ណៃពិដោ៖ ក្រុមទាហានបះបោរ ក្នុងប្រទេសភូមា បាននិយាយថា យ៉ាងហោចណាស់មនុស្ស២៨នាក់ ត្រូវកងទ័ពភូមាសម្លាប់ នៅឯវត្តមួយក្នុងរដ្ឋសាន ដែលជាទីកន្លែងពួកគាត់លាក់ខ្លួនពីគ្រាប់ផ្លោង។
ប្រទេសភូមា បានប្រយុទ្ធគ្នាដ៏សាហាវរវាងយោធា និងក្រុមតស៊ូប្រដាប់អាវុធ ចាប់តាំងពីរបបយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីពីរឆ្នាំ២០២២។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុតមួយចំនួនបានកើតឡើងនៅក្នុងតំបន់នេះរវាងទាហានរបស់រដ្ឋាភិបាលណៃពិដោ និងក្រុមឧទ្ទាមលាក់ខ្លួនតាមព្រំដែនជាប់ជាមួយប្រទេសថៃ។
ចំណែកកងទ័ពការ៉ែនវិញ បាននិយាយថា កម្លាំងទ័ពអាកាស និងកាំភ្លើងធំរបស់យោធាភូមា បានបាញ់ចូលទៅក្នុងភូមិ ហើយបានសម្លាប់មនុស្ស ដែលកំពុងលាក់ខ្លួននៅក្នុងវត្តមួយ។
យោងតាមឃ្លីបវីដេអូមួយ របស់កងទ័ពឧទ្ទាមការ៉ែន ដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលយោធាភូមា បានបង្ហាញសាកសពយ៉ាងហោចណាស់២១ រួមទាំងបីនៅក្នុងអាវពណ៌ទឹកក្រូច ដែលពាក់ដោយព្រះសង្ឃពុទ្ធសាសនា បានប្រមូលផ្តុំគ្នាប្រឆាំងនឹងវត្តអារាម។
រីឯកាសែតក្នុងស្រុកវិញ ដែលបានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពឧទ្ទាមការ៉ែន បាននិយាយថា «ក្រុមយោធាភូមា បានធ្វើឲ្យជនស៊ីវិលរត់ជ្រកកោននៅតាមវត្ត ប៉ុន្តែត្រូវទាហានបាញ់សម្លាប់យ៉ាងព្រៃផ្សៃ រួមទាំងព្រះសង្ឃផងដែរ»។
ក្រមឧទ្ទាមដដែលនេះបាននិយាយទៀតថា ក្រុមកងទ័ពការ៉ែនបានរកឃើញសាកសពប្រាំពីរនាក់ផ្សេងទៀត នៅក្បែរវត្តនោះ ស្ថិតក្នុងភូមិដ៏តូចមួយ។ ចំណែកអគារ និងផ្ទះមួយចំនួន ដែលនៅជុំវិញទីនោះ ក៏ត្រូវដុតបំផ្លាញផងដែរ នៅក្នុងការវាយប្រហារពីយោធាភូមា។
ក្រុមនេះបាននិយាយថា អ្នកភូមិជឿថា ការជ្រកកោនជាមួយនឹងព្រះសង្ឃ ដែលមានការគោរពសក្ការៈនៅតំបន់នោះ អាចជួយធានាអាយុជីវិតរបស់ពួកគេ។ រីឯអ្នកផ្សេងទៀតនៅក្នុងភូមិ ក៏បានជម្លៀសចេញពីភូមិមុនពេលពួកទាហានមកដល់។
មិនមានព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះ ប៉ុន្តែសារធាតុសាហាវឃោរឃៅក្នុងការវាយប្រហារលើជនស៊ីវិល ដែលមិនមែនជារឿងថ្មីទេ នៅក្នុងរដ្ឋនេះ ដែចាប់តាំងពីមានការតស៊ូបះបោខ្លាំងបំផុតបន្ទាប់របបយោធាធ្វើរដ្ឋប្រហារឡើងកាន់អំណាច។
កងទ័ពឧទ្ទាមការ៉ែប បាននិយាយថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមកថ្មីនេះ មានការប៉ះទង្គិចគ្នា និងការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ខណៈទាហានរបបយោធាបានរុលចូលកាន់កាប់តំបន់ និងវត្តរបស់ក្រុមឧទ្ទាម។
តំបន់ដែលការបាញ់ផ្លោងនេះ ស្ថិតនៅលើផ្លូវជាតិដ៏សំខាន់មួយតភ្ជាប់ពីរដ្ឋ សាន ទៅកាន់រដ្ឋ កាយ៉ា ដែលជាផ្លូវសម្រាប់ផ្គត់ផ្គង់អាវុធដល់ក្រុមបះបោរ ហើយក៏ជាតំបន់ ដែលមានចំនួនប្រជាជនចម្រុះជនជាតិភាគតិច ដែលជាគូប្រជែងគ្នាផងដែរ ដូចជនជាតិប៉ាអូ ជនជាតិសាន និងជនជាតិការ៉ែន។
ក្រុមប្រដាប់អាវុធរបស់ជនជាតិ ប៉ាអូ គឺគាំទ្ររបបយោធាភូមានៅក្នុងតំបន់នេះ។ អ្នកស្រុករាយការណ៍ថា កងទ័ពភូមា បានបង្កើនក្រុមកងជីវពលជនជាតិភាគតិច នៅក្នុងតំបន់នេះ ដើម្បីប្រកួតប្រជែងជាមួយក្រុមប្រឆាំង ដែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ការវាយប្រហារគ្នាយ៉ាងខ្លាំង។
ចំណែកក្រុមផ្តល់ជំនួយមនុស្សធម៌ក្នុងស្រុក បានរាយការណ៍ថា ការប្រយុទ្ធគ្នាបែបនេះក៏បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅផងដែរ។
មេដឹកនាំយោធាភូមា បានប្រកាសថា នឹងរៀបចំការបោះឆ្នោត នៅក្នុងឆ្នាំ២០២៣នេះ ដើម្បីធ្វើឲ្យរដ្ឋាភិបាលយោធាក្លាយជារដ្ឋាភិបាលស្របច្បាប់។
ប៉ុន្តែរបបយោធាភូមា មិនអាចបំផ្លាញក្រុមប្រឆាំងឲ្យអស់ឡើយ សូម្បីតែ ការទម្លាក់គ្រាប់បែកពីលើអាកាសយ៉ាងច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ បានធ្វើឱ្យការរៀបចំការបោះឆ្នោតមិនអាចទៅរួចដែរ។
ប្រទេសភូមា បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្សរ៍កន្លងមកហើយ ដោយសាររដ្ឋប្រហារយោធា ដែលធ្វើឲ្យមនុស្សជាងមួយលានត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ចំណែកផ្ទះចំនួន៤០ ០០០ខ្នង ត្រូវបានបំផ្លាញ កុមារតូចៗជាងប្រាំបីលាននាក់លែងបានចូលរៀន រីឯមនុស្សជាង១៥លាននាក់ ខ្វះស្បៀងអាហារ។
យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា មនុស្សជាង២ ៩០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការបង្ក្រាបរបស់របបយោធាលើក្រុមតវ៉ាប្រឆាំង៕