ស្ត្រីរុស្ស៊ីមានផ្ទៃពោះ សម្រុកទៅសម្រាលកូននៅប្រទេសអាហ្សង់ទីន ដើម្បីបានសញ្ជាតិ ព្រោះគេស្អប់រុស្ស៊ី
មូស្គូ៖ ស្ត្រីជនជាតិរុស្សីមានផ្ទៃពោះ ជាង៥ ០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានធ្វើដំណើរតាមយន្តហោះសម្រុកទៅកាន់ប្រទេសអាហ្សង់ទីន ដើម្បីសម្រាលកូននៅទីនោះ ដោយសង្ឃឹមទទួលបានសញ្ជាតិដោយស្វ័យប្រវត្តិ។ ទីភ្នាក់ងារផ្នែកចំណាកស្រុករបស់ប្រទេសអាហ្សង់ទីន បានបញ្ជាក់ថា ភាគច្រើននៃស្ត្រីមានផ្ទៃពោះទាំងនេះ គឺជិតគ្រប់ខែ ដែលនៅសល់ប្រហែលមួយសប្តាហ៍ទៀតប៉ុណ្ណោះនឹងត្រូវសម្រាលកូន។ ក្នុងចំណោមស្ត្រី៣៣នាក់ ដែលបានមកដល់រដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន តាមជើងហោះហើរមួយ កាលពីថ្ងៃព្រហស្បតិ៍ មានស្ត្រីបីនាក់ ត្រូវនគរបាលអាហ្សង់ទីន ចាប់ឃុំខ្លួនដោយសារតែខ្វះឯកសារ…
មនុស្សបីនាក់ស្លាប់ ដោយការការបាញ់បោះសេរី ក្នុងបរិវេណសាកលវិទ្យាល័យ នៅប្រទេសអាមេរិក
វ៉ាស៊ីនតោន៖ ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស៣នាក់ នៅក្នុងសាកលវិទ្យាល័យក្នុងរដ្ឋ មីឈីហ្គាន់ សហរដ្ឋអាមេរិក និងមនុស្សប្រាំនាក់ទៀតរងរបួស មុននឹងជនបង្កសម្លាប់ខ្លួនឯង។ ជនបង្កបាញ់ប្រហារ កាលពីយប់ថ្ងៃច័ន្ទ នៅឯអគារសិក្សាមួយ និងបាញ់លើស្នាក់ការសហជីពនិស្សិតនៅក្បែរនោះដែរ។ ប៉ូលិសបានបន្ថែមថា ខ្មាន់កាំភ្លើងដែលគេពណ៌នាថា ជាបុរសស្បែកខ្មៅ ក្រោយមកបានបាញ់សម្លាប់ខ្លួន នៅក្រៅបរិវេណសាលា។ ប៉ូលិស មានទាន់ដឹងមូលហេតុនៃការបាញ់ប្រហារនេះ…
រុស្ស៊ីត្រៀមធ្វើសង្គ្រាមតាមផ្លូវអាកាស ខណៈសង្គ្រាមលើដីនៅអ៊ុយក្រែនកំពុងស៊ីសាច់ហុតឈាមគ្នា
មូស្គូ៖ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង្គការណាតូ បានបង្ហាញថា ទីក្រុងម៉ូស្គូកំពុងប្រមូលយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ យកមកដាក់នៅជិតព្រំដែនអ៊ុយក្រែន អាចជាសញ្ញាត្រៀមបើកការវាយប្រហារថែមទៀត លើអ៊ុយក្រែន ដោយប្រើកម្លាំងទ័ពអាកាសដ៏ខ្លាំងក្លា ដើម្បីជួយដល់កងទ័ពរុស្ស៊ី នៅសមរភូមិមុខ។ មន្ត្រីអង្គការណាតូ បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ពង្រាយយន្តហោះចម្បាំងរបស់រុស្ស៊ី មានន័យថា វាជាសារព្រមានមួយដល់ការបញ្ជូនប្រព័ន្ធការពារដែនអាកាស ចូលទៅក្នុងប្រទេសអ៊ុយក្រែន ត្រូវតែធ្វើបានលឿនបំផុត ព្រោះស្ស៊ី…
ទាហានរុស្ស៊ី ចាប់ពង្រត់កុមារអ៊ុយក្រែនរាប់ពាន់នាក់ យកទៅដាក់ក្នុងជំរំកែប្រែ ដើម្បីបញ្ចូលមនោគមវិជ្ជា
វ៉ាស៊ីនតោន៖ ការសិក្សាថ្មីមួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានរកឃើញថា ប្រទេសរុស្ស៊ី បានឃុំឃាំងកុមារអ៊ុយក្រែន យ៉ាងហោចណាស់៦ ០០០នាក់ ហើយភាគច្រើនបង្ខាំងពួកគេឲ្យនៅតែក្នុងជំរុំ ស្ថិតក្នុងតំបន់គ្រីមេ ដែលទង្វើនេះអាចជាឧក្រិដ្ឋកម្មសង្គ្រាម ។ អ្នកស្រាវជ្រាវមកពីមន្ទីរពិសោធន៍ផ្នែកមនុស្សធម៌ របស់សាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ យ៉េល បាននិយាយថា ពួកគេបានរកឃើញទីតាំងឃុំឃាំងក្មេងយ៉ាងហោចណាស់៤២ជំរុំ និងកន្លែងផ្សេងទៀត ដែលកុមារអ៊ុយក្រែន មានអាយុបួន…
អ៊ុយក្រែនច្រានចោលសំណើឲ្យមានបទឈប់បាញ់រយៈពេល៣៦ម៉ោងរបស់លោក ពូទីន ដោយចាត់ទុកថា ជាល្បិចកល
ក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សើឡឹនស្គី (Volodymyr Zelensky) បានច្រានចោលសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Puitin) សម្រាប់បទឈប់បាញ់ ក្នុងពិធីបុណ្យណូអែលគ្រិស្តអូស្សូដក់ ដោយនិយាយថា គឺជាល្បិចមួយដើម្បីទប់ទល់ការរុលទៅមុខរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ដូនបាស និងទុកពេលទីក្រុងមូស្គូដាក់ពង្រាយកងទ័ពបន្ថែមទៀត។ វិមានក្រឹមឡាំង…
អាល្លឺម៉ង់បញ្ជូនរថពាសដែក និងមីស៊ីលខែលការពារដែនអាកាស ទៅអ៊ុយក្រែន ដើម្បីច្បាំងតទល់ជាមួយរុស្ស៊ី
ក្រុងប៊ែរឡាំង៖ មន្ត្រីរដ្ឋាភិបាលបានប្រកាសថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់សព្វាវុធទំនើបៗថែមទៀត ឲ្យទៅប្រទេសអ៊ុយក្រែន ដូចជារថពាសដែក និងមីស៊ីលខែលការពារដែនអាកាស ដើម្បីបង្កើនសមត្ថភាពយោធាអ៊ុយក្រែន ក្នុងការច្បាំងទប់ទល់ជាមួយរុស្ស៊ី។ សេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា សព្វាវុធទាំងនេះ គឺជាជំនួយរួមគ្នារបស់អាល្លឺម៉ង់ និងអាមេរិក បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz)…
លោក ពូទីន បញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ដើម្បីត្រៀមប្រយុទ្ធ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំងបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ទៅកាន់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ក្នុងការបង្ហាញអំណាចយោធា ខណៈសង្រ្គាមនៅអ៊ុយក្រែន កំពុងតែឆាបឆេះ។ លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាបែបនេះ ក្នុងចូលរួមពិធីមួយតាមរយៈវីដេអូខន់វើរិន កាលពីថ្ងៃពុធ ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការនាវាចម្បាំង។…
ក្រសួងមហាផ្ទៃហ្វីលីពីន បង្ខំមេប៉ូលិសជាន់ខ្ពស់រាប់រយនាក់ឲ្យលាលែងពីតំណែង ដោយជាប់សង្ស័យពុករលួយ ជួញដូរគ្រឿងញៀន
ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន បានជំរុញឲ្យមេប៉ូលិសកំពូលរាប់រយនាក់លាលែងពីតំណែង នៅពេលរដ្ឋាភិបាលកំពុងតែបោសសម្អាតមន្ត្រីពុករលួយពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។ ហ្វីលីពីនបាននឹងកំពុងធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលចាប់ផ្តើមដោយអតីតប្រធានាធិបតី លោក រ៉ូទ្រីហ្គូ ឌូធើរតេ (Rodrigo Duterte) និងអ្នកស្នងតំណែង គឺលោកប្រធានាធិបតី ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos)។ កាលពីថ្ងៃពុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃហ្វីលីពីន លោក…
ក្រុមប្រដាប់អាវុធតាលីបង់និយម គំរាមសម្លាប់ថ្នាក់ដឹកនាំនយោបាយកំពូលៗរបស់ប៉ាគីស្ថាន
អ៊ីស្លាម៉ាបាដ៖ ក្រុមប្រដាប់អាវុធតាលីបង់ ក្នុងប្រទេសប៉ាគីស្ថាន បានព្រមានសម្លាប់មេដឹកនាំគណបក្សកាន់អំណាចសំខាន់ៗ របស់ប្រទេសប៉ាគីស្ថាន ដែលបានប្រកាសសង្រ្គាមប្រឆាំងនឹងក្រុមភេរវកម្ម។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រដាប់អាវុធ ដែលត្រូវបានគេស្គាល់ថា ជាតាក្រុមមនោគមវិជ្ជាតាលីបង់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ បានកំណត់ឈ្មោះនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សេបាស ហ្សាវីហ្វ (Shehbaz Sharif) និងរដ្ឋមន្ត្រីការបរទេស លោក ប៊ីឡាវ៉ាល…
អាមេរិកប្រហារជីវិតមនុស្សខ្ទើយដោយចាក់ថ្នាំសម្លាប់ ពីបទសម្លាប់គូស្នេហ៍ខ្ទើយដូចគ្នា
វ៉ាស៊ីនតោន៖ អ្នកទោសខ្ទើយជាប់គុកនៅរដ្ឋ មីស៊ូរី ម្នាក់ ត្រូវបានគេកាត់ទោសប្រហារជីវិត កាលពីថ្ងៃអង្គារ ពីបទមនុស្សឃាតកាលពីឆ្នាំ២០០៣ ដែលគេចាត់ទុកថា ជាការប្រហារជីវិតអ្នកកែភេទលើកដំបូង នៅក្នុងសហរដ្ឋអាមេរិក។ បុរសកែភេទស្រី ឈ្មោះ អាមប៊ើ ម៉ាកឡាសលីន (Amber McLaughlin) អាយុ49ឆ្នាំ ត្រូវបានកាត់ទោសពីបទសម្លាប់អតីតមិត្តស្រីរបស់ខ្លួន រួចមកយកសាកសពទៅបោះចោល នៅជិតទន្លេមីស៊ីស៊ីពី…