Category: នយោបាយ

អ៊ុយក្រែនចង់អនុម័ឲ្យកងពលទាហាន Hacker ក្លាយជាក្រុមស្របច្បាប់

ក្រុងគៀវ៖ អ៊ុយក្រែន​កំពុង​រៀបចំ​ច្បាប់​មួយ​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ Hacker ដ៏​ចម្រូងចម្រាស​របស់​ខ្លួន​ប្រែ​ក្លាយ​ក្រុមសកម្មជនអន្តរជាតិ​ ដែល​គាំទ្រ​អ៊ុយក្រែន​ឲ្យទៅ​ជា​អង្គភាព​យោធាបម្រុងផ្នែកជំនាញលើបណ្តាញអ៊ីនធឺណិត. លេខាធិការនៃមជ្ឈមណ្ឌលសម្របសម្រួលជាតិសម្រាប់សន្តិសុខ តាមអ៊ីនធឺណិតរបស់អ៊ុយក្រែន លោកស្រី ណាតាលីយ៉ា កាជុក (Natalia Tkachuk) បាននិយាយថា ច្បាប់ស្តីពី «ការបង្កើត និងដំណើរការនៃកងទ័ពជំនាញផ្នែក អ៊ីនធឺណិត» ត្រូវបានព្រាងយ៉ាងរហ័សនៅក្រសួងការពារជាតិអ៊ុយក្រែន។ លោកស្រីបានបន្ថែមថា…

ទាហានភូមាសម្លាប់​មនុស្ស​ជាង២៨នាក់​ ក្នុង​ការ​វាយ​ប្រហារ​លើ​វត្ត​អារាម

ណៃពិដោ៖ ក្រុមទាហានបះបោរ ក្នុងប្រទេសភូមា បាននិយាយថា យ៉ាងហោចណាស់មនុស្ស២៨នាក់ ត្រូវកងទ័ពភូមាសម្លាប់ នៅឯវត្តមួយក្នុងរដ្ឋសាន ដែលជាទីកន្លែងពួកគាត់លាក់ខ្លួនពីគ្រាប់ផ្លោង។ ប្រទេសភូមា បានប្រយុទ្ធគ្នាដ៏សាហាវរវាងយោធា និងក្រុមតស៊ូប្រដាប់អាវុធ ចាប់តាំងពីរបបយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីពីរឆ្នាំ២០២២។ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត​មួយ​ចំនួន​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​នេះ​រវាង​ទាហានរបស់រដ្ឋាភិបាលណៃពិដោ និង​ក្រុមឧទ្ទាមលាក់ខ្លួនតាមព្រំដែន​ជាប់ជាមួយ​ប្រទេស​ថៃ។ ចំណែកកងទ័ពការ៉ែនវិញ បាននិយាយថា កម្លាំងទ័ពអាកាស និងកាំភ្លើងធំរបស់យោធាភូមា បានបាញ់ចូលទៅក្នុងភូមិ ហើយបានសម្លាប់មនុស្ស…

កូរ៉េខាងជើងបញ្ជាក់ថា ខ្លួនបាញ់មីស៊ីលពីរគ្រាប់សម្រាប់កម្ទេចសត្រូវ ប្រកបដោយជោគជ័យ

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានអះអាងនៅថ្ងៃនេះថា ខ្លួនបានបាញ់មីស៊ីលពីរគ្រាប់ នៅក្នុងសមយុទ្ធរៀបចំឡើង ដើម្បីហ្វឹកហាត់ដល់អង្គភាពយោធាកូរ៉េខាងជើង ដើម្បីបំពេញបេសកកម្មនៅពេលណាក៏បាន និង មានមត្ថភាពបំផ្លាញសត្រូវបានដោយជោគជ័យ។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានពណ៌នាការបាញ់មីស៊ីលនេះថា ជាការបង្ហាញពីសមយុទ្ធផ្នែកយោធា ដែលបានបាញ់មីស៊ីលផ្លោងមីស៊ីលយុទ្ធសាស្ត្រចេញពីដីចំនួនពីរគ្រាប់ ស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងលិច ហើយបានហោះក្នុងចម្ងាយប្រហែល៦១១គីឡូម៉ែត្រ ហ់យបានធ្លាក់ចំគោលដៅនៅលើកោះតូចមួយ នៅឆ្នេរសមុទ្រភាគឦសានក្នុងទឹកដីរបស់កូរ៉េខាងជើង។…

ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម និងប្រកាន់ពូជសាសន៍ នៅ​អាមេរិក​ ​កើនឡើង​ខ្ពស់​ជាងឆ្នាំកន្លងមក

វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យ ឆ្នាំ២០២១ ដែលត្រូវបានវិភាគដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក ហើយបានចេញផ្សាយ នៅដើមសប្តាហ៍នេះ បានឲ្យដឹងថា អំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម នៅក្នុងសហរដ្ឋអាមេរិក បានបន្តកើនឡើងយ៉ាងខ្លាំង ហើយឥឡូវនេះបានឈានដល់កម្រិតខ្ពស់ជាងបណ្តាឆ្នាំកន្លងមក។ សរុបអំពើឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍មានចំនួន៩ ០៦៥ករណី ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២១ ធៀបនឹង៨ ១២០ករណី កើតឡើងនៅក្នុងឆ្នាំ២០២០…

ទាហានរថក្រោះអ៊ុយក្រែន និយាយថា សមរភូមិទីក្រុង បាក់មុត នឹងដួលរលំ

ទីក្រុងគៀវ៖ ទោះបីជាមានការទទូចរបស់ថ្នាក់ដឹកនាំអ៊ុយក្រែនថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងបន្តការពារទីក្រុង បាក់មុត (Bakhmut) ក្នុងតំបន់ ដូនបាស់ (Donbass) ក៏ដោយ ទ័ពអ៊ុយក្រែនកំព់ងបាក់ទ័ពកាន់តែខ្លាំង។ កងទ័ពរថក្រោះអ៊ុយក្រែនម្នាក់ បាននិយាយថា ទីក្រុង បាក់មុត នឹងធ្លាក់ចូលក្នុងកណ្តាប់ដៃទាហានរុស្ស៊ី។ គេឡោមព័ទ្ធយើងស្ទើរជិតអស់ហើយ។ អង្គភាពនីមូយៗ កំពុងដកទ័ពជាបណ្តើរៗ និងជាក្រុមតូចៗ។ បុរសរូបនេះ…

ចិន​បន្ទោស​ថា វិបត្តិ​អ៊ុយក្រែន​ គឺបង្កឡើងដោយបាតដៃអត់សម្រោល

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន ហ្គង់ (Qin Gang) បាននិយាយថា វិបត្តិអ៊ុយក្រែន ហាក់ដូចជាបង្កឡើងដោយបាតដៃអត់ស្រមោល ដែលរុញច្រានសង្គ្រាមឲ្យអូសបន្លាយ និងបង្កជាជម្លោះភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ។ លោក ឈីន ហ្គង់ ដែលឡើងកាន់តំណែងបន្តពីលោក វ៉ាង យី (Wang Yi)…

ចិន​បង្កើន​ថវិកា​ផ្នែកយោធា ដើម្បីទប់ទល់ការគំរាមកំហែង​កាន់តែ​ខ្លាំងដល់សន្តិសុខជាតិចិន

ប៉េកាំង៖ ប្រទេសចិននឹងបង្កើនការចំណាយផ្នែកយោធាច្រើនជាងប្រាំពីរភាគរយនៅឆ្នាំនេះ ស្របពេលមានការគំរាមកំហែងកាន់តែខ្លាំងដល់សន្តិសុខជាតិរបស់ចិន ជាពិសេសជុំវិញបញ្ហានៅកោះតៃវ៉ាន់។ ការបង្កើនថវិកាផ្នែកការពារជាតិនេះ ត្រូវបានប្រកាសដោយសភាប្រជាជនចិន ដែលនឹងអនុម័តគាំទ្រអាណត្តិទី៣ សម្រាប់តំណែងប្រធានាធិបតីចិនរបស់លោក ស៊ី ជីនភីង (Xi Jinping)។ ថវិកាយោធារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង មានទំហំប្រហែល២២៥ពាន់លានដុល្លារ ប៉ុន្តែនៅទាបជាងទ្ទង់ចំណាយសម្រាប់យោធាសហរដ្ឋអាមេរិក ដែលច្រើនជាងថវិកាយោធាចិន រហូតដល់បួនដង។ ចំណែកអ្នក​វិភាគ​ជឿ​ថា ចិនបានទម្លាក់ទំហំការចំណាយ​លើ​វិស័យ​ការពារ​ជាតិ គឺជាការលេងសើចដើម្បីបំភាន់ពិភពលោក។…

អគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះជំរុំជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ ក្នុង​ប្រទេស​បង់ក្លាដែស

ដាកា៖ មន្ត្រីពន្លត់អគ្គីភ័យ និងមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា អគ្គិភ័យដ៏ធំមួយ បានឆាបឆេះជំរុំជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ា នៅភាគខាងត្បូងប្រទេសបង់ក្លាដែស ដោយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ គ្មានទីជម្រក។ អគ្គីភ័យបានលេបត្របាក់ជំរុំទី១១ ដែលជាជម្រកសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់កំពុងរស់នៅ ដោយពូកគេភាគច្រើន បានភៀសខ្លួនចេញពីការបង្ក្រាបដោយយោធានៅក្នុងប្រទេសភូមា ក្នុងឆ្នាំ២០១៧។ ជំរុំត្រូវភ្លើងឆេះនេះ គឺស្ថិតក្នុងចំណោមជំរុំទាំងអស់ចំនួន៣២ទីតាំង ដែលមានជនភៀសខ្លួន រ៉ូហីងយ៉ា កំពុងរស់នៅជាង១,២លាននាក់។…

សិស្សសាលាអ៊ីរ៉ង់ រាប់ពាន់នាក់ដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យត្រូវថ្នាំគីមីពុល

តេហេរ៉ង់៖ សិស្សសាលាអ៊ីរ៉ង់ជាង១,០០០នាក់ ដែលភាគច្រើនជាសិស្សស្រី បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ក្នុងរយៈពេលបីខែជាប់ៗគ្នា ដែលគេសង្ស័យថា អាចបង្កឡើងពីឧស្ម័នពុល។ ក្មេងស្រីរាប់សិបនាក់ នៅក្នុងសាលារៀនយ៉ាងតិច ២៦កន្លែងផ្សេងៗគ្នា នៅទូទាំងប្រទេសអេរ៉ង់ ត្រូវគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺដើមខែមីនា ឆ្នាំ២០២៣នេះ ដែលជាការកើនឡើងយ៉ាងរហ័សនៃករណីដួលសន្លប់បន្តបន្ទាប់គ្នា។ អ្នកជំងឺជាច្រើនមានរោគសញ្ញាស្រដៀងគ្នា គឺមានបញ្ហាផ្លូវដង្ហើម ក្អួតចង្អោរ វិលមុខ និងអស់កម្លាំងល្ហិតល្ហៃ។ ករណីដួលសន្លប់ដំបូង…

ក្រុមអ្នកប្រាជ្ញនៅទ្វីបអឺរ៉ុប មើលរំលងកេរតំណែលរបស់ចក្រពត្តិរុស្ស៊ី ទោះបីសហភាពសូវៀតដួលរលំក៏ដោយ

ហ្សឺណែវ៖ អស់រយៈពេលជាយូរមកហើយ ក្រុមអ្នកប្រាជ្ញលោកខាងលិចមិនអើពើនឹងកេរតំណែលនៃចក្រភពរុស្ស៊ី និងអាណានិគមរុស្ស៊ីឡើយ។ នៅពេលរុស្ស៊ី ចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែន កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ការជជែកគ្នាបានលើកឡើងអំពីលក្ខណៈនៃអធិរាជសង្រ្គាម។ ក្រុមអ្នកប្រាជ្ញ ​ដែល​ធ្លាប់បាន​និយាយ​អំពី​រឿង​នេះ ​ត្រូវ​បានគេច្រានចោលភ្លាម​ក្នុងរង្វង់បណ្ឌិត្យសភា ​និងក្នុង​នយោបាយរបស់​លោកខាងលិច​មួយចំនួន។ ខាងក្រោមនេះ គឺអត្ថបទស្រាវជ្រាវរបស់លោកស្រី បូតាកុស កាស៊ីមបេកាវ៉ា (Botakoz Kassymbekova) គឺជាជំនួយការសាស្រ្តាចារ្យនៃប្រវត្តិសាស្រ្តទំនើប…