Month: May 2022

សង្ខេបព្រឹត្តិការណ៍សំខាន់ៗ កើតឡើង​នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ២០២២ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ថ្ងៃទី៩៧

អំពីការប្រយុទ្ធគ្នា៖ លោក​អភិបាល​ក្រុង ម៉ារីយូប៉ូល របស់អ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់សាកសពអ្នកភូមិប្រមាណ១៦ ០០០នាក់ ត្រូវគេបញ្ចុនៅក្នុងរណ្តៅរួមដ៏ធំមួយ ដែលជាកប់សពរួមច្រើនបំផុត ចាប់តាំងពីពាក់កណ្តាលខែមេសា។   លោកអភិបាលក្រុង សេវេរ៉ូដូណែត បាននិយាយថា ទាហានរុស្ស៊ីបានរុលចូលបន្ថែមទៀត ទៅក្នុងទីក្រុងសំខាន់ ក្នុងខេត្តលូហាន់ និង​បាន​ប្រយុទ្ធ​គ្នាពីផ្លូវ​ទៅ​ផ្លូវ​ជា រវាង​កង​ទ័ពអ៊ុយក្រែន និងរុស្ស៊ី…

មេដឹកនាំចិនចំអកកិច្ចព្រមព្រៀងក្រុមសេដ្ឋកិច្ចរបស់លោក ចូ បាយដិន ប៉ុនប៉ងយកការងារសេដ្ឋកិច្ចជារឿងនយោបាយ និងបង្កការប្រឈមផ្នែកប្រដាប់អាវុធ

ប៉េកាំង៖ ជាការរិះគន់ខ្លាំងបំផុតមួយចំពោះផែនការរបស់សហរដ្ឋអាមេរិក ដើម្បីរាំងខ្ទប់ឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃនេះ បាននិយាយចំអកដល់វិសាលភាពនៃក្របខណ្ឌសេដ្ឋកិច្ចដ៏ធំល្វើងល្វើយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បាយដិន (Joe Biden) ប៉ុន្តែខកខានមិបានកាត់បន្ថយពន្ធដោះដូរទំនិញរវាងប្រទេសទាំងពីរ។   ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ហ្វីជី កាលពីម្សិលមិញ…

មេដឹកនាំសហភាពអឺរ៉ុប យល់ព្រមហាមឃាត់ប្រេងនាំចូលពីរុស្ស៊ី ចំនួន៩០ភាគរយ នៅចុងឆ្នាំ២០២២នេះ

ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នា កាលពីថ្ងៃច័ន្ទ ដើម្បីរាំងខ្ទប់ស្ទើរទាំងស្រុងនូវការនាំប្រេងពីរុស្ស៊ី ចូលទៅក្នុងប្លុកនេះ ដោយចូលធរមាន នៅចុងឆ្នាំ២០២២ ដើម្បីដាក់ទណ្ឌកម្មចំពោះការឈ្លានពានចូលអ៊ុយក្រែន។ ការសម្រេចនេះ គឺជាផ្នែកមួួនៃទណ្ឌកម្មថ្មីលើរដ្ឋាភិបាលទីក្រុងមូស្គូ របស់លោក វ៉្លាឌីមៀ ពូទីន ដែលនៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏ផ្តោតលើការជួយប្រទេសអ៊ុយក្រែនផង នូវកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មីដ៏ច្រើនសម្បើម។ ការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ីនេះ គឺសម្រាប់នាំចូលមកតាមសមុទ្រប៉ុណ្ណោះ ដោយអនុញ្ញាតឲ្យមានការលើកលែងជាបណ្តោះអាសន្ន…

អ្នកកាសែតបារាំងម្នាក់ ស្លាប់ដោយគ្រាប់បែករុស្ស៊ី នៅតំបន់ដុនបាស់ ក្នុងទឹកដីអ៊ុយក្រែនគ្រប់គ្រង

កៀវ៖ កាលពីច្ងៃច័ន្ទ អ្នកកាសែតបារាំងម្នាក់ ដែលធ្វើការឲ្យទូរទស្សន៍ BFMTV ត្រូវបានសម្លាប់នៅក្នុងសាធារណៈរដ្ឋ លូហាន់ (Luhansk)  ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីរថយន្តរបស់លោក ត្រូវបានគេរាយការណ៍មកថា ត្រូវគ្រាប់បែកទម្លាក់ពីយន្តហោះរុស្ស៊ី  ហើយឆេះនៅលើដងផ្លូវ។ ករណីស្លាប់អ្នកកាសែតបារាំងរូបនេះ កើតឡើងនៅក្នុងទីក្រុង សេវេរ៉ូដូណែត (Severodonetsk) ដែលបណ្តាប្រទេសលោកខាងលិចទទួលស្គាល់តំបន់នេះថា ជាផ្នែកមួយស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។  ការស្លាប់របស់លោក…

តំណាងសមាគមអ្នកសារព័ត៌មានអេឡិចត្រូនិច អឹមអេសជេ យកជំនួយឧបត្ថម្ភជូនដល់ដៃសហការី ដែលកំពុងធ្លាក់ខ្លួនឈឺ

កំពត៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក អ៊ួង មករា ហៅ អ៊ួង វុឹង នាយកគ្រប់គ្រងគេហទំព័រ ខេមបូឌាប៉ុស្តិ៍ និងជាអនុប្រធានសមាគមន៍អ្នកសារព័ត៌មានអេឡិចត្រូនិច អឹមអេសជេ (AEMSJ) តំណាងឯកឧត្តមបណ្ឌិត ម៉េង សោភ័ណ ប្រធានសមាគមន៍ បាននាំយកសម្ភារៈ…

លោក ម៉ាហាធៀ ម៉ូហាម៉ាត់ រិះគន់ក្រុមថ្មីមួយ ដឹកនាំដោយអាមេរិក គឺចង់ធ្វើឲ្យចិនឯកោ ហើយក្រុមនេះគ្មានប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងតំបន់ឡើយ

តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ម៉ាហាធៀ ម៉ូហាម៉ាត់ (Mahathir Mohamad) កាលពីចុងសប្តាហ៍មុន បានរិះគន់ក្រុមសេដ្ឋកិច្ចថ្មីមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយនិយាយថា ក្រុមនេះមានបំណងដាក់ប្រទេសចិនឱ្យនៅឯកោពីគេឯង ហើយក្រុមនេះនឹងមិនផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់នោះទេ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីដើមសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាដិន (Joe…

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប ពិនិត្យការងារ និងលើកទិសដៅសម្រាប់ជោគជ័យក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២

សៀមរាប៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ជ្រាវ ខេត្តសៀមរាប និងប្រតិភូអមដំណើរជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានបានពិនិត្យការងារ និងលើកទិសដៅសម្រាប់អនុវត្ត ឆ្ពោះទៅកាន់ភាពជោគជ័យនៃការបោះឆ្នោតក្រុមការងារឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ លោក ក្អោប រ៉ន ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់ជ្រាវ បានរាយការណ៍អំពីស្ថានការណ៍ក្នុងដំណាក់កាលនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោត…

ខ្មាន់កាំភ្លើងវ័យជំទង់ បាញប្រហារលើសាលារៀន សម្លាប់កូនសិស្សអស់ជិត២០នាក់ ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

រដ្ឋតិចសាស់៖ ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់ក្មេងសិស្សសាលារយ៉ាងតិច១៩នាក់ និងមនុស្សពេញវ័យពីរនាក់ កាលពីថ្ងៃអង្គារ ក្នុងសាលាបឋមសិក្សាមួយកន្លែង នៅរដ្ឋតិចសាស់ ក្នុងសហរដ្ឋអាមេរិក។ អាជ្ញាធរអាមេរិក បានចាត់អំពើអមនុស្សធម៌នេះ ជាការបាញ់ប្រហារដ៏សាហាវបំផុតមួយ នៅប្រវត្តិសាស្ត្រអាមេរិក ចាប់តាំងពីការបាញ់យ៉ាងសម្លាប់រង្គាលនៅសាលាបឋមសិក្សា កាលពី១០ឆ្នាំមុន ដែលសម្លាប់មនុស្សជិត៣០នាក់ ភាគច្រើនជាកុមារ។ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំម្នាក់…

លោក ចូ បាយដិន អះអាងថា មិនផ្លាស់ប្តូរទេ ចំពោះបំណងប្រើកម្លាំងយោធា ការពារកោះតៃវ៉ាន់

តូក្យូ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden) នៅថ្ងៃអង្គារនេះ បាននិយាយអះអាងថា មិនមានការផ្លាស់ប្តូរណាមួយចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក លើដែនដីកោះតៃវ៉ាន់ គឺមួយថ្ងៃបន្ទាប់ពីលោកបង្ហាញឆន្ទៈក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារពីការវាយសង្គ្រប់យកមកគ្រប់គ្រងវិញ ពីសំណាក់រដ្ឋាភិបាលចិន។ ការកើនកម្តៅជុំវិញបញ្ហាកោះតៃវ៉ាន បានកើតឡើងនៅក្នុងកិច្ចប្រជុំ នាទីក្រុងតូក្យូ របស់មេដឹកនាំបួនប្រទេស មានសហរដ្ឋអាមេរិក ជប៉ុន…

រុស្ស៊ីបដិសេធសំណើរដោះដូរឈ្លើយសឹក អ៊ុយក្រែន រាប់ពាន់នាក់ ចាប់ខ្លួនបាននៅឯរោងចក្រស្លដែក

មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី របស់លោក ពូទីន កាលពីម្សិលមិញ បានបដិសេធចំពោះសំណើរដោះដូរឈ្លើយសឹក អ៊ុយក្រែនរាប់ពាន់នាក់ ដែលទាហានរុស្ស៊ីចាប់ខ្លួនបាន នាពេលថ្មីៗកន្លងមកនេះ នៅឯរោងចក្រស្លដែក អាសូវស្តាល់ (Azovstal) ក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីពួកគេដាក់អាវុធលើកទង់សចុះចាញ់។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ…

You missed