ឥណ្ឌាសម្លឹងធ្វើពាណិជ្ជកម្ម ជាមួយរស្ស៊ី ដោយមិនប្រើលុយដុល្លារអាមេរិក គឺទូទាត់ជាប្រាក់រូពី និងប្រាក់រូបល
ឥណ្ឌា៖ អ្នកប្រើប្រាស់ប្រេងធំទី៣របស់ពិភពលោក គឺប្រទេសឥណ្ឌា កំពុងតែពិចារណាចុះកិច្ចព្រមព្រៀងទិញប្រេងឆៅរបស់រុស្ស៊ី និងទំនិញផ្សេងទៀត ដែលមានបញ្ចុះតម្លៃយ៉ាងទាប ហើយប្រើរូបិយប័ណ្ណរូពីរបស់ប្រទេសរៀងៗខ្លួន ខណៈ អាមេរិកកំពុងប្រកូកឲ្យប្រទេសនានានៅលើពិភពលោក ឈប់ធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយជម្លោះនៅអ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលឥណ្ឌា បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃនេះថា «រុស្ស៊ីកំពុងចង់លក់ប្រេង និងទំនិញផ្សេងៗជាច្រើនទៀត ក្នុងការបញ្ចុះតម្លៃយ៉ាងខ្លាំង។ យើងនឹងរីករាយទទួលយក។ ប៉ុន្តែយើងនៅមានបញ្ហាមួយចំនួន ដូចជាការធានារ៉ាប់រងលើនាវាដឹកប្រេង…
