Latest Post

វៀតណាមចាប់ខ្លួនបុរសពីនាក់ រត់ពន្ធសារធាតុគីមីពីថៃ​ សម្រាប់បន្ទុំផ្លែទុរេន​ និងលាបកុំឱ្យឆាប់ស្អុយរលួយ កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ កម្ពុជា​ហាមឃាត់ការនាំចូលពីថៃ នូវសត្វពាហនៈ និងផលិតផលសាច់សត្វ បន្ទាប់ផ្ទុះករណីឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើគោក្របី នាយករដ្ឋមន្ត្រីឱ្យក្រសួងជំនាញរឹតបន្តឹងការនាំចូលបន្លៃ​សាច់​ ខូចគុណភាព​ និងមានផ្ទុកសារធាតុគីមី​ នាំកើតជំងឺមហារីក ម្ចាស់ដីស្របច្បាប់ ស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីទប់ស្កាត់ទង្វើ និងការប្រមូលផ្ដុំគ្នាបែបអាណាធិបតេយ្យ នៅខេត្តបន្ទាយមានជ័យ

សិស្សសាលាអ៊ីរ៉ង់ រាប់ពាន់នាក់ដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យត្រូវថ្នាំគីមីពុល

តេហេរ៉ង់៖ សិស្សសាលាអ៊ីរ៉ង់ជាង១,០០០នាក់ ដែលភាគច្រើនជាសិស្សស្រី បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ក្នុងរយៈពេលបីខែជាប់ៗគ្នា ដែលគេសង្ស័យថា អាចបង្កឡើងពីឧស្ម័នពុល។ ក្មេងស្រីរាប់សិបនាក់ នៅក្នុងសាលារៀនយ៉ាងតិច ២៦កន្លែងផ្សេងៗគ្នា នៅទូទាំងប្រទេសអេរ៉ង់ ត្រូវគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺដើមខែមីនា ឆ្នាំ២០២៣នេះ ដែលជាការកើនឡើងយ៉ាងរហ័សនៃករណីដួលសន្លប់បន្តបន្ទាប់គ្នា។ អ្នកជំងឺជាច្រើនមានរោគសញ្ញាស្រដៀងគ្នា គឺមានបញ្ហាផ្លូវដង្ហើម ក្អួតចង្អោរ វិលមុខ និងអស់កម្លាំងល្ហិតល្ហៃ។ ករណីដួលសន្លប់ដំបូង…

ក្រុមអ្នកប្រាជ្ញនៅទ្វីបអឺរ៉ុប មើលរំលងកេរតំណែលរបស់ចក្រពត្តិរុស្ស៊ី ទោះបីសហភាពសូវៀតដួលរលំក៏ដោយ

ហ្សឺណែវ៖ អស់រយៈពេលជាយូរមកហើយ ក្រុមអ្នកប្រាជ្ញលោកខាងលិចមិនអើពើនឹងកេរតំណែលនៃចក្រភពរុស្ស៊ី និងអាណានិគមរុស្ស៊ីឡើយ។ នៅពេលរុស្ស៊ី ចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែន កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ការជជែកគ្នាបានលើកឡើងអំពីលក្ខណៈនៃអធិរាជសង្រ្គាម។ ក្រុមអ្នកប្រាជ្ញ ​ដែល​ធ្លាប់បាន​និយាយ​អំពី​រឿង​នេះ ​ត្រូវ​បានគេច្រានចោលភ្លាម​ក្នុងរង្វង់បណ្ឌិត្យសភា ​និងក្នុង​នយោបាយរបស់​លោកខាងលិច​មួយចំនួន។ ខាងក្រោមនេះ គឺអត្ថបទស្រាវជ្រាវរបស់លោកស្រី បូតាកុស កាស៊ីមបេកាវ៉ា (Botakoz Kassymbekova) គឺជាជំនួយការសាស្រ្តាចារ្យនៃប្រវត្តិសាស្រ្តទំនើប…

កិច្ច​ប្រជុំ G20 នៅឥណ្ឌា​បញ្ចប់​ដោយ​គ្មាន​ការ​ឯកភាព​គ្នា​ អំពីសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

ញូវដែលី៖ កិច្ចប្រជុំក្រុមប្រទេសអ្នកមាន ហៅថា G20 បានបញ្ចប់ដោយគ្មានការឯកភាពគ្នា ជុំវិញសង្រ្គាមអ៊ុយក្រែន ខណៈប្រទេសចិន រួមជាមួយរុស្ស៊ី នាំគ្នាបដិសេធការទាមទារឲ្យរុស្ស៊ីបញ្ឈប់សង្គ្រាម។ ប្រទេសទាំងពីរ គឺជាប្រទេសមានរដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំ G20 កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវដែលី ហើយមិនឯកភាពលើសេចក្តីថ្លែងការណ៍ទាមទារឲ្យរុស្ស៊ី ដកទ័ពទាំងអស់ និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក សុប្រាម៉ានយ៉ាម…

លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចេញញត្តិគាំទ្រពេញទំហឹងចំពោះសាលក្រមតុលាការក្រុងភ្នំពេញ ផ្តន្ទាទោស កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ

កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម នៅថ្ងៃនេះ បានចេញញត្តិគាំទ្រពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសឈ្មោះ កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ ពីបទសន្ទិដ្ឋភាពជាមួយបរទេសក្នុងការរៀបចំ ផែនការសម្ងាត់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ញត្តិគាំទ្រនេះ ត្រូវបានធ្វើឡើងបន្ទាប់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣…

រុស្ស៊ីចោទអ៊ុយក្រែនថា វាយ​ប្រហារ​ឆ្លង​ដែន​ចូលទឹកដីរុស្ស៊ី, អ៊ុយក្រែនថា ជាការបះបោររបស់ជនជាតិរុស្ស៊ី ដើម្បីប្រឆាំងលោក ពូទីន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា រុស្ស៊ីរងការវាយប្រហារបែបប្រហារភេរវកម្ម នៅក្នុងតំបន់មួយ ស្ថិតភាគខាងត្បូង ជាប់ព្រំដែនអ៊ុយក្រែន ហើយបានប្តេជ្ញាសងសឹកកម្ទេចចោលនូវអ្វី ដែលលោកហៅថា ជាក្រុមធ្វើវិទ្ធង្សនាពីអ៊ុយក្រែន ដែលបានបាញ់ផ្លោងទៅលើជនស៊ីវិលរុស្ស៊ី។ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា ក្រុមទាហានអ៊ុយក្រែន បានឆ្លងព្រំដែនចូលទឹកដីរុស្ស៊ី…

សភា​វៀតណាម​ជ្រើសរើស​បប្រធានាធិបតីថ្មី​ ដែលមានវ័យក្មេងជាងគេ

ហាណូយ៖ រដ្ឋសភាវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានប្រកាសតែងតាំងលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) ជាប្រធានាធិបតីថ្មី ក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាម ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លា។ នៅក្នុងសម័យប្រជុំវិសាមញ្ញមួយ កាលពីម្សិលមិញ សមាជិកសភា បានបញ្ជាក់ថា លោក វ៉ូ…

ជប៉ុន​នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​ពិភាក្សារបស់រដ្ឋមន្ត្រីហិរញ្ញវត្ថប្រទេស G7 ដើម្បីរកវិធី​ដាក់​សម្ពាធលើ​រុស្ស៊ី​

ក្រុងញូវដែលី៖ មេដឹកនាំ​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G7 នឹង​ជួប​ប្រជុំ​គ្នា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ ដើម្បី​ពិភាក្សាគ្នា​រក​វិធានការ​ដាក់​សម្ពាធ​លើរដ្ឋាភិបាលក្រុង​ម៉ូស្គូ ​ឲ្យ​បញ្ចប់​សង្រ្គាមបង្ហូរឈាមនៅអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ហ្ស៊ូនីជី ស៊ុយហ្ស៊ុគី (Shunichi Suzuki) នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីប្រទេស G7 ដែលគ្រោងធ្វើឡើងនៅទីក្រុង បេងហ្គាឡារូ ប្រទេសឥណ្ឌា។  …

ស្ថាបនិកក្រុមទាហានស៊ីឈ្នួល វ៉ាក់នើ ចោទមេទ័ពរុស្ស៊ី ថា មិនផ្តល់គ្រាប់កាំភ្លើងឲ្យបានគ្រប់គ្រាន់

មូស្គូ៖ លោក យ៉េវហ្គេនី ព្រីហ្គូឈីន (Yevgeny Prigozhin) ដែលជាមហាសេដ្ឋីរុស្ស៊ី និងជាស្ថាបនិកក្រុមទាហានស៊ីឈ្នួល ឈ្មោះ វ៉ាក់នើ (Wagner) របស់រុស្ស៊ី បានចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់ថា មិនព្រមផ្តល់នូវគ្រាប់រំសេវដល់យុទ្ធជនរបស់លោកឲ្យគ្រប់គ្រាន់ ដើម្បីប្រយុទ្ធយកឈ្នះលើទាហានអ៊ុយក្រែន។ លោក យ៉េវហ្គេនី ព្រីហ្គូឈីន ដែលធ្លាប់គេចវេះពីការចាប់អារម្មណ៍ជាសាធារណៈនោះ បានប្រកាសកាន់តួនាទីបន្ថែមទៀត…

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មថ្មី លើរបបយោធាភូមា ព្រមទាំងបង្កកប្រាក់របស់មហាសេដ្ឋី និងមេទ័ព

ក្រុងប្រ៊ុចសែល៖ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរលើបុគ្គល និងអង្គភាពចំនួន១៦ នៅក្នុងប្រទេសភូមា ដែលគ្រប់គ្រងដោយយោធា រួមទាំងរដ្ឋមន្ត្រីថាមពល អ្នកជំនួញដ៏មានឥទ្ធិពល និងមន្ត្រីជាន់ខ្ពស់ ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងបញ្ជីទណ្ឌកម្មថ្មីនេះ រួមមានឈ្មោះអ្នកនយោបាយ និងអ្នកគ្រប់គ្រងមុខជំនួញ នៅទីក្រុងយ៉ាំងហ្គោន ដែលត្រូវបានគេនិយាយថា មានជាប់ពាក់ព័ន្ធក្នុងការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ និងជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាល…

ប្រធានាធិបតីអាមេរិក ទៅដល់ទីក្រុងគៀវ ដោយមិនប្រាប់មុន ដើម្បីបង្ហាញពីសាមគ្គីភាព មុនខួនមួយឆ្នាំសង្រ្គាមអ៊ុយក្រែន

ទីក្រុងគៀវ៖ ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) បានធ្វើទស្សនកិច្ចដោយមិនប្រកាស កាលពីថ្ងៃចន្ទ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) ដែលជាកាយវិការនៃសាមគ្គីភាព នៅមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានប្រទេសរបស់រុស្ស៊ី។ លោក ចូ…

You missed