Category: នយោបាយ

ស្ត្រី​បី​នាក់​ ត្រូវ​ក្រុម​តាលីបង់​អាហ្វហ្គានីស្ថាន​ ចងវាយ​ជា​សាធារណៈ ព្រោះមានស្នហាខុសសីលធម៌

កាប៊ុល៖ មនុស្ស១២នាក់ រួមទាំងស្ត្រីបីនាក់ ត្រូវបានចាប់ចងវាយដំ នៅចំពោះមុខមហាជនរាប់ពាន់នាក់ នៅឯកីឡដ្ឋានបាល់ទាត់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសារខុសសីលធម៌អ៊ីស្លាម។ មន្ត្រី​តាលីបង់​ម្នាក់​ បាន​និយាយ​ថា ក្រុម​នេះ​មាន​ទោសពីបទរំលោភក្រមសីលធម៌​ចែចែងក្នុងគុម្ពីរ៊គូរ៉ាន់ដូចជាអំពើ​ផិត​ក្បត់ លួចប្លន់ និង​ការ​រួម​ភេទ​ជា​មួយមនុស្សភេទ​ដូច​គ្នា។ ទារុណកម្មបែបនេះ​ ត្រូវ​បាន​គេ​គិត​ថា​ ជា​លើក​ទី​ពីរ​ហើយ ក្នុង​រយៈ​ពេល​មួយ​ខែ​ ដែល​ក្រុម​អ៊ិស្លាម​និយម​ជ្រុល បាន​ចាប់ចងមនុស្សវាយដំជា​សាធារណៈ។ ការផ្លាស់ប្តូរនេះអាចបង្ហាញពីការវិលត្រឡប់ទៅកាន់ការអនុវត្តដ៏តឹងរឹង…

អ៊ុយក្រែន ដាច់ភ្លើងនៅទូទាំងប្រទេស ចំណែកម៉ុលដូវី ក៏ដាច់ភ្លើងច្រើនដែរ ដោយសារការវាយប្រហាររបស់រុស្ស៊ី

ទីក្រុងគៀវ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បាន​ចោទ​ប្រកាន់​រុស្ស៊ី​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក​បណ្ដាល​ឲ្យ​ដាច់​ភ្លើង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។ យ៉ាងហោចណាស់ជនស៊ីវិលប្រាំមួយនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ហើយក្រុមមន្ត្រីអ៊ុយក្រែន បានបង្ខំឲ្យបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួនបីកន្លែង ដោយសារតែការដាច់ចរន្តអគ្គិសនី។ ចំណែកប្រទេស​ម៉ុលដូវី ដែល​ជា​ប្រទេស​ជិត​ខាង​អ៊ុយក្រែន ក៏​ជួប​ប្រទះ​នឹង​ការ​ដាច់​ភ្លើង​ដែរ ប៉ុន្តែមិន​ត្រូវ​បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ទេ។ ជាមួយនឹងរដូវរងាចូលមកដល់ ទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនីរបស់អ៊ុយក្រែន។…

អ៊ុយក្រែន ឆ្មក់ចូលឆែកឆេរតាមវិហារសាសនា ដើម្បីរកអ្នកបន្លំខ្លួនធ្វើជាភ្នាក់ងារ​សម្ងាត់រុស្ស៊ី​

ទីក្រុងគៀវ៖ ក្រុមសន្តិសុខរបស់ប្រទេសអ៊ុយក្រែន បានឆ្មក់ចូលឆែកឆេព្រះវិហារប្រវត្តិសាស្ត្រមួយកន្លែង ស្ថិតនៅក្នុងទីក្រុងគៀវ ក្នុងគោលបំណងបង្ក្រាបភ្នាក់ងារសម្ងាត់របស់រុស្ស៊ី ដែលប្រើប្រាស់ទីតាំងបែបនេះសម្រាប់បំផ្លិចបំផ្លាញ ធ្វើចារកម្ម ឬចែកចាយអាវុធ។ ព្រះវិហារគ្រិស្តសាសនា ក្នុងទីក្រុងគៀវ មួយកន្លែងនេះ ត្រូវបានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១១ ហើយជាវិហារគ្រិស្តនិកាយអូស្សូដក់ របស់អ៊ុយក្រែន។ និកាយសាសនានេះ បានបំបែកខ្លួនចេញពីនិកាយនៅក្រុងម៉ូស្គូ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើទឹកដីអ៊ុយក្រែន។ ភាពច្របូកច្របល់រហូតបែកចេញជានិកាយផ្សេងៗ បង្កឡើងដោយការគាំទ្ររបស់សម្តេចសង្ឃរុស្ស៊ី…

អាល្លឺម៉ង់​នឹង​ដក​ទ័ព​មួកខៀវ ចេញ​ពី​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅប្រទេស​ម៉ាលី នាឆ្នាំ​២០២៤

ប៊ែរឡាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងដកកងទ័ពមួកខៀវរបស់ខ្លួន ចេញពីបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី នាខែឧសភាឆ្នាំ២០២៤ ដែលបានក្លាយជាប្រទេសចុងក្រោយគេ ដែលប្រកាសដកខ្លួនចេញពីប្រទេសរងគ្រោះដោយក្រុមបះបោរ។ អ្នកនាំពាក្យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីថ្ងៃអង្គារថា រដ្ឋាភិបាលនឹងស្នើទៅសភាថា អំពីការប្តេជ្ញាចិត្តរបស់ប្រទេសអាឡឺម៉ង់ចំពោះប្រតិបត្តិការអង្គការសហប្រជាជាតិ នៅម៉ាលី ត្រូវបានបន្តជាលើកចុងក្រោយក្នុងមួយឆ្នាំទៀត បន្ទាប់ពីចំណាយពេលអស់១០ឆ្នាំ។ អ្នកនាំពាក្បានបន្ថែមថា ការសម្រេចចិត្តនេះ គឺជាការយកចិត្តទុកដាក់ជាពិសេសទៅលើការបោះឆ្នោត ដែលបានគ្រោងទុករបស់ប្រទេសម៉ាលី…

ប្រជាជនអ៊ុយក្រែនប្រឈមមុខនឹងការគំរាមកំហែងដល់អាយុជីវិត ដោយសារសីតុណ្ហភាពត្រជាក់ខ្លាំងចូលមកដល់

ក្រុងគៀវ៖ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមានថា ប្រជាជន​រាប់លាន​នាក់​ក្នុង​ប្រទេស​អ៊ុយក្រែន​ កំពុងប្រឈម​មុខ​នឹង​រដូវរងា​ ដែល​គំរាមកំហែង​អាយុជីវិត​នៅ​ឆ្នាំ​នេះ ខណៈរុស្ស៊ី​បន្ត​វាយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ​ថាមពលរបស់ប្រទេសនេះ រីឯ សីតុណ្ហភាព​ធ្លាក់​ចុះត្រជាក់យ៉ាងខ្លាំង។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអគ្គិសនី ហើយវាយប្រហារដោយមីស៊ីល លើស្ថានីយ៍ផលិតអគ្គិសនី ដោយទុកឱ្យផ្ទះនៅទូទាំងប្រទេស គ្មានថាមពល ខណៈរដូវរងាបានឈានចូលមកដល់។ លោក ហាន ហេនរីប្លាក់ (Hans Henri…

អង្គការសហប្រជាជាតិ អំពាវនាវឲ្យឈប់វាយប្រហារ​នៅ​ជិត​រោងចក្រផលិតថាមពលនុយក្លេអ៊ែរ អ៊ុយក្រែន

ញូវយ៉ក៖ ប្រធានអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារគោលដៅលើរោងចក្រផលិតថាមពលនុយក្លេអ៊ែរ ដែលកាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយអំពាវនាវឲ្យបញ្ឈប់សកម្មភាពឆ្កួតៗបែបនេះ ។ ការផ្ទុះដ៏ខ្លាំងក្លាពីការបាញ់ផ្លោង បានអង្រួនតំបន់ ហ្សាប៉ូរីស្យ៉ា (Zaporizhia) របស់អ៊ុយក្រែន ដែលជាទីតាំងនៃរោងចក្រ ផលិតថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សើឡឹនស្គី (Volodymyr Zelensky) បាននិយាយ កាលពីថ្ងៃអាទិត្យថា…

លោកស្រីប្រធានសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ចុះចេញពីតំណែង

វ៉ាស៊ីនតោន៖ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ដែលបានដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អស់រយៈពេលជិតពីរទសវត្សរ៍មកហើយនោះ បានប្រកាសថា លោកស្រីនឹងចុះចេញពីតួនាទី។ ស្ត្រីអាយុ៨២ឆ្នាំ គឺជាអ្នកប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតនៅក្នុងសភា និងជាស្ត្រីដំបូងគេ ដែលធ្វើជាប្រធានសភា។ លោកស្រីនឹងបន្តកាន់តំណែងតំណាងរាស្ត្របហរចាំរដ្ឋកាលីហ្វ័រញ៉ា។ គណបក្សសាធារណរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកាន់កាប់សភាឡើងវិញ បន្ទាប់ពីឈ្នះឆ្នោតពាក់កណ្តាលអាណត្តិ។ លោក ខេវិន…

តុលាការ​ហូឡង់រក​ឃើញ​បុរស​បី​នាក់​មាន​ទោស​ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​នៅ​អ៊ុយក្រែន

ក្រុងអាំស្ទើដាំ៖ តុលាការ​ប្រទេសហូឡង់​ បាន​រក​ឃើញ​បុរស​បី​នាក់​ មាន​ទោស​ក្នុង​បទ​ឃាតកម្មបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់ប្រទេសម៉ាឡេស៊ី នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ក្នុង​ឆ្នាំ២០១៤ ដោយ​បាន​សម្លាប់​មនុស្ស២៩៨នាក់។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តុលាការ​បាន​រក​ឃើញ​ថា មីស៊ីលផលិតនៅរុស្ស៊ី​ ដែល​ផ្គត់ផ្គង់​ពី​រុស្ស៊ី និង​បាញ់​ដោយ​ក្រុម​ប្រដាប់​អាវុធ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី​ បាន​បាញ់ទម្លាក់​ជើង​ហោះហើរMH17។ បុរស​ជា​ជនជាតិ​រុស្ស៊ី​ពីរ​នាក់ និង​ជនជាតិ​អ៊ុយក្រែន​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោស​កំបាំង​មុខ ហើយ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ការវាយប្រហារដោយមីស៊ីល…

របបដឹកនាំយោធាភូមាដោះលែងអ្នកទោសនយោបាយជាង៦ ០០០នាក់

ណៃពិដោ៖ របបយោធាភូមា នឹងដោះលែងអ្នកទោស៦ ០០០នាក់ រួមទាំងអតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ផលិតករភាពយន្តជប៉ុន និងទីប្រឹក្សាអូស្ត្រាលីសម្រាប់មេដឹកនាំស៊ីវិល ដែលត្រូវបានបណ្តេញចេញពីប្រទេស។ អតីតអ្នកការទូត លោកស្រី វីកគី បូមែន (Vicky Bowman) និងលោក តូរ៉ូ គូប៊ូតា (Toru Kubota) ត្រូវបានជាប់ពន្ធនាគារ…

លោក ចូ បៃដិន ប្រកែកការអះអាងរបស់លោក ហ្សើឡិនស្គី ថាមីស៊ីលធ្លាក់នៅប៉ូឡូញ មិនមែនជារបស់អ៊ុយក្រែន

វ៉ាស៊ីងតោន៖ ប្រធានាធិបតីអាមេរិក លោក ចូរ បាយសិន (Joe Biden) បានជំទាស់នឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សើឡិនស្គី (Volodymyr Zelensky) ដែលថាកាំជ្រួចដែលបានធ្លាក់ក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ មិនមែនជារបស់ពីអ៊ុយក្រែននោះទេ។ អង្គការណាតូ និងប៉ូឡូញ បានសន្និដ្ឋានថា កាំជ្រួចដែលបានវាយប្រហារនៅជិតព្រំដែនអ៊ុយក្រែន…

You missed