ចារកម្មយោធារដ្ឋអាមេរិក ជួយផ្តល់ព័ត៌មានសម្ងាត់ដល់ទាហានអ៊ុយក្រែន ដើម្បីសម្លាប់មេទ័ពរុស្ស៊ី
អន្តរជាតិ៖ កាសែត ញូវយ៉ក ថែមស៍ (New York Times) បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃនេះថា ចារកម្មអាមេរិកជួយកងទ័ពអ៊ុយក្រែន ក្នុងការសម្លាប់ឧត្តមសេនីយរុស្ស៊ី ដោយការចែករំលែកព័ត៌មានសម្ងាត់ អំពីទីតាំងឈរជើងបញ្ជា នៅក្នុងប្រទេសអ៊ុយក្រែន។ តាមសេចក្តីរាយការណ៍ ដោយដកស្រង់សម្តីជាន់ខ្ពស់អាមេរិក ដែលលើកឡើងថា មន្ត្រីចារកម្មយោធាអាមេរិក បានផ្តល់ព័ត៌មានដល់កងទ័ពអ៊ុយក្រែន អំពីទីបញ្ជាការចល័តរបស់មេទ័ពរុស្ស៊ី ដែលតែងតែផ្លាស់ប្តូរទីតាំងជាញឹកញាប់នៅក្នុងតំបន់ជម្លោះ។ …
