មនុស្ស១១នាក់ស្លាប់ ដោយសារត់ជាន់គ្នា ក្នុងពិធីប្រគុំតន្ត្រី នៅប្រទេសកុងហ្គោ
គីនសាសា៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសកុងហ្គោ បាននិយាយថា មនុស្ស១១នាក់បានស្លាប់ នៅក្នុងការរត់ជាន់គ្នា កាលពីយប់មិញ នៅឯពិធីប្រគុំតន្ត្រីមួយ ដែលប្រមូលផ្តុំដោយតារាចម្រៀងល្បីៗ នៅក្នុងទ្វីបអាហ្វ្រិក។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រទេសកុងហ្គោ កាលពីយប់មិញ បានស្តីបន្ទោសអ្នករៀបចំបណ្តាលឲ្យមានមនុស្សស្លាប់ ដោយនិយាយថា ការប្រគុំតន្ត្រីនៅពហុកីឡដ្ឋាន នៅទីក្រុងគីនសាសា មានមនុស្សច្រើនហួសកម្រិត១០០ភាគរយ។ អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅឯការប្រគុំតន្ត្រី បាននិយាយថា…