កាលពីយប់មិញ គ្រោះរញ្ជួយដីពីរលើកជាប់ៗគ្នា វាយប្រហារប្រទេសទួរគី និងប្រទេសស៊ីរី ម្តងទៀត
អង់ការ៉ា៖ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារតំបន់ជាប់ព្រំដែនប្រទេសទួរគីនិងប្រទេសស៊ីរី ម្តងទៀត បន្ទាប់ពីបានបំផ្លិចបំផ្លាញប្រទេសទាំងពីរនេះយ៉ាងធ្ងន់ធ្ងរ កាលពីពីរសប្តាហ៍មុន និងបានសម្លាប់មនុស្សអស់រាប់ម៉ឺននាក់។ មជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប បានប្រកាសថា គ្រោះរញ្ជួយដីនៅយប់ថ្ងៃចន្ទនេះ ស្ថិតនៅចំកណ្តាលខេត្ត ហាតាយ (Hatay) ស្ថិតនៅភាគខាងត្បូងប្រទេសទួរគី ក្នុងជម្រៅដីពីរគីឡូម៉ែត្រ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេស ទួរគី បាននិយាយថា យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់ និងជាង២០០នាក់ផ្សេងទៀតបានរងរបួស…
តើទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានជួយដល់ការប្រយុទ្ធរបស់ម៉ាលី ប្រឆាំងនឹងក្រុមជីហាដ ដែរឬទេ?
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើគី ឡារ៉ូវ (Sergei Lavrov) បានសន្យាបន្តការគាំទ្រផ្នែកយោធាដល់ប្រទេសម៉ាលី ដែលបាននិងកំពុងប្រយុទ្ធនឹងការបះបោររបស់ពួកជីហាដ តាំងពីឆ្នាំ២០១២។ កាលពីឆ្នាំមុន ប្រទេសម៉ាលី បានងាកទៅងាកចេញពីអតីតអាណានិគមបារាំង ដោយទៅសុំការជួយជ្រោមជ្រែងពីប្រទេសរុស្ស៊ីវិញ។ រុស្សីមានបំណងចង់ដណ្តើមសម្ព័ន្ធមិត្ត នៅពេលសង្រ្គាមអ៊ុយក្រែននៅតែបន្ត ប៉ុន្តែការចូលរួមរបស់ខ្លួននៅអាហ្រ្វិកខាងលិច បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាលីរបស់លោក ស៊ើគី…
យោធាអាមេរិកបាញ់ទម្លាក់យានមួយទៀតនៅក្បែរព្រំដែនកាណាដា
វ៉ាស៊ីនតោន៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ យោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់យានមួយគ្រឿហផ្សេងទៀត ដែលកំពុងហោះនៅជិតព្រំដែនប្រទេសកាណាដា។ នេះជាឧប្បត្តិហេតុលើកទីបួន ពាក់ព័ន្ធយាន ដែលគេប្រទះឃើញ នៅក្នុងខែកុម្ភៈនេះ។ រដ្ឋាភិបាលអាមេរិក ចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីយោធាបានបាបាញ់កម្ទេចាឡុងចារកម្មចិន កាលពីថ្ងៃទី៤ ខែកុម្ភៈ នៅឆ្ឆ្នេសមុទ្រក្នុងរដ្ឋ ខារ៉ូឡាយណាខាងត្បូង។ ក្រុមមន្ត្រីបានស្រង់យកបំណែកខ្លះរបស់បាឡុងនោះចេញពីមហាសមុទ្រ ហើយបាននិយាយថា វាមានប្រភពមកពីប្រទេសចិន…
ចិនចោទអាមេរិកថា បានបង្ហោះបាឡុងខុសច្បាប់ជាង១០ដង លើដែនអាកាសរបស់ចិន ដោយគ្មានការអនុញ្ញាត
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា កាលពីឆ្នាំ២០២២ បានបង្ហោះបាឡុងកម្ពស់ខ្ពស់ជាង១០ដង លើទឹកដីរបស់ចិនដោយគ្មានសុំការអនុញ្ញាត។ ការចោទប្រកាន់របស់ចិន កាលពីថ្ងៃច័ន្ទ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិន រដ្ឋាភិបាលក្រុងប៉េកាំងបានទទូចថា វាជាយានសម្រាប់ព្យាករណ៍អាកាសធាតុ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «វាជារឿងធម្មតាទេសម្រាប់បាឡុងរបស់សហរដ្ឋអាមេរិក ហោះចូលដែនអាកាសរបស់ប្រទេសដទៃដោយខុសច្បាប់»។…
មនុស្សបីនាក់ស្លាប់ ដោយការការបាញ់បោះសេរី ក្នុងបរិវេណសាកលវិទ្យាល័យ នៅអាមេរិក
វ៉ាស៊ីនតោន៖ ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស៣នាក់ នៅក្នុងសាកលវិទ្យាល័យក្នុងរដ្ឋ មីឈីហ្គាន់ សហរដ្ឋអាមេរិក និងមនុស្សប្រាំនាក់ទៀតរងរបួស មុននឹងជនបង្កសម្លាប់ខ្លួនឯង។ ជនបង្កបាញ់ប្រហារ កាលពីយប់ថ្ងៃច័ន្ទ នៅឯអគារសិក្សាមួយ និងបាញ់លើស្នាក់ការសហជីពនិស្សិតនៅក្បែរនោះដែរ។ ប៉ូលិសបានបន្ថែមថា ខ្មាន់កាំភ្លើងដែលគេពណ៌នាថា ជាបុរសស្បែកខ្មៅ ក្រោយមកបានបាញ់សម្លាប់ខ្លួន នៅក្រៅបរិវេណសាលា។ ប៉ូលិស មានទាន់ដឹងមូលហេតុនៃការបាញ់ប្រហារនេះ…
តុលាការទួរគី ចេញដីកាចាប់ខ្លួនមនុស្ស១១៣នាក់ ជាម្ចាស់អគារដួលរលំដោយសាររញ្ជួយដី
ទីក្រុងអង់ការ៉ា៖ ប្រទេសទួរគី បានបើកការស៊ើបអង្កេតស្វែងរកអ្នកទទួលខុសត្រូវចំពោះការដួលរលំអគារ នៅក្នុងការរញ្ជួយដី កាលពីសប្តាហ៍មុន ហើយចេញ បញ្ជាឲ្យចាប់ខ្លួនជនសង្ស័យចំនួន១១៣នាក់ ដែលជាម្ចាស់គម្រោងសាងសង់សំណង់ទាំងនេះ។ អនុប្រធានាធិបតីទួរគី លោក ហ្វួត អូកតៃ (Fuat Oktay) បាននិយាយកាលពីចុងសប្តាហ៍មុនថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន១៣១នាក់ ត្រូវបានគេកំណត់ថា ជាអ្នកទទួលខុសត្រូវចំពោះការដួលរលំនៃអគារមួយចំនួន ដែលបាក់រាបដល់ដី…
ប្រធានាធិបតីអុយក្រែនថា ការសម្រេចចិត្តយឺតរបស់មេដឹនាំអឺរ៉ុប កំពុងសម្លាប់ប្រជាជនអ៊ុយក្រែន
ក្រុងគៀវ៖ អ៊ុយក្រែនបាននិយាយថា ការមិនព្រមសម្រេចចិត្តឲ្យបានលឿន ក្នុងចំណោមមេដឹកនាំលើសាកលលោក គឺកំពុងតែសម្លាប់ប្រជាជនអ៊ុយក្រែនបន្ថែមទៀត បន្ទាប់ពីអាល្លឺម៉ង់បានស្ទាក់ស្ទើរលើការសម្រេចចិត្តផ្គត់ផ្គង់ឲ្យអ៊ុយក្រែននូវរថក្រោះចម្បាំងប្រភេទ Leopard ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ទាហានអ៊ុយក្រែនទប់ទល់នឹងទាហានរុស្ស៊ី។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានសរសេរសារនៅលើបណ្តាញសង្គម កាលពីថ្ងៃសៅរ៍ថា «ការសម្រេចចិត្តថ្ងៃនេះរបស់អាល្លឺម៉ង់កំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើន។ រាល់ការពន្យារពេល គឺជាការស្លាប់របស់ជនជាតិអ៊ុយក្រែន។ សូមគិតឲ្យលឿន»។ ប្រទេសចំនួន៥០បានយល់ព្រម កាលពីថ្ងៃសុក្រ ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសម្ភារៈយោធា ដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមទាំងរថពាសដែក…
តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើងអស់មួយជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក
បុរីញូវយ៉ក៖ បុរសស្បែកស ដែលបានបាញ់សម្លាប់មនុស្សស្បែកខ្មៅអស់១០នាក់ ក្នុងហាងលក់គ្រឿងទេស នាបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានប្រកែកតវ៉ា និងរហូតបង្កជាហិង្សានៅក្នុងបន្ទប់សវនាការ។ នៅក្នុងសវនាការ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំហឹងផ្លូវចិត្តរបស់សាច់ញាតិជនរងគ្រោះ បានប្រែក្លាយជារឿងប៉ុនប៉ងបង្ករបួសស្នាមលើរាងកាយជនជាប់ចោទ ឈ្មោះ ផៃតុន ហ្គេនដ្រូន…
ចិនគំរាមដាក់ទណ្ឌកម្មសងសឹកអង្គភាពរបស់អាមេរិក ករណីបាញ់ទម្លាក់បាឡុងរបស់ចិន
ប៉េកាំង៖ រដ្ឋាភិបាលចិន បាននិយាយព្រមាន កាលពីថ្ងៃពុធថា ខ្លួននឹងចាត់វិធានការសងសឹកចំពោះអង្គភាពរបស់សហរដ្ឋអាមេរិកវិញ ពាក់ព័ន្ធនឹងករណីបាញ់ទម្លាក់បាឡុងរបស់ចិន ដែលសង្ស័យជាវត្ថុប្រើសម្រាប់ឈ្លបយកការណ៍លើទឹកដីអាមេរិក។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនពីន (Wang Wenbin) មិនបានផ្តល់ព័ត៌មានលម្អិត និងមិនបានកំណត់អត្តសញ្ញាណស្ថាប័នអាមេរិក ដែលចិនព្រមានចាត់វិធានការសងសឹកនោះទេ។ រដ្ឋាភិបាលចិនបានប្រកែកថា បាឡុងនោះ គឺជាអាកាសយានគ្មានមនុស្សបើក…
តុលាការទួរគី ចេញដីកាចាប់ខ្លួនមនុស្ស១១៣នាក់ ជាម្ចាស់អគារដួលរលំដោយសាររញ្ជួយដី
ទីក្រុងអង់ការ៉ា៖ ប្រទេសទួរគី បានបើកការស៊ើបអង្កេតស្វែងរកអ្នកទទួលខុសត្រូវចំពោះការដួលរលំអគារ នៅក្នុងការរញ្ជួយដី កាលពីសប្តាហ៍មុន ហើយចេញបញ្ជាឲ្យចាប់ខ្លួនជនសង្ស័យចំនួន១១៣នាក់ ដែលជាម្ចាស់គម្រោងសាងសង់សំណង់ទាំងនេះ។ អនុប្រធានាធិបតីទួរគី លោក ហ្វួត អូកតៃ (Fuat Oktay) បាននិយាយកាលពីចុងសប្តាហ៍មុនថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន១៣១នាក់ ត្រូវបានគេកំណត់ថា ជាអ្នកទទួលខុសត្រូវចំពោះការដួលរលំនៃអគារមួយចំនួន ដែលបាក់រាបដល់ដី នៅក្នុងខេត្តចំនួន១០…