Category: ព័ត៌មានអន្តរជាតិ

លោកស្រីប្រធានសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ចុះចេញពីតំណែង

វ៉ាស៊ីនតោន៖ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ដែលបានដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អស់រយៈពេលជិតពីរទសវត្សរ៍មកហើយនោះ បានប្រកាសថា លោកស្រីនឹងចុះចេញពីតួនាទី។ ស្ត្រីអាយុ៨២ឆ្នាំ គឺជាអ្នកប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតនៅក្នុងសភា និងជាស្ត្រីដំបូងគេ ដែលធ្វើជាប្រធានសភា។ លោកស្រីនឹងបន្តកាន់តំណែងតំណាងរាស្ត្របហរចាំរដ្ឋកាលីហ្វ័រញ៉ា។ គណបក្សសាធារណរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកាន់កាប់សភាឡើងវិញ បន្ទាប់ពីឈ្នះឆ្នោតពាក់កណ្តាលអាណត្តិ។ លោក ខេវិន…

តុលាការ​ហូឡង់រក​ឃើញ​បុរស​បី​នាក់​មាន​ទោស​ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​នៅ​អ៊ុយក្រែន

ក្រុងអាំស្ទើដាំ៖ តុលាការ​ប្រទេសហូឡង់​ បាន​រក​ឃើញ​បុរស​បី​នាក់​ មាន​ទោស​ក្នុង​បទ​ឃាតកម្មបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់ប្រទេសម៉ាឡេស៊ី នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០១៤ ដោយ​បាន​សម្លាប់​មនុស្ស២៩៨នាក់។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តុលាការ​បាន​រក​ឃើញ​ថា មីស៊ីលផលិតនៅរុស្ស៊ី​ ដែល​ផ្គត់ផ្គង់​ពី​រុស្ស៊ី និង​បាញ់​ដោយ​ក្រុម​ប្រដាប់​អាវុធ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​ បាន​បាញ់ទម្លាក់​ជើង​ហោះហើរMH17។ បុរស​ជា​ជនជាតិ​រុស្ស៊ី​ពីរ​នាក់ និង​ជនជាតិ​អ៊ុយក្រែន​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោស​កំបាំង​មុខ ហើយ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ការវាយប្រហារដោយមីស៊ីល…

របបដឹកនាំយោធាភូមាដោះលែងអ្នកទោសនយោបាយជាង៦ ០០០នាក់

ណៃពិដោ៖ របបយោធាភូមា នឹងដោះលែងអ្នកទោស៦ ០០០នាក់ រួមទាំងអតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ផលិតករភាពយន្តជប៉ុន និងទីប្រឹក្សាអូស្ត្រាលីសម្រាប់មេដឹកនាំស៊ីវិល ដែលត្រូវបានបណ្តេញចេញពីប្រទេស។ អតីតអ្នកការទូត លោកស្រី វីកគី បូមែន (Vicky Bowman) និងលោក តូរ៉ូ គូប៊ូតា (Toru Kubota) ត្រូវបានជាប់ពន្ធនាគារ…

លោក ចូ បៃដិន ប្រកែកការអះអាងរបស់លោក ហ្សើឡិនស្គី ថាមីស៊ីលធ្លាក់នៅប៉ូឡូញ មិនមែនជារបស់អ៊ុយក្រែន

វ៉ាស៊ីងតោន៖ ប្រធានាធិបតីអាមេរិក លោក ចូរ បាយសិន (Joe Biden) បានជំទាស់នឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សើឡិនស្គី (Volodymyr Zelensky) ដែលថាកាំជ្រួចដែលបានធ្លាក់ក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ មិនមែនជារបស់ពីអ៊ុយក្រែននោះទេ។ អង្គការណាតូ និងប៉ូឡូញ បានសន្និដ្ឋានថា កាំជ្រួចដែលបានវាយប្រហារនៅជិតព្រំដែនអ៊ុយក្រែន…

ប្រធានាធិបតីចិនស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដា ពីការទម្លាយការសម្ងាត់ដល់ប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងចិន-កាណាដា

កោះបាលី៖ ប្រធានាធិបតីចិន លោក ស៊ីន ជីនភីង (Xi Jinping) និយាយចោទប្រកាន់ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ពីការបែកធ្លាយព័ត៌មានលម្អិតនៃកិច្ចប្រជុំ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានជួបពិភាក្សាគ្នានៅឯកិច្ចប្រជុំកំពូល G20 នៅកោះបាលី។ លោកប្រធានាធិបតី ស៊ី…

មនុស្ស១១នាក់ស្លាប់ ដោយសារត់ជាន់គ្នា ក្នុងពិធីប្រគុំតន្ត្រី នៅប្រទេសកុងហ្គោ

គីនសាសា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសកុងហ្គោ បាននិយាយថា មនុស្ស១១នាក់បានស្លាប់ នៅក្នុងការរត់ជាន់គ្នា កាលពីយប់មិញ នៅឯពិធីប្រគុំតន្ត្រីមួយ ដែលប្រមូលផ្តុំដោយតារាចម្រៀងល្បីៗ នៅក្នុងទ្វីបអាហ្វ្រិក។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេសកុងហ្គោ កាលពីយប់មិញ បានស្តីបន្ទោសអ្នករៀបចំបណ្តាលឲ្យមានមនុស្សស្លាប់ ដោយនិយាយថា ការប្រគុំតន្ត្រីនៅពហុកីឡដ្ឋាន នៅទីក្រុងគីនសាសា មានមនុស្សច្រើនហួសកម្រិត១០០ភាគរយ។ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅឯការប្រគុំតន្ត្រី បាននិយាយថា…

មនុស្ស៤០នាក់ ស្លាប់នៅក្នុងហេតុការណ៍បាក់ស្ពាន នៅក្នុងប្រទេសឥណ្ឌា

ញូវដេលី៖ យ៉ាងហោចណាស់មនុស្ស៤០នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលស្ពានយោលមួយ នៅរដ្ឋគូចារ៉ាត់ ភាគខាងលិចរបស់ប្រទេសឥណ្ឌា បានបាក់ កាលពីល្ងាចមិញ។ ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក បានធ្វើសឹចក្តីរាយការណ៍ថា មនុស្សជាង៤០០នាក់ បាននៅលើស្ពានឆ្លងកាត់ទន្លេ ម៉ាឈូ (Machh) ក្នុងទីក្រុងមោប៊ី (Morbi) កាលពីល្ងាចថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២…

មនុស្សជាង១៥០នាក់ស្លាប់ និងជាង១៥០នាក់ទៀត របួសពេលរត់ជាន់គ្នា នៅកូរ៉េខាងត្បូង

សេអ៊ូល៖ មនុស្សជាង១៥០នាក់ បានស្លាប់ក្នុងពិធីបុណ្យ ហាឡូវីន (Halloween) នៅប្រទេសកូរ៉េខាងត្បូង និងមនុស្សជាង១៥០នាក់ទៀត បានរងរបួសក្នុងអំឡុងពេលរត់ជាន់គ្នា នៅលើផ្លូវតូចចង្អៀតមួយក្នុងទីក្រុងសេអ៊ូល នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ មន្ត្រីពន្លត់អគ្គិភ័យនៃទីក្រុងសេអ៊ូល បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈបុគ្គលិកជួយសង្គ្រោះបន្ទាន់ កំពុងបន្តដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ នៅទូទាំងទីក្រុងសេអ៊ូល បន្ទាប់ពីមានមនុស្សកកកុញនៅក្នុងមណ្ឌលកម្សាន្ត កាលពីយប់ថ្ងៃសៅរ៍។…

លោក ពូទីនថា ពិភពលោកប្រឈមមុខនឹងគ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានថា ពិភពលោកចូលដល់ទសវត្សរ៍ ប្រឈមមុខនឹងគ្រោះថ្នាក់បំផុតចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី២ ហើយសណ្តាប់ធ្នាប់ពិភពលោក នាពេលអនាគតកំពុងកើតឡើងនៅចំពោះមុខ។ នៅក្នុងសុន្ទរកថាដ៏វែងមួយ កាលពីថ្ងៃព្រហស្បតិ៍ លោកបានព្យាយាមភាពត្រឹមត្រូវចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាទង្វើមួយធ្វើឲ្យប្រទេសរបស់លោក នៅឯកោលើឆាកអន្តរជាតិ។ លោក វ៉្លាឌីមៀ ពូទីន…

បុរស​ស្មោកគ្រោកបំផុតលើពិភពលោក ​ស្លាប់​ក្នុង​វ័យ៩៤ឆ្នាំ​ ដោយសារងូតទឹក

តេអ៊ីរ៉ង់៖ តាបសម្នាក់ ដែល​គេ​ដាក់​ឈ្មោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ​ជាបុរស​កខ្វក់​បំផុត​ក្នុង​ពិភពលោក បាន​ស្លាប់​ក្នុង​ជន្មាយុ៩៤ឆ្នាំ ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​បានលាង​សម្អាត​ខ្លួន​ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត៧០ឆ្នាំ។ លោក អាមូ ហាជី (Amou Haji) បានប្រកែកមិនប្រើសាប៊ូ និងមិនលាងទឹក អស់រយៈពេលជាងកន្លះសតវត្សកន្លងមកហើយ ដោយលោកបារម្ភថា សាមប៊ូ និងទឺក អាចធ្វើឲ្យគាត់ឈឺ។…

You missed