អ៊ុយក្រែន សុំឲ្យរុស្ស៊ីឈប់បាញ់យូរបន្តិច ដើម្បីសង្គ្រោះជនស៊ីវិល រុស្ស៊ីឲ្យពេលតែបីថ្ងៃទេ
កៀវ៖ ប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី (Volodymyr Zelensky) នៅថ្ងៃនេះ បានអំពាវនាវឱ្យមានបទឈប់បាញ់ដ៏យូរមួយ ដើម្បីជួយសង្គ្រោះជនស៊ីវិល និងយុទ្ធជនប្រមាណ២០០នាក់ ដែលលាក់ខ្លួនក្នុងលេណដ្ឋាននៅឯរោងចក្រស្លរដែក អាសូវស្តាល់ (Azovstal) ដែលត្រូវកងទ័ពរុស្ស៊ីព័ទ្ធជាប់ជាច្រើនសប្តាហ៍ កន្លងមកហើយ។ លោកបាននិយាយថា «យើងត្រូវបន្តរក្សាភាពស្ងៀមស្ងាត់ ដើម្បីជួយសង្រ្គោះអ្នកដែលជាប់គាំងនៅ…