កូរ៉េខាងជើងបដិសេធការចោទប្រកាន់លក់អាវុធឲ្យរុស្ស៊ី សម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន
ព្យុងយ៉ាង៖ កូរ៉េខាងជើងនៅថ្ងៃនេះ បានបដិសេធថា ខ្លួនមិនដែលលក់សព្វាវុធទៅឱ្យរុស្ស៊ីទេ ហើយមិនមានគម្រោងលក់ឲ្យរុស្ស៊ី នៅពេលអនាគត បន្ទាប់ពីមានរបាយការណ៍របស់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលទីក្រុងមូស្គូកំពុងងាកទៅរកទីក្រុងព្យុងយ៉ាង ដើម្បីបំពេញឃ្លាំងស្តុកទុកអាវុធ។ កន្លងមកថ្មីៗនេះ មន្ត្រីអាមេរិក បាននិយាយចោទប្រកាន់ថា រុស្ស៊ីអាចទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងផ្លោងពីប្រទេសកូរ៉េខាងជើង ដើម្បីយកទៅប្រើប្រាស់នៅក្នុងចម្បាំងនៅប្រទេសអ៊ុយក្រែន។ មន្ត្រីអាមេរិកបាននិយាយថា រុស្ស៊ីកំពុងទិញអាវុធពីកូរ៉េ និងទិញសព្វាវុធរបស់អ៊ីរ៉ង់ ដោយសារទណ្ឌកម្មរបស់លោកខាងលិចកំពុងរារាំងការព្យាយាមឈ្នំរបស់រុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន…
