Category: នយោបាយ

ឥស្សរជននៅក្នុងជួររាជរដ្ឋាភិបាល ចាប់ផ្តើមទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភ្នំពេញ

ភ្នំពេញ៖ ឥស្សរជននៅក្នុងជួររាជរដ្ឋាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ផ្តើមទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមបណ្តាមន្ទីរសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ។ កូនប្រុសបង្កើតទាំងបីនាក់ និងកូនប្រសារប្រុសពីរនាក់ បានទទួលយកការចាក់វ៉ាក់សាំង នៅមន្ទីរកាល់ម៉ែត ដោយមានអ្នកសារព័ត៌មានចូលរួមរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ។ កូនប្រុសបង្កើតរបស់សម្តេច មានលោក ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត…

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ។ ក្នុងឳកាសនេះ លោក អ៊ុន ចាន់ដា លោកបានថ្លែងសារទៅកាន់ប្រជាជននៅក្នុងខេត្តកំពង់ចាមថា «ខ្ញុំបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចហើយ គឺមិនការឈឺចាប់អ្វីទេ ដូច្នេះសូមបងប្អូនប្រជាជនយើងរួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល…

មន្ទីរពេទ្យបួននៅភ្នំពេញ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ភ្នំពេញ៖ នៅវេលាម៉ោងជិត៨ព្រឹក ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១នេះ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមដំណើរការហើយ។  វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinopharm ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូនដល់កម្ពុជា, ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅនេះ ចំនួន៦០ម៉ឺនដូស ក្នុងចំណោមជំនួយ១លានដូស។ …

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ត្រូវបានយកចេញនាវាចម្បាំងលិចទឹក នាសម័យសង្រ្គាមឆ្នាំ១៩៧០ ឆ្នាំ១៩៧៥

(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញពិនិត្យមើលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាចម្បាំងលិចទឹកមួយគ្រឿង នាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលត្រូវបានក្រុមបោសសម្អាតគ្រាប់យុទ្ធភណ្ឌ បើកប្រតិបត្តិការស្រង់បានពីនាវាលិចនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ទោ ម៉ី…

តារាយូធូបចិន ដ៏ល្បីល្បាញចូលក្នុងកំណត់ត្រាហ្គីនណេស បន្ទាប់ពីមានអ្នកគាំទ្រច្រើនបំផុតពីលោក

ចិន៖ តារាយូធូបជនជាតិចិនដ៏ល្បីល្បាញ នាង លី ជឺឈី (Li Ziqi) បានបំបែកឯតទគ្គកម្មពិភពលោក ចូលក្នុងកំណត់ហ្គីនណេស បន្ទាប់ពីមានអ្នកគាំទ្រច្រើនបំផុតមកលើឆាណែលយូធូប ភាសាចិនរបស់នាង។ ឆាណែលរបស់នាង មានដល់អតិថិជនរហូត១៤,១០០,០០០នាក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស បន្ទាប់ពីមានអ្នកគាំទ្រច្រើនបំផុត លើឆាណែលយូធូបភាសាចិនរបស់នាង។ នាង លី ជឺឈី បានបញ្ចេញវីដេអូយូធូប ជាលើកដំបូងក្នុងឆ្នាំ២០១៧ ដែលមានចំណងជើងថា«ធ្វើរ៉ូបពីសម្បកទំពាំងបាយជូរ» អមដោយវីដេអូខ្លីមួយចំនួន រហូតទាក់ទាញអ្នកគាំទូទាំងពិភពលោក ដែលចូលចិត្តមើលជីវិតរបស់នាងរស់នៅក្នុងជនបទបែបវប្បធម៌ប្រពៃណីចិន។ នាង លី ជឺឈី មានឈ្មោះដើម លី ជៀជៀ (Li Jiajia) គឺជាអ្នកលេងយូធូពដ៏ល្បីល្បាញ របស់ប្រទេសចិន ហើយត្រូវបានគេស្គាល់តាមរយៈការបង្កើតវីដេអូធ្វើម្ហូប និងសិប្បកម្ម​…