សមាជិកសភាអឺរ៉ុប កាន់តែច្រើនអាចបាត់អភ័យឯកសិទ្ធិ ដោយសារការស៊ើបអង្កេតអំពើពុករលួយ
ព្រុចសែល៖ ប្រធានសភាសហភាពអឺរ៉ុប បាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការនីតិវិធី ដើម្បីដកអភ័យឯកសិទ្ធិសមាជិកសភាពីរនាក់ ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ។ ប្រធានសភា លោកស្រី រ៉ូប៊ើតា ម៉េតសូឡា (Roberta Metsola) បាននិយាយថា លោកស្រីបានចាត់វិធានការនេះ បន្ទាប់ពីមានការស្នើសុំពីនគរបាលប្រទេសបែលហ្ស៊ិក។ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី មិនបានបញ្ចេញឈ្មោះសមាជិកសភា ដែលសង្ស័យមានជាប់ពាក់ព័ន្ធឡើយ។ រឿងអាស្រូវពុករលួយនេះ បានផ្ទុះឡើងកាលពីខែមុន…