ចិនគំរាមសងសឹកចំពោះប្រទេសរឹតបន្តឹងវិធានការកូវីដ-១៩ បែបរើសអើងចំពោះអ្នកដំណើរចេញពីប្រទេសចិន
ប៉េកាំង៖ ប្រទេសចិនបានប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ-១៩ លើអ្នកធ្វើដំណើរពីចេញប្រទេសចិន ដែលការដាក់កំហិតថ្មី បន្ទាប់ទីក្រុងប៉េកាំងបានបន្ធូរបន្ថយគោលនយោបាយសុខភាពរបស់ខ្លួន។ ពេលសួរអំពីវិធានការការពារជំងឺរាតត្បាត កូវីដ-១៩ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានកត់សម្គាល់ថា ខណៈពេលប្រទេសជាច្រើន…
សមាជិកសភាអឺរ៉ុប កាន់តែច្រើនអាចបាត់អភ័យឯកសិទ្ធិ ដោយសារការស៊ើបអង្កេតអំពើពុករលួយ
ព្រុចសែល៖ ប្រធានសភាសហភាពអឺរ៉ុប បាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការនីតិវិធី ដើម្បីដកអភ័យឯកសិទ្ធិសមាជិកសភាពីរនាក់ ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ។ ប្រធានសភា លោកស្រី រ៉ូប៊ើតា ម៉េតសូឡា (Roberta Metsola) បាននិយាយថា លោកស្រីបានចាត់វិធានការនេះ បន្ទាប់ពីមានការស្នើសុំពីនគរបាលប្រទេសបែលហ្ស៊ិក។ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី មិនបានបញ្ចេញឈ្មោះសមាជិកសភា ដែលសង្ស័យមានជាប់ពាក់ព័ន្ធឡើយ។ រឿងអាស្រូវពុករលួយនេះ បានផ្ទុះឡើងកាលពីខែមុន…
រុស្ស៊ីថាទាហានស្លាប់៦៣នាក់ តែអ៊ុយក្រែនថាស្លាប់៤០០នាក់ ក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើបន្ទាយរុស្ស៊ីនៅតំបន់ដូណែត
មូស្គូ៖ ប្រទេសរុស្ស៊ីបាននិយាយថា ទាហានរបស់ខ្លួនចំនួន៦៣នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារពីអ៊ុយក្រែន នៅថ្ងៃចូលឆ្នាំថ្មី លើបន្ទាយបណ្តោះអាសន្នមួយ ស្ថិតនៅក្នុងតំបន់ដូណែត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញថា យោធាអ៊ុយក្រែនបានបាញ់មីស៊ីលផ្លោងបញ្ជាពីចម្ងាយចំនួនប្រាំមួយគ្រាប់ ដាក់មូលដ្ឋានយោធា នៅភាគខាងកើតអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា មីស៊ីលពីរគ្រាប់ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ប៉ុន្តែបួនគ្រាប់ទៀតបានធ្លាក់ចំអគារ។ ក្រសួងការពារជាតិរុស្ស៊ី…
ការវាយប្រហាររបស់រុស្សីជាថ្មី បង្ហាញពីការចាប់ផ្តើមដ៏អាក្រក់សម្រាប់អ៊ុយក្រែន នៅដើមឆ្នាំ២០២៣
ក្រុងគៀវ៖ ប្រជាជនអ៊ុយក្រែនប្រឈមនឹងការចាប់ផ្តើមចូលឆ្នាំថ្មី ឆ្នាំអាក្រក់ ឆ្នាំ២០២៣ ដោយសារការវាយប្រហារដោយកាំជ្រួចមីស៊ីល និងដ្រូនរបស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារក្នុងថ្ងៃចូលឆ្នាំថ្មី នៅពេញប្រទេសអ៊ុយក្រែនតែម្តង ដើម្បីរំខានថ្ងៃចូលឆ្នាំថ្មី។ ស៊ីរ៉ែនប្រកាសអាសន្នពីការវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅក្នុងរដ្ឋធានីគៀវ ភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ កាលពីថ្ងៃអាទិត្យ អមដោយកាំជ្រួចមីស៊ីល ដើម្បីរំខានដល់ការប្រារព្ធពិធីតូចៗរបស់អ្នកស្រុក ដែលធ្វើឡើងនៅតាមផ្ទះ ដោយសារតែបម្រាមគោចរក្នុងសម័យសង្គ្រាម។ ខណៈសំឡេងស៊ីរ៉ែនបានបន្លឺឡើង មនុស្សមួយចំនួនបានស្រែកពីយ៉រផ្ទះរបស់ពួកគេថា «សិរីសួស្តីដល់អ៊ុយក្រែន!…
រុស្ស៊ីចាប់ផ្តើមដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប សាម៉ាត ទើបតែផលិតថ្មី ត្រៀមប្រើក្នុងសង្គ្រាមអ៊ុយក្រែន
មូស្គូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក សើគី សយគូ (Sergey Shoigu) បាននិយាយថា មីស៊ីលផ្លោងអន្តរទ្វីបម៉ូដែលថ្មី ដែលត្រូវបានសាកល្បងដោយជោគជ័យរួចហើយ ហើយនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីដើមឆ្នាំ២០២៣។ រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយដូច្នេះនៅក្នុងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់របស់រុស្ស៊ី ក្រោមអធិបតីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)…
អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានរងរបួសដោយសារគ្រាប់ផ្លោងរបស់អ៊ុយក្រែន
មូស្គូ៖ សេចក្តីការណ៍បានជាច្រើននិយាយថា អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីម្នាក់ បានរងរបួសបន្ទាប់ពីទាហានអ៊ុយក្រែនបាញ់ផ្លោងដាក់សណ្ឋាគារមួយកន្លែង នៅក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក ឌីមីទ្រី រ៉ូហ្គូហ្សីន (Dmitry Rogozin) ដែលធ្លាប់ដឹកនាំទីភ្នាក់ងារអវកាសរបស់រុស្ស៊ី បាននិយាយថា លោកត្រូវរបួសលើស្មា ដោយសារអំបែងគ្រាប់ផ្លោងរបស់អ៊ុយក្រែន។ លោកបានបាត់បង់តួនាទីជាប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៊ី កាលពីខែកក្កដា ឆ្នាំ២០២២ ដោយសារសម្តីនិយាយប្រឆាំងនឹងប្រទេសលោកខាងលិច។ មនុស្សម្នាក់ទៀត…
ការប្រឈមមុខដាក់គ្នារបស់ណាតូជាមួយរុស្ស៊ី នាំឲ្យរុស្ស៊ី ធ្វើឲ្យទំនើបកម្មកងទ័ព និងបន្តសង្គ្រាមជាមួយអ៊ុយក្រែន
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃនេះ ក្នុងអំឡុងកិច្ចប្រជុំនៃក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ីថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខជាមួយអំណាចយោធាស្ទើរតែទាំងអស់ របស់អង្គការណាតូ នៅក្នុងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៊ី ក៏បានធ្វើអត្ថាធិប្បាយផងដែរអំពីអ្វី ដែលនាំឲ្យមានជម្លោះនាពេលបច្ចុប្បន្នជាមួយអ៊ុយក្រែន ហើយបានកត់សម្គាល់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី ដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ លោក វ្ល៉ាឌីមៀ ពូទីន…
ប្រធានាធិបតីអាមេរិកប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា ប្រទេសអ៊ុយក្រែននឹងមិននៅម្នាក់ឯងទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ថា សហរដ្ឋអាមេរិកនឹងនៅជាប់ជាមួយអ៊ុយក្រែន ទោះបីសង្រ្គាមជាមួយរុស្ស៊ី ប្រើពេលយូរយ៉ាងណាក៏ដោយ។ លោកបានបញ្ជាក់ពីកញ្ចប់ថវិកាថ្មីថែមទៀតចំនួនជាង២ពាន់លានដុល្លារ ជាជំនួយសម្រាប់អ៊ុយក្រែន និងបានសន្យាជួយចំនួន៤៥ពាន់លានដុល្លារទៀត…
ពួកតាលីបង់ ហាមប្រាមស្ត្រីមិនឲ្យចូលរៀននៅសាកលវិទ្យាល័យ ក្នុងប្រទេសអាហ្វហ្គានីស្ថាន
កាប៊ុល៖ ក្រសួងឧត្តមសិក្សា ដែលគ្រប់គ្រងដោយពួកតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា និស្សិតស្រីនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យរបស់ប្រទេសនេះឡើយ។ អ្នកនាំពាក្យរបស់ក្រសួងឧត្តមសិក្សា កាលពីថ្ងៃអង្គារ បានណែនាំដល់សាកលវិទ្យាល័យសាធារណៈ និងឯកជន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឲ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ តាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ ក្នុងលិខិតផ្ញើទៅកាន់សាកលវិទ្យាល័យទាំងអស់របស់រដ្ឋ និងឯកជន ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា លោកស្រី ណេដា ម៉ូហាម៉ាដ ណាឌីម…
ប្រធានាធិបតីអ៊ុយក្រែន គ្រោងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដើម្បីសុំជំនួយបន្ថែម
ទីក្រុងកៀវ៖ សេចក្តីការណ៍នានា បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) គ្រោងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ សប្តាហ៍នេះ ហើយអាចនឹងជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden)។ នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ក្នុងខែកុម្ភៈ…