Category: នយោបាយ

ពួកតាលីបង់ ហាមប្រាមស្ត្រីមិនឲ្យចូលរៀននៅសាកលវិទ្យាល័យ ក្នុងប្រទេសអាហ្វហ្គានីស្ថាន

កាប៊ុល៖ ក្រសួងឧត្តមសិក្សា ដែលគ្រប់គ្រងដោយពួកតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា និស្សិតស្រីនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរៀននៅសាកលវិទ្យាល័យរបស់ប្រទេសនេះឡើយ។ អ្នកនាំពាក្យរបស់ក្រសួងឧត្តមសិក្សា កាលពីថ្ងៃអង្គារ បានណែនាំដល់សាកលវិទ្យាល័យសាធារណៈ និងឯកជន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឲ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ តាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ ក្នុងលិខិតផ្ញើទៅកាន់សាកលវិទ្យាល័យទាំងអស់របស់រដ្ឋ និងឯកជន ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា លោកស្រី ណេដា ម៉ូហាម៉ាដ ណាឌីម…

ប្រធានាធិបតីអ៊ុយក្រែន គ្រោងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដើម្បីសុំជំនួយបន្ថែម

ទីក្រុងកៀវ៖ សេចក្តីការណ៍នានា បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) គ្រោងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធ សប្តាហ៍នេះ ហើយអាចនឹងជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden)។ នេះគឺ​​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើក​ដំបូង​របស់ប្រធានាធិបតីអ៊ុយក្រែន ​ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី ក្នុង​ខែ​កុម្ភៈ…

អ៊ុយក្រែន បន្ថែមកងទ័ពយាមព្រំដែន​ជាប់បេឡារុស ​ព្រោះខ្លាចរុស្ស៊ីចូលឈ្លានពានថែមទៀត

ក្រុងគៀវ៖ មន្ត្រីរដ្ឋាភិបាលមួយរូប បាននិយាយថា អ៊ុយក្រែនកំពុងរឹតបន្តឹងការការពារតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស្ស ដោយភ័យខ្លាចថា រុស្ស៊ីអាចនឹងរៀបចំការវាយប្រហារជាថ្មីចេញពីទីនោះ។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ៊ុយក្រេន លោក យ៉េវហេន យ៉េនិន (Yevhen Yenin) បាននិយាយថា អ៊ុយក្រែននឹងពង្រឹងព្រំដែនជាប់ប្រទេសបេឡារុស្ស ដោយបន្ថែមកងកម្លាំងប្រដាប់អាវុធ និងគ្រាប់រំសេវ។ ដំណឹងពង្រឹងកងទ័ពតាមព្រំដែននេះ បានកើតឡើងនៅពេលប្រធានាធិបតីរុស្ស៊ី លោក…

ចិន និងរុស្ស៊ី ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិនខាងកើត ដើម្បីពង្រឹងភាពជាដៃគូស៊ីជម្រៅ

ប៉េកាំង៖ ចិនបានប្រកាសថា សមយុទ្ធរួមគ្នារវាងកងទ័ពជើងទឹកចិន និងរុស្ស៊ី នៅសមុទ្រចិនខាងកើត ដែលចាប់ផ្តើមនៅសប្តាហ៍នេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ “កាន់តែស៊ីជម្រៅបន្ថែមទៀត” រវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។ បើយោងសេចក្តីជូនដំណឹងខ្លីមួយ កាលពីថ្ងៃចន្ទ ប្រកាសដោយបញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងថា សមយុទ្ធនេះនឹងធ្វើឡើងនៅឆ្នេរសមុទ្រក្នុងខេត្ត ជឺជាំង ភាគខាងត្បូងទីក្រុងសៀងហៃ ដោយចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែធ្នូ…

ប្រទេសបេឡារុស្ស ដាក់ពង្រាយអាវុធប្រភេទថ្មី ទើបទទួលបានពីប្រទេសរុស្ស៊ី នៅតាមព្រំដែនជាប់អ៊ុយក្រែន

ទីក្រុងមីនស្គ៍៖ ឥឡូវនេះ រដ្ឋាភិបាលទីក្រុង មីនស្គ៍ ត្រូវបានបំពាក់ដោយមីស៊ីលផ្លោងប្រភេទ អ៊ីស្កាន់ឌើ (Iskander) និងត្រូវបានការពារដោយប្រព័ន្ធការពារដែនអាកាសប្រភេទ S-400 លោកប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌើ លូកាហ្សេនកូ (Alexander Lukashenko) បានប្រកាសកាលពីថ្ងៃចន្ទ ដោយថ្លែងអំណរគុណដល់សមភាគីរុស្ស៊ី គឺលោក វ៉្លាឌីមៀរ ពូទីន…

កងទ័ពជើងទឹកថៃ ៣១នាក់បាត់ខ្លួន ដោយសារលិចកប៉ាល់ចម្បាំង នៅឈូងសមុទ្រថៃ

បាងកក៖ កងទ័ពជើងទឹកថៃ បាននិយាយថា នាវិកចំនួន៣១នាក់ បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ចម្បាំង ដែលផ្ទុកនាវិកជាង១០០នាក់ បានក្រឡាប់ និងបានលិចដោយសារព្យុះនៅឈូងសមុទ្រថៃ។ កប៉ាល់ច្បាំង ឈ្មោះ HTMS សុខោទ័យ បានលិច កាលពីយប់ថ្ងៃអាទិត្យ។ កាលពីថ្ងៃច័ន្ទ អាជ្ញាធរថៃ បាននិយាយថា ពួកគេបានជួយសង្គ្រោះនាវិក៧៥នាក់ ប៉ុន្តែ៣១…

ស្ថាបនិកលុយគ្រីបតូ អាមេរិក ត្រូវបានចាប់ខ្លួននៅ កោះបាហាម៉ាស ពីបទឧក្រិដ្ឋកម្មហិរញវត្ថុ

វ៉ាស៊ីនតោន៖ ស្ថាបនិកនៃការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ FTX ដែលទើបតែដួលរលំ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង កោះបាហាម៉ាស ក្បែរសហរដ្ឋអាមេរិក ពីបទឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ប៉ូលីសបាននិយាយថា លោក សែម បែងម៉ែន ហ្រ្វាយ (Sam Bankman-Fried) អាយុ៣០ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ប្រឆាំងនឹងច្បាប់នៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសបាហាម៉ាស។…

អនុប្រធានសភាអឺរ៉ុបម្នាក់ ត្រូវចាប់ខ្លួនរឿងអាស្រូវពុករលួយទទួលសំណូកពីប្រទេសកាតា

ព្រុចសែល៖ ប្រធានសភាអឺរ៉ុប បានព្រមានថា លទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប កំពុងរងការវាយប្រហារ បន្ទាប់ពីការចោទប្រកាន់ថា ប្រទេសកាតាបានសូកប៉ាន់មន្ត្រីសហភាពអឺរ៉ុបដើម្បីមានឥទ្ធិពលផ្នែកសេដ្ឋកិច្ច និងនយោបាយ នៅក្នុងសហគមន៍អឺរ៉ុប។ លោកស្រី រ៉ូប៊ើតា ម៉េតសូឡា (Roberta Metsola) ប្រធានសភាអឺរ៉ុប បាននិយាយថា សង្គមប្រជាធិបតេយ្យបើកចំហ និងសេរី កំពុងរងការវាយប្រហារ ដោយសារអំពើពុករលួយនេះ។…

អង់គ្លេសទទួលស្គាល់ថា ខ្លួនបានបញ្ជូនទាហានទៅជួយច្បាំងអ៊ុយក្រែន ទប់ទល់រុស្ស៊ី

ទីក្រុងឡុងដ៍៖ ឧត្តមសេនីយ៍ឯកយោធាអង់គ្លេស បានបញ្ជាក់ថា កងម៉ារីនចក្រភពអង់គ្លេស បានធ្វើប្រតិបត្តិការ ដែលមានហានិភ័យខ្ពស់ក្នុងប្រទេសអ៊ុយក្រែន ក្នុងខែមេសា ឆ្នាំ២០២២ មុនពេលផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ ការបញ្ជាក់របស់លោក រ៉ូប៊ើត ម៉ាហ្គូវ៉ាន់ (Robert Magowan) បានកើតឡើងក្រោយពីការចោទប្រកាន់របស់រុស្ស៊ីថា ទាហានណាតូ បានធ្វើមានសកម្មភាពនៅអ៊ុយក្រែន ប៉ុន្តែត្រូវបានអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបដិសេធ។ ក្រុមកុំម៉ង់ដូនៃកងម៉ារីនចំនួន៤៥នាក់…

រុស្ស៊ីព្រមានវាយប្រហារលើប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក ផ្តល់ឲ្យអ៊ុយក្រែន

មូស្គូ៖ វិមានក្រឹមឡាំង បាននិយាយថា ប្រព័ន្ធកាំជ្រួច ផាទ្រៀត (Patriot) ការពារដែនអាកាសរបស់អាមេរិក នឹងក្លាយជាគោលដៅស្របច្បាប់ ប្រសិនបើត្រូវបានបញ្ជូនទៅអ៊ុយក្រែន ដើម្បីស្ទាក់ចាប់មីស៊ីលរុស្ស៊ី ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវីដេវ (Dmitry Medvedev) កាលពីថ្ងៃពុធ បានព្រមានអង្គការណាតូ ប្រឆាំងនឹងការបំពាក់មីស៊ីល…

You missed