វ៉ាស៊ីនតោន៖  នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់យានមួយគ្រឿហផ្សេងទៀត ដែលកំពុងហោះនៅជិតព្រំដែនប្រទេសកាណាដា។

នេះជាឧប្បត្តិហេតុលើកទីបួន ពាក់ព័ន្ធយាន ដែលគេប្រទះឃើញ នៅក្នុងខែកុម្ភៈនេះ។

រដ្ឋាភិបាលអាមេរិក ចាប់ផ្តើមបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់​ចាប់​តាំង​ពី​យោធាបាន​បាបាញ់កម្ទេចាឡុងចារកម្ម​ចិន​ កាល​ពី​ថ្ងៃ​ទី៤ ខែកុម្ភៈ នៅ​ឆ្ឆ្នេសមុទ្រក្នុងរដ្ឋ ខារ៉ូឡាយណាខាងត្បូង។

ក្រុមមន្ត្រីបានស្រង់យកបំណែកខ្លះរបស់បាឡុងនោះចេញពីមហាសមុទ្រ ហើយបាននិយាយថា វាមានប្រភពមកពីប្រទេសចិន ដើម្បីឈ្លបយការណ៍។

ប្រទេស​ចិន​បាន​បដិសេធ​ថា​ថបាឡុងនោះមិនមែនប្រើ​សម្រាប់​ចារកម្ម​ទេ វាសម្រាប់ត្រួតពិនិត្យ​មើលអាកាស ហើយហោះខុសគន្លងកំណត់។

 ចាប់តាំងពីឧបទ្ទវហេតុដំបូងនោះមក យន្តហោះចម្បាំងអាមេរិកបានបាញ់ទម្លាក់យាន ដែលមានកម្ពស់ខ្ពស់ចំនួនបីបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

កាល​ពី​ថ្ងៃ​សុក្រ ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បាន​បញ្ជា​ឲ្យ​បាញ់​ទមទម្លាក់យានមួយ​ ហោញនៅ​លើ​រដ្ឋ អាឡាស្កា  ហើយបន្ទាប់មក កាលពីថ្ងៃសៅរ៍ យានស្រដៀងគ្នាមួយទៀត ត្រូវបានបាញ់ទម្លាក់នៅភាគពាយ័ព្យប្រទេសកាណាដា។

ទោះបីយ៉ាងណាក៏ដោយ មន្ត្រី​យោធាអាមេរិក មិន​បាន​កំណត់​អត្តសញ្ញាណ​ជា​សាធារណៈ​ពី​ប្រភព​សង្ស័យ​នៃយានទាំង​នេះ​ទេ។  

ទាំងសហរដ្ឋអាមេរិក និងកាណាដា កំពុងតែប្រមូលយកសំណល់របស់យានទាំងនោះមកវិញ ដើម្បីពិនិត្យមើលទិន្នន័យរបស់វា៕

By Ana

You missed