តារាចម្រៀងប៉ុប កាណាដា ត្រូវកាត់ទោសឲ្យជាប់គុក១៣ឆ្នាំ ពីបទចាប់រំលោភនៅប្រទេសចិន
ក្រុងប៉េកាំងៈ តុលាការចិន បានកាត់ទោសតារាចម្រៀងប៉ុបជនជាតិកាណាដាដើមកំណើតចិន គ្រីស អ៊ូ (Kris Wu) ឲ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានពិរុទ្ធបទឧក្រិដ្ឋ រួមទាំងការរំលោភសេពសន្ថវៈ តែក្នុងរយៈពេលជាងមួយឆ្នាំ បន្ទាប់ពីការចាប់ខ្លួននៅប្រទេសចិន ជាកន្លែងកំណើត និងបង្កើតអាជីពរកប្រាក់កម្រៃ។ តុលាការនៅក្នុងខណ្ឌ ឆាវយ៉ាង (Chaoyang) ទីក្រុងប៉េកាំង បាននិយាយថា…