ពលរដ្ឋបារាំងរាប់ម៉ឺននាក់ តវ៉ាក្នុងក្រុងប៉ារីសប្រឆាំងនឹងអតិផរណា និងវិបត្តិអាកាសធាតុ
ប៉ារីស៖ បាតុកររាប់ម៉ឺននាក់បានដើរដង្ហែក្បួនតវ៉ាក្នុងទីក្រុងប៉ារីស ដើម្បីប្រឆាំង និងបញ្ចេញកំហឹងកាន់តែខ្លាំងឡើងចំពោះអតិផរណា បន្ទាប់ពីបានកូដកម្មនៅក្នុងរោងចក្រចម្រាញ់ប្រេង ដែលបណ្តាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈនៅទូទាំងប្រទេសបារាំង។ បាតុកម្មប្រឆាំងនឹងការកើនឡើងនៃការចំណាយសម្រាប់រស់នៅប្រចាំថ្លៃ កាលពីថ្ងៃអាទិត្យ ដឹកនាំដោយក្រុមប្រឆាំងនយោបាយឆ្វេងនិយម ដើម្បីបង្ហាញកំហឹងប្រឆាំងនឹងការឡើងថ្លៃ និងដើម្បីបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron)។ បាតុករបានអំពាវនាវឲ្យមានការវិនិយោគដ៏ធំដើម្បីទប់ទល់វិបត្តិអាកាសធាតុ និងឲ្យរដ្ឋាភិបាលបារាំងចាត់វិធានការសង្គ្រោះបន្ទាន់ទប់ទល់នឹងតម្លៃខ្ពស់ រួមទាំងបញ្ឈប់តម្លៃថាមពល ទំនិញសំខាន់ៗ…
