កិច្ចប្រជុំ G20 នៅឥណ្ឌាបញ្ចប់ដោយគ្មានការឯកភាពគ្នា អំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ញូវដែលី៖ កិច្ចប្រជុំក្រុមប្រទេសអ្នកមាន ហៅថា G20 បានបញ្ចប់ដោយគ្មានការឯកភាពគ្នា ជុំវិញសង្រ្គាមអ៊ុយក្រែន ខណៈប្រទេសចិន រួមជាមួយរុស្ស៊ី នាំគ្នាបដិសេធការទាមទារឲ្យរុស្ស៊ីបញ្ឈប់សង្គ្រាម។ ប្រទេសទាំងពីរ គឺជាប្រទេសមានរដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំ G20 កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវដែលី ហើយមិនឯកភាពលើសេចក្តីថ្លែងការណ៍ទាមទារឲ្យរុស្ស៊ី ដកទ័ពទាំងអស់ និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក សុប្រាម៉ានយ៉ាម…
