លោក ពូទីន ចាប់ផ្តើមវាយប្រហាក្រុង កៀវ និងទីក្រុងផ្សេងទៀត របស់អ៊ុយក្រែន ដើម្បីសងសឹកការបំផ្លាញស្ពាន
ក្រុងគៀវ៖ ការផ្ទុះបានកក្រើកទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងការវាយប្រហារដោយមីស៊ីល លើរដ្ឋធានីកៀវ ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែនេះ។ ការវាយប្រហារពីរុស្ស៊ី បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានហៅការបំផ្ទុះ កាលពីថ្ងៃសៅរ៍ នៅលើស្ពានតភ្ជាប់ពីប្រទេសរុស្ស៊ី ទៅកាន់តំបន់គ្រីមៀ ដែលជាទឹកដីដែលខ្លួនបានបញ្ចូលក្នុងឆ្នាំ២០១៤ ជាអំពើភេរវកម្ម ដែលរៀបចំដោយភ្នាក់ងារពិសេសរបស់អ៊ុយក្រែន។ យោងតាមព័ត៌មានបឋមពីទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន…
