ចិនដកមន្ត្រីការទូតចេញពីក្រុង ម៉ែនឆេស្ទើ របស់អង់គ្លេស បន្ទាប់ពីមានការវាយតប់លើជនជាតិចិនហុងកុង
ក្រុងឡុងដ៍ៈ ប្រទេសចិនបានដកមន្ត្រីការទូតប្រាំមួយនាក់ ចេញពីប្រទេសអង់គ្លេស រួមទាំងមន្ត្រីការទូតជាន់ខ្ពស់ម្នាក់ផងដែរ បន្ទាប់ពីមានអំពើហិង្សានៅស្ថានកុងស៊ុលរបស់ខ្លួន ប្រចាំទីក្រុង ម៉េនឆេស្ទើ។ មុននឹងការដកមន្ត្រីទូតមកកាន់ប្រទេសចិនវិញ ចក្រភពអង់គ្លេសបានទាមទារឲ្យដកអភ័យឯកសិទ្ធិអ្នកការទូតពីមន្ត្រីចិនសិន ដើម្បីបើកផ្លូវឲ្យអ្នកស៊ើបអង្កេតអាចសាកសួរអំពីឧប្បត្តិហេតុ កើតឡើង កាលពីខែតុលា ឆ្នាំ២០២២។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ចេម ក្លេវើលី (James Cleverly) បានសម្តែងការខកចិត្ដដោយសារគ្មាននរណាម្នាក់…