មូស្គូ៖ សេចក្តីការណ៍បានជាច្រើននិយាយថា អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ីម្នាក់ បានរងរបួសបន្ទាប់ពីទាហានអ៊ុយក្រែនបាញ់ផ្លោងដាក់សណ្ឋាគារមួយកន្លែង នៅក្នុងតំបន់គ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

លោក ឌីមីទ្រី រ៉ូហ្គូហ្សីន (Dmitry Rogozin) ដែលធ្លាប់ដឹកនាំទីភ្នាក់ងារអវកាសរបស់រុស្ស៊ី បាននិយាយថា លោកត្រូវរបួសលើស្មា ដោយសារអំបែងគ្រាប់ផ្លោងរបស់អ៊ុយក្រែន។

លោកបានបាត់បង់តួនាទីជាប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៊ី កាលពីខែកក្កដា ឆ្នាំ២០២២ ដោយសារសម្តីនិយាយប្រឆាំងនឹងប្រទេសលោកខាងលិច។

មនុស្ស​ម្នាក់​ទៀត​ ត្រូវ​​គេ​រាយការណ៍​ថា​ បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ ​នៅ​ជាយ​ក្រុង ដូណែត (Donetsk) ភាគខាងកើតអ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី ។

លោក វីតាលី ឃុតសេនកូ (Vitaly Khotsenko) ដែល​ជា​មេដឹកនាំសាធារណរដ្ឋ​ប្រជាមានិត ដូណែត តែងតាំងដោយ​រុស្ស៊ី ក៏​ត្រូវ​​គេ​រាយការណ៍​ថា​ បាន​រង​របួសដោយសារគ្រាប់ផ្លោងរបស់អ៊ុយក្រែននេះ​ដែរ។

លោក ឌីមីទ្រី រ៉ូហ្គូហ្សីន ត្រូវបានគេស្គាល់ជាសាធារណៈចំពោះវោហាសាស្ត្រនិយាយប្រឆាំងនឹងប្រទេសលោកខាងលិច និងចេញមុខគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោកត្រូវបានដកតំណែងជាប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី នៅខែកក្កដា ឆ្នាំ២០២២ ក្រោយបានធ្លោយមាត់និយាយថា វិមានក្រឹមឡាំងនឹងផ្តល់តួនាទីសំខាន់ឲ្យគាត់នៅក្នុងតំបន់ ដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន។  ផ្ទុយទៅវិញ លោកគឺជាដឹកនាំអង្គភាពទាហានស្ម័គ្រចិត្តមួយក្រុម មានឈ្មោះថា ចចករបស់អធិរាជរុស្ស៊ី (Tsar’s Wolves) ដែលផ្តល់ការគាំទ្រដល់កងទ័ពផ្តាច់ខ្លួន គាំទ្រដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន។

លោក ឌីមីទ្រី រ៉ូហ្គូហ្សីន អាយុ៥៩ឆ្នាំ កាលពីថ្ងៃពុធ ត្រូវបានគែរបាយការណ៍ថា កំពុងប្រារព្ធពិធីខួបកំណើតរបស់លោក នៅឯសណ្ឋាគារដ៏ប្រណីតមួយកន្លែង ក្នុងតំបន់ ដូណែត ហើយត្រូវបានគេទម្លាយព័ត៌មានសម្ងាត់ អំពីកន្លែងលោករៀបចំពីធីនេះ។

លោកបានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តេឡេក្រាម នៅថ្ងៃនេះថា «វាគឺជាកិច្ចប្រជុំការងារមួយជាមួយ សហការីជិតស្និទ្ធ បន្ទាប់ពីត្រឡប់មកពីអង្គភាពទាហានស្ម័គ្រចិត្ត។  យើងបានស្នាក់នៅក្នុងសណ្ឋាគារនេះ អស់ជាច្រើនខែជាយូរមកហើយ ក្នុងរយៈពេលប្រាំបីឆ្នាំកន្លងមក ខ្មាំងមិនដែលបាញ់ផ្លោងដាក់កន្លែងនេះទេ»។

ជំនួយការរបស់ម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្សីថា សណ្ឋាគារនេះត្រូវបានគេកំណត់គោលដៅវាយប្រហារដោយផ្លោងបញ្ជាពីចម្ងាយ ប្រហែលជាត្រូវបានបាញ់ចេញពីកាណុងកាំភ្លើងផ្លោងឈ្មោះ ហៅវីតហ្សើ (Howitzer) ផលិតនៅប្រទេសបារាំង៕

By Ana

You missed