ប្រជាជនអ៊ុយក្រែនប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំងចូលមកដល់
ក្រុងគៀវ៖ អង្គការសុខភាពពិភពលោកបានព្រមានថា ប្រជាជនរាប់លាននាក់ក្នុងប្រទេសអ៊ុយក្រែន កំពុងប្រឈមមុខនឹងរដូវរងា ដែលគំរាមកំហែងអាយុជីវិតនៅឆ្នាំនេះ ខណៈរុស្ស៊ីបន្តវាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះ រីឯ សីតុណ្ហភាពធ្លាក់ចុះត្រជាក់យ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអគ្គិសនី ហើយវាយប្រហារដោយមីស៊ីល លើស្ថានីយ៍ផលិតអគ្គិសនី ដោយទុកឱ្យផ្ទះនៅទូទាំងប្រទេស គ្មានថាមពល ខណៈរដូវរងាបានឈានចូលមកដល់។ លោក ហាន ហេនរីប្លាក់ (Hans Henri…
