ទីក្រុងឡុងដ៍៖ អតីតអ្នកបើកយន្តហោះច្បាំងអង់គ្លេស កំពុងមានអ្នកលួងលោមទៅជួយបង្រៀនយោធាចិន ដោយសន្យាផ្តល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្ទេជំនាញរបស់ពួកគេទៅឲ្យយោធាចិន។
អអតីតអ្នកបើកយន្តហោះចម្បាំង អង់គ្លេសរហូតដល់៣០នាក់ត្រូវ បានគេគិតថា បានទៅហ្វឹកហាត់កងទ័ពរំដោះប្រជាជនចិន។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញព័ត៌មានសម្ងាត់ ដើម្បីព្រមានអតីតអាកាសយានិកយោធាអង់គ្លេសកុំធ្វើការឲ្យយោធាចិន។
មន្ត្រីយោធាបច្ចឹមប្រទេស បាននិយាយថា ការប៉ុនប៉ងស្វែងរកជួលអ្នកបើកយន្តហោះកំពុងតែបន្ត ហើយបាននិងកំពុងកើនឡើងនាពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ការហ្វឹកហ្វឺន និងការជ្រើសរើសអ្នកបើកយន្តហោះមិនបំពានច្បាប់ចក្រភពអង់គ្លេសបច្ចុប្បន្នទេ ប៉ុន្តែមន្ត្រីនៅចក្រភពអង់គ្លេស និងប្រទេសផ្សេងៗទៀត កំពុងព្យាយាមទប់ស្កាត់សកម្មភាពនេះ។
មន្ត្រីបច្ចឹមប្រទេសម្នាក់បាននិយាយថា «វាជាប្រាក់រង្វាន់ដ៏ធំមួយ ដែលត្រូវបានគេផ្តល់ជូនបេក្ខជន។ លុយគឺជាកត្តាជំរុញទឹកចិត្តដ៏សំខាន់។ កញ្ចប់រង្វាន់ខ្លះ ត្រូវបានគេគិតថា អាចមានតម្លៃរហូតដល់ទៅ២,៧សែនដុល្លារ»។
អ្នកបើកយន្តហោះអង់គ្លេស ដែលចូលនិវត្តន៍ត្រូវគេទាក់ទង ដើម្បីចែករំលែកចំណេះដឹង
ពីរបៀបប្រើយន្តហោះ និងអ្នកបើកយន្តហោះចម្បាំងរបស់បច្ចឹមប្រទេស ដែលអាចមានសារៈសំខាន់ក្នុងករណីមានសង្គ្រាមណាមួយ ជាមួយកោះតៃវ៉ាន់ជាដើម។
មន្ត្រីបច្ចឹមប្រទេសម្នាក់បាននិយាយថា «លុយគឺជាវត្ថុដ៏ទាក់ទាញសម្រាប់មនុស្ស ដើម្បីផ្ទេរ
ចំណេះដឹងផ្នែកប្រើប្រាស់ និងបើកយន្តហោះយោធា។ រង្វាន់ជាទឹកប្រាក់ដ៏ច្រើនសម្រាប់ជួល
អ្នកបើកយន្តហោះបច្ចឹមប្រទេសឲ្យផ្ទេរបទពិសោធន៍ដ៏អស្ចារ្យ ដើម្បីជួយអភិវឌ្ឍយុទ្ធសាស្ត្រ និងសមត្ថភាពកងទ័ពអាកាសរបស់ចិន»។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានដឹងជាលើកដំបូងអំពីករណីមួយចំនួនតូចនៃអតីតអ្នកបើកយន្តហោះយោធា ដែលត្រូវបានជ្រើសរើសក្នុងឆ្នាំ២០១៩ ប៉ុន្តែ ត្រូវររាំងស្ទះដោយសារជំងឺរាតត្បាតកូវី-១៩។ ប៉ុន្តែការព្យាយាម បានកើនឡើងនៅពេលនេះទៀត ដែលនាំឲ្យមានការប្រុងប្រយ័ត្ននេះ។
អ្នកបើកយន្តហោះមានបទពិសោធន៍លើយន្តហោះចម្បាំងល្បឿនលឿន និងឧទ្ធម្ភាគចក្រយោធា ហើយមកពីទូទាំងយោធា និងមិនមែនត្រឹមតែកងទ័ពអាកាសនោះទេ។
អ្នកបើកយន្តហោះ F-35 មិនដឹងថា មានគេតាមរកដែរនោះទេ ទោះបីជាគេគិតថា ចិនក៏ចាប់អារម្មណ៍ដែរ។ អ្នកបើកយន្តហោះខ្លះ មានអាយុ៥០ឆ្នាំ ហើយបានលាឈប់ពីយោធា នាពេលកន្លងមក។ អ្នកបើកយន្តហោះមកពីប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ក៏ត្រូវបានគេកំណត់ជាគោលដៅចិនចង់បានផងដែរ។
មន្ត្រីអង់គ្លេស បាននិយាយថា អតីតអ្នកបើកបរយន្តហោះចម្បាំងត្រូវបានជ្រើសរើសតាមរយៈឈ្មួញកណ្តាល និងាង្ស័យថា បណ្ឌិត្យសភាបង្រៀនបើកបរពិសេស ដែលមានមូលដ្ឋាននៅអាហ្វ្រិកខាងត្បូងក៏អាចមានការពាក់ព័ន្ធដែរ។
មិនមានភ័ស្តុតាងណាមួយបង្ហាញថា អតីតអ្នកបើកបរយន្តហោះចម្បាំ បានបំពានច្បាប់រក្សាការសម្ងាត់ ឬថាពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស បាននិយាយទៀតថា «យើងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់គម្រោងចិនជ្រើសរើសអ្នកបើកបរយន្តហោះជើងចាស់ ដែលជាអតីតអ្នកបើកយន្តហោះចក្រភពអង់គ្លេស ដើម្បីបណ្តុះបណ្តាលបុគ្គលិកកងទ័ពរំដោះប្រជាជននៅសាធារណរដ្ឋប្រជាមានិតចិន»។
លោកបាននិយាយទៀតថា «មន្ត្រីយោធា
និងជាអតីតយោធាទាំងអស់ គឺជាកម្មវត្ថុនៃច្បាប់សម្ងាត់ផ្លូវការ ហើយយើងកំពុងពិនិត្យមើលការអនុវត្តកិច្ចសន្យារក្សាការសម្ងាត់ និងកិច្ចព្រមព្រៀងមិនទម្លាយការសម្ងាត់របស់ក្រសួងការពារជាតិ ខណៈច្បាប់សន្តិសុខជាតិថ្មី នឹងត្រូវតាក់តែងឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ រួមទាំងករណីនេះផងដែរ»៕