ទីក្រុង​សៀងហៃ ប្រទេសចិន។ ឥស្សរជនដ៏សំខាន់មួយរូបនៃប្រវត្តិសាស្ត្រចិនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ លោកបានធ្វើជាអធិបតីក្នុងគ្រាមួយ ដែលប្រទេសចិនបានបើកទូលាយក្នុងទ្រង់ទ្រាយធំ…

អ៊ុយក្រែនគ្រោងដណ្តើមទឹកដីគ្រីមៀ ពីរុស្ស៊ីមកវិញនៅឆ្នាំ២០២៣

ទីក្រុងគៀវ៖ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការសម្រាប់ការវាយលុកលើតំបន់គ្រីមៀ ដើម្បីដណ្តើមយកឧបទ្វីប ដែលបានបោះឆ្នោតឲ្យរួបរួមគ្នាជាមួយរុស្ស៊ី ក្នុងឆ្នាំ២០១៤។ រដ្ឋាភិបាលទីក្រុងមូស្គូធ្លាប់បានអះអាងថា ការភ័យខ្លាចបែបនេះ គឺជាហេតុផលមួយនៅពីក្រោយការវាយលុករបស់យោធារុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ អតីតមេបញ្ជាការអ៊ុយក្រែន បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការនេះត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ២០២៣ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ អតីតមេបញ្ជាការការទ័ពតាមអាកាស អ៊ុយក្រែន បានប្រាប់សារព័ត៌មានថា ប្រសិនបើកងទពប្រកាសពីចេតនារបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម…

បាល់សម្រាប់ប្រកួតផ្លូវការ World Cup ក្នុងប្រទេសកាតា ផលិតនៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ក្រុមកីឡាករបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី ប្រហែលជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតដណ្តើមយកពានរង្វាន់ World Cup បានទេ ប៉ុន្តែក្រុមហ៊ុនមានទីតាំងនៅកោះជ្វាខាងកើត កំពុងបន្សល់ទុកនូវអត្តសញ្ញាណជាតិ ក្នុងនាមជាអ្នកបង្កើតបាល់សម្រាប់ប្រកួតផ្លូវការរបស់ប្រទេសកាតា។ ផលិតផលបាល់ឈ្មោះ អាល់ រីឡា (Al Rihla) ដែលជាបាល់ទាត់ផ្លូវការសម្រាប់ប្រទេសកាតា នៅឆ្នាំ២០២២នេះ ត្រូវបានផលិតនៅកោះជ្វាខាងកើត នៃប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនផលិតសម្ភារៈកីឡារបស់ប្រទេសឥណ្ឌូនេស៊ី…