ពលករខ្មែររាប់រយនាក់ សម្រុកឆ្លងដែនខុសច្បាប់ក្នុងទឹកដីថៃ តាមមេខ្យល់ អ្នកខ្លះត្រូវចាប់បញ្ជូនមកវិញ
បន្ទាយមានជ័យ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយចូលឆ្នាំខ្មែរកន្លងផុតទៅ ពលករខ្មែររាប់រយនាក់ បានសម្រុកឆ្លងដែនតាមច្រករបៀងព្រំដែន ដើម្បីទៅធ្វើការវិញនៅក្នុងប្រទេសថៃ ប៉ុន្តែអ្នកខ្លះត្រូវជាប់គាំងតាមបន្ទាត់ព្រំដែន ដោយរងចាំរថយន្តមេខ្យល់ថៃដឹកចូលទៅ រីឯអ្នកខ្លះទៀតត្រូវនគរបាលថៃ ចាប់បញ្ជូនមកវិញ។ មន្ត្រីនគរបាល និងទាហានខ្មែរឈរជើងតាមព្រំដែន បានឲ្យដឹងថា សកម្មភាពពលករខ្មែរឆ្លងដែនបានហើយ ប៉ុន្តែត្រូវជាប់គាំងនេះ កើតនៅក្នុងក្នុងភូមសាស្គ្រស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្ររបស់ថៃ ដែលឈមនឹងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។…