ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន ហ្គង់ (Qin Gang) បាននិយាយថា វិបត្តិអ៊ុយក្រែន ហាក់ដូចជាបង្កឡើងដោយបាតដៃអត់ស្រមោល ដែលរុញច្រានសង្គ្រាមឲ្យអូសបន្លាយ និងបង្កជាជម្លោះភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ។

លោក ឈីន ហ្គង់ ដែលឡើងកាន់តំណែងបន្តពីលោក វ៉ាង យី (Wang Yi) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិន ក្នុងទីក្រុងប៉េកាំង ដោយមិនបានបញ្ជាក់ថា «បាតដៃបាត់អត់ស្រមោល គឺជាអ្នកប្រើប្រាស់វិបត្តិអ៊ុយក្រែន ដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយមួយ»។

លោកបានអំពាវនាវឲ្យមានការជជែកពិភាក្សាគ្នាឲ្យឆាប់បំផុត ដើម្បីស្វែងរកដំណោះស្រាយ។

លោកបានមានប្រសាសន៍ទៀតថា «ជម្លោះ ការដាក់ទណ្ឌកម្ម និងដាក់សម្ពាធ នឹងមិនអាចដោះស្រាយបញ្ហាបានទេ»។

ជំហររបស់ចិនចំពោះសង្គ្រាមអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ត្រូវបណ្តាប្រទេសផ្សេងៗទៀតតាមដានមើល ចំពេលទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងមូស្គូ ចំណែកមេដឹកនាំបណ្តាមេដឹកនាំប្រទេសលោកខាងលិច បានប្រកែកថា ខ្លួនមិនអាចបណ្តោយខ្លួនឲ្យក្លាយជាឈ្មួញកណ្តាល នៅក្នុងកិច្ចចរចាសន្តិភាពឡើយ។

រុស្ស៊ី​បាន​បញ្ជូន​ទ័ពចូលឈ្លានពានប្រទេស​អ៊ុយក្រែន​ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​ ឆ្នាំ២០២២ ដោយហៅថា​ជា ប្រតិបត្តិការ​យោធា​ពិសេស។

ជម្លោះ​នេះ​បាន​ធ្ធ្វើឲ្យទីក្រុង​នានា​របស់​អ៊ុយក្រែន​ កក្លាយជាផេះផង់ និងបណ្តេញមនុស្ស​រាប់​លាន​នាក់​ឲ្យរត់ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស និង​ធ្វើ​ឲ្យសេដ្ឋកិច្ច​ពិភពលោកជួបវិបត្តិកាន់តែធ្ងន់ធ្ងរ។

លោក ឈីន ហ្គង់ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង មិនដែលបានផ្តល់អាវុធដល់ភាគីណាមួយនៃជម្លោះអ៊ុយក្រែនឡើយ រីឯមន្ត្រីសហរដ្ឋអាមេរិកព្រមានអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនបញ្ជូនជំនួយផ្នែកសម្ភារៈសឹកដល់រុស្ស៊ី។

លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «ចិនមិនមែនជាភាគីនៃវិបត្តិនេះទេ ហើយក៏មិនបានផ្តល់អាវុធដល់ភាគីណាមួយនៃជម្លោះនោះដែរ។ ដូច្នេះ តើ​ការ​និយាយ​ស្តីបន្ទោស ដាក់ទណ្ឌកម្ម និង​ការ​គំរាម​កំហែង​លើ​ប្រទេស​ចិន​មាន​មូលដ្ឋាន​អ្វី? នេះ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត»។

នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន លោក ឈីន ហ្គង់ ក៏បាននិយាយអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនផងដែរ ដោលោកសង្ឃឹម ថា ប្រទេសទាំងពីរអាចស្វែងរកវិធីត្រឹមត្រូវដើម្បីចុះសម្រុងនឹងគ្នាឡើងវិញ។

លោកបានសង្កត់ធ្ងន់ថា បញ្ហាកោះតៃវ៉ាន់ គឺជាចំណុចសំខាន់នៃទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយលោកពណ៌នាថា វាជាចំណុចស្នូលនៃបញ្ហាស្នូល និងជាខ្សែបន្ទាត់ក្រហមទីមួយ ដែលមិនត្រូវឆ្លងកាត់ ក្នុងគោលការណ៍ទំនាក់ទំនងអាមេរិក-ចិន។

រដ្ឋាភិបាលប៉េកាំង​ បាន​អះអាង​ថា តៃវ៉ាន់​ជា​កមកម្មសិទ្ធិរបស់ខ្លួន ហើយ​មិន​បាន​ច្រានចោល​ការ​ប្រើប្រាស់​កម្លាំង​យោធា ដើម្បីចូលគ្រប់គ្រង​កោះ​តៃវ៉ាន់ នោះដែរ។

ការបង្កើនសម្ពាធផ្នែកយោធារបស់ និងផ្នែកការទូតលើកោះតៃវ៉ាន់ បណកើតឡើង ចាប់តាំងពីលោកស្រី សៃ អីងវិន (Tsai Ing-wen) អះអាងថា កោះតៃវ៉ាន់កំពុងស្វែងរកឯករាជភាព រីឯអនាគតរបស់កោះតៃវ៉ាន់ គឺអាស្រ័យលើប្រជាជនតៃវ៉ាន់៕

 

By Ana

You missed